ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​នូវែលសេឡង់​ប្រកាស​ជ័យជម្នះ​ក្នុង​ការ​លុប​បំបាត់​ទាងស្រុង​នូវ​ជំងឺ​កូវីដ១៩​ក្នុង​ប្រទេស


រូប​ឯកសារ៖ នាយករដ្ឋមន្ត្រី​នូវែលសេឡង់ អ្នកស្រី Jacinda Ardern ធ្វើ​សន្និសីទ​កាសែត​សង្ខេប​នៅ​វិមាន​សភា​ក្នុង​ក្រុង Wellington កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
រូប​ឯកសារ៖ នាយករដ្ឋមន្ត្រី​នូវែលសេឡង់ អ្នកស្រី Jacinda Ardern ធ្វើ​សន្និសីទ​កាសែត​សង្ខេប​នៅ​វិមាន​សភា​ក្នុង​ក្រុង Wellington កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

ប្រទេស​នូវែលសេឡង់​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ដកវិធានការ​រឹតត្បិត​សកម្មភាព​សេដ្ឋកិច្ច​និង​សង្គម​ទាំង​អស់ លើក​លែង​តែនៅ​តាម​ច្រក​ព្រំដែន ក្រោយពី​នាយរដ្ឋមន្ត្រីប្រកាស​ថា ​ប្រទេស​នេះ​លែង​មាន​ករណី​កូវីដ​១៩​ទៀត​ហើយ ដែល​ធ្វើ​ឲ្យ​នូវែលសេឡង់​ជា​ប្រទេស​ដំបូង​បំផុត​មួយក្នុង​ពិភពលោក​ដែល​បាន​ត្រឡប់​ទៅ​រក​ប្រក្រតីភាព​ឡើង​វិញ។

ការ​ដក​បម្រាម​នេះ​ធ្វើ​ឡើង​ក្រោយពី​ក្រសួង​សុខាភិបាល​ប្រកាស​ថាអ្នក​ជំងឺ​កូវីដ១៩​ចុង​ក្រោយនៅ​នូវែលសេឡង់នេះ​បាន​ជា​សះស្បើយ​ហើយ។

នាយករដ្ឋមន្ត្រី​នូវែលសេឡង់ លោកស្រី Jacinda Ardern បាន​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា «យើង​ជឿជាក់​ថា​យើង​បាន​បំបាត់​ទាំង​ស្រុង​នូវ​ការ​ចម្លង​វីរុស​កូរ៉ូណា​នៅ​ប្រទេស​នូវែលសេឡង់» ដោយ​លោក​ស្រី​ថ្លែង​ថា​បើ​ទោះ​បី​កិច្ចការ​បង្ការ​ជំងឺ​កូវីដ១៩​នៅ​មាន​បន្ត ក៏​លោកស្រី​បាន​រាំ​អបអរ​ការ​សម្រេច​បាន​ជោគជ័យ​ថ្មី​នេះ។

នៅ​ពេល​នេះ​រាល់​ព្រឹត្តិការណ៍​សាធារណៈ​និង​ឯកជន ហាង​លក់​ទំនិញ វិស័យ​ទេសចរណ៍​ និង​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ​ទាំង​អស់​អាច​ដំណើរការ​បាន​ឡើង​វិញ​ដោយ​មិន​តម្រូវ​ឲ្យ​រក្សា​គម្លាត​ពី​គ្នា​ក្នុង​សង្គម​ដូច​នៅ​តំបន់​ភាគ​ច្រើន​ក្នុង​ពិភពលោក​នោះ​ទេ។

ក្រោយ​ពី​ត្រូវ​ជាប់​ការ​បិទ​សកម្មភាព​ក្នុង​ប្រទេស​ចំនួន​៧៥​ថ្ងៃ ពលរដ្ឋ​៥​លាន​នាក់​របស់​នូវែលសេឡង់​អាច​រើប​ឡើង​វិញ​ពី​ជំងឺរាតត្បាត​ដ៏​ប្រល័យ​ខណៈ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំៗ​ដូច​ជា​ប្រេស៊ីល អង់គ្លេស ឥណ្ឌា និង​សហរដ្ឋ​អាមេរិក​កំពុង​ស្វះស្វែង​ទប់ទល់​នឹង​ការ​រាតត្បាត​បន្ត​នៃជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេសពួក​គេ​រៀងៗ​ខ្លួន៕

XS
SM
MD
LG