ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នូវែលសេឡង់​អាច​ដក​វិធានាការ​រឹតត្បិត​​ទប់​ស្កាត់ជំងឺ​កូវីដ១៩​សំខាន់ៗ​នៅ​សប្តាហ៍​ក្រោយ


រូបឯកសារៈ នាយករដមន្ត្រី Jacinda Ardern ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយអំពីជំងឺកូវីដ១៩ នៅក្រុង Wellington ​ប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារៈ នាយករដមន្ត្រី Jacinda Ardern ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយអំពីជំងឺកូវីដ១៩ នៅក្រុង Wellington ​ប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។

នាយករដមន្ត្រី Jacinda Ardern ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា «យុទ្ធសាស្ត្រ​វិធានការ​តឹងតែង​និង​ភ្លាមៗ»​ទប់​ទល់​នឹង​ជំងឺ​រាតត្បាត​នេះ​បាន​លទ្ធផល​ល្អ»។

​ពេល​មាន​ការ​រាតត្បាត​កូវីដ១៩​ដំបូង ​នូវែលសេឡង់​បាន​ដាក់​កំហិត​រឹតត្បិត​សង្គមអស់​ជាង​៦​សប្តាហ៍​ ហើយ​នៅ​ពេល​នេះ​ប្រទេស​នេះ​មិន​មាន​ករណី​កូវីដ១៩​ថ្មី​ជាប់​ៗ​គ្នា​១១​ថ្ងៃ​មក​ហើយ។

គណៈរដ្ឋមន្ត្រី​នូវែលសេឡង់​នឹង​សម្រេច​នៅ​ថ្ងៃ​ច័ន្ទ​ថា តើ​នឹងអាច​ឈាន​ដល់​ដំណាក់កាល​បន្ទាប់​នៃ​ការ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​បន្ថែម​ទៀត​ឬ​ទេ ប៉ុន្តែ​ដំណាក់​កាល​បន្ទាប់​នេះ​នៅ​តែ​រក្សា​ការ​បិទ​ព្រំដែន​ដដែល។​ យ៉ាង​នេះ​ក្តី​ក៏​ដំណាក់កាល​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យនូវែលសេឡង់ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​អាច​ឈាន​ទៅ​រក​ប្រក្រតីភាព​វិញមុន​គេ។​

អាជ្ញាធរបារាំង​កាល​ពី​ថ្ងៃ​អង្គារ​ក៏​បាន​អនុញ្ញាត​ឲ្យ​ភោជនីយដ្ឋាន​ បារ​ និង​ហាង​កាហ្វេ​ក្នុង​ក្រុង​ប៉ារីស​បើក​ដោយ​រៀប​កៅអី​នៅ​ក្រៅ​ហាង​បាន ហើយ​ប្រទេស​ជា​ច្រើន​ពិចារណា​បើក​ទទួល​អ្នក​ទេសចរ​ឡើង​វិញ​នៅ​ពេល​គេ​អាច​ធានា​មធ្យោបាយ​រក្សា​សុវត្ថិភាព​និង​សុខភាព​ពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ​បាន។

ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ទ្វីប​អាមេរិក​ខាង​ត្បូង​បាន​ក្លាយ​ជា​កន្លែង​ផ្ទុះ​ឆ្លង​កូវីដ​១៩ច្រើន​ជាង​គេ​ថ្មីបំផុត។ គិត​មក​ត្រឹម​ថ្ងៃ​អង្គការ នៅ​ជុំវិញ​ពិភពលោក​មាន​មនុស្សជាង​៦​លាន​៣​សែន​នាក់​បាន​ឆ្លង​វីរុស​កូរ៉ូណា​ ហើយមាន​ជាង​៣៧០.០០០​នាក់​បាន​ស្លាប់​ពី​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG