លោក Imran Khan អតីតជើងឯកកីឡា Cricket អន្តរជាតិម្នាក់បានស្បថចូលកាន់ដំណែងជានាយករដ្ឋមន្រ្តីប៉ាគីស្ថានទី២២នៅថ្ងៃសៅរ៍នេះ។ លោកឥឡូវនេះប្រឈមបញ្ហាលំបាកៗ រួមមានការចាយវាយអស់រូបីប័ណ្ណបម្រុងបរទេសហើយនឹងការកើនឡើងនូវការដាក់សម្ពាធអន្តរជាតិរបស់អន្តរជាតិឲ្យធ្វើការប្រឆាំងក្រុមភេរវកម្មដែលកំពុងប្រតិបត្តិការនៅក្រៅប្រទេស។
នៅក្នុងសុន្ទរកថាទទួលដំណែងរបស់លោកបន្ទាប់ពីការជាប់ឆ្នោតនៅក្នុងសភាកាលពីមួយថ្ងៃមុន អតីតកីឡាករ Cricket បានសន្យាចាត់វិធានការដ៏ខ្លាំងប្រឆាំងនឹងជនណាដែលបានលួចប្លន់ប្រទេស។
លោក Khan បានឡើងកាន់អំណាចតាមរយៈសារប្រឆាំងនឹងអំពើពុករលួយហើយនឹងការសន្យាការទទួលបានសិទ្ធិស្មើៗគ្នាសម្រាប់ពលរដ្ឋទាំងអស់នៅក្នុងប្រទេសប៉ាគី ស្ថានដែលនៅទីនោះវប្បធម៌របស់អ្នកដែលមានដំណែងជាន់ខ្ពស់បានក្លាយជាច្បាប់។ពាក្យស្លោករបស់លោក«ការផ្លាស់ប្តូរ»និង«ប្រទេសប៉ាគីស្ថានថ្មី»នឹងធ្វើឲ្យធ្វើឲ្យផ្នែកមួយនៃសង្គមសកម្មឡើងវិញ រួមមានមនុស្សវណ្ណៈថ្នាក់កណ្តាលដែលរស់នៅទីក្រុងនិងយុវជនដែលបានទទួលការអប់រំដែលកាលពីពេលមុនមើលឃើញនយោបាយថាជាវិស័យរបស់ក្រុមគ្រួសារល្បីឈ្មោះ២ដែលឡោមព័ទ្ធទៅដោយអំពើពុករលួយនិងអំណាច។
ទោះជាយ៉ាងណាក៏ដោយ ពួកអ្នករិះគន់លោក Khan បានចោទប្រកាន់ថាលោកបានទទួលការគាំទ្រមកសេវាកម្មយោធានិងទីភ្នាក់ងារស៊ើបការណ៍ដ៏មានអំណាច។គណបក្សសំខាន់ៗជាច្រើន រួមមានគណបក្ស PML-N ដែលជាគណបក្សរបស់លោក Nawaz Sharif អតីតនាយករដ្ឋមន្រ្តីដែលគេបណ្តេញចេញពីអំណាចនិងត្រូវគេចាប់ដាក់គុក និងគណបក្សPPP របស់លោកស្រី Benazir Bhutto អតីតនាយករដ្ឋមន្រ្តីដែលត្រូវគេសម្លាប់បានចោទប្រកាន់ពីការលួចបន្លំសន្លឹឆ្នោតហើយបានទាមទារឲ្យបង្កើតគណៈកម្មការសភាមួយដើម្បីស៊ើបអង្កេត៕