កម្មវិធីថ្មីដើម្បីសម្អាតនិងរៀបចំទីក្រុងភ្នំពេញកំពុងដំណើរការក្នុងគោលឱ្យអង្គការក្រៅរដ្ឋាភិបាលជួយដោះស្រាយបញ្ហាដែលកំពុងកើនឡើងនៅរាជធានី គឺបញ្ហាចរាចរណ៍និងសំរាម។
កាលពីមុន ភ្នំពេញគឺជារាជធានីមួយក្នុងចំណោមទីក្រុងពីរបីនៅអាស៊ីអាគ្នេយ៍ដែលផ្លូវមិនសូវចង្អៀតមិនមានមនុស្សរស់នៅច្រើនពេក ឡាន និងសំរាមក៏ច្រើនមិនច្រើនដែរ ប៉ុន្តែទីក្រុងនេះកំពុងផ្លាស់ប្តូរ។ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានកំណើនជាង៦ភាគរយក្នុងមួយឆ្នាំ។ វាបានធ្វើឱ្យមានមនុស្សកាន់តែច្រើនហើយបញ្ហាក៏កាន់តែច្រើនដែរ ដូចជាស្ទះឡាន និងសំរាមជាដើម។
ហេតុដូច្នេះហើយបានជាការកកស្ទះចរាចរណ៍និងការប្រមូលសម្រាមគឺជាបណ្ហាចម្បងដែលប្រជាជនកម្ពុជាលើកឡើង នៅពេលសាលាក្រុងភ្នំពេញរៀបចំវេទិកាសាធារណៈស្តាប់មតិពលរដ្ឋ។
នៅអតីតប្រទេសក្រោមអាណានិគមបារាំងនេះ ជាធម្មតាបញ្ហានយោបាយមានការចាប់អារម្មណ៍ច្រើន ដូចជាការគេចោទប្រកាន់រឿងលួចបន្លំក្នុងការបោះឆ្នោតឬនៅពេលដែលគូប្រជែងនយោបាយត្រូវចាប់ដាក់ពន្ធនាគារ។
ទោះយ៉ាងណា បញ្ហាដែលពលរដ្ឋខ្លះចង់ឲ្យអ្នកនយោបាយដោះស្រាយដូចជាកុំឲ្យដាច់ទឹក ដាច់ភ្លើងនិងបញ្ហាសម្រាមហាក់ដូចជាមិនសូវមានការចាប់អារម្មណ៍ទេ។
ឥឡូវតាមរយៈកម្មវិធីថ្មីនេះ អង្គការក្រៅរដ្ឋាភិបាលអាចចូលរួមជាមួយអ្នកនយោបាយនិងម្ចាស់ឆ្នោតដោយបង្កើតឧបករណ៍ដូចជាកម្មវិធីស្មាតហ្វូនដើម្បីឱ្យប្រជាជនដឹងអំពីសេវាសាធារណៈ។
ទីភ្នាក់ងារស.រ.អា.អភិវឌ្ឍន៍អន្តរជាតិដែលផ្តល់មូលនិធិដល់គម្រោងនេះមិនប្រាប់ឲ្យដឹងអំពីចំនួនថវិកាដែលខ្លួនបានផ្តល់ទេ៕