ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​បំផ្ទុះ​ដ៏​ប្រល័យ​មួយ​​នៅ​ពេល​​បោះ​ឆ្នោត​ជាតិ​ចាប់​ផ្តើម​នៅ​ប៉ាគីស្ថាន


ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​យក​អ្នក​រង​របួស​ទៅ​កាន់​មន្ទីរ​ពេទ្យ​នៅ​ទីក្រុង Quetta កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា ២០១៨ ក្រោយ​ពេល​មានការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​ នៅ​ខាង​ក្រៅ​ការិយាល័យ​បោះ​ឆ្នោត​​មាន​មនុស្ស​កុះករ​មួយ។

នៅ​ថ្ងៃ​ពុធ​នេះ ​មាន​មនុស្ស​យ៉ាង​តិច​ណាស់​៣១​នាក់​ត្រូវ​បាន​សម្លាប់​ និង​៤០​នាក់​ទៀត​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​ផ្ទុះ​មួយ​នៅ​ខាង​ក្រៅ​ស្ថានីយ៍​បោះ​ឆ្នោត​មួយ​កន្លែង​ក្នុង​ផ្នែក​និរតី​នៃ​ប្រទេស​ប៉ាគីស្ថាន​ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ក្រុម​អ្នក​បោះ​ឆ្នោត​រាប់​លាន​នាក់​បាន​ចាប់​ផ្តើម​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា។

មន្ត្រីប៉ូលិស​ជាន់​ខ្ពស់​ម្នាក់​បាន​និយាយ​ប្រាប់​វីអូអេ​ថា ​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ហើយវាយ​ប្រហារ​ហ្វូង​មនុស្ស​មួយ​ក្រុម​នៅ​ខាង​ក្រៅ​ស្ថានីយ៍​បោះ​ឆ្នោត​មួយ​ក្នុង​ក្រុង Quetta។ ពួកជន​រងគ្រោះ​មានរួម​បញ្ចូល​ពួក​អ្នក​បោះ​ឆ្នោត, ពួក​មន្ត្រី​ប៉ូលិស និង​ពួក​សកម្មជន​គណបក្ស​នយោបាយ។​

ពួក​រដ្ឋ​ឥស្លាម​ ដែល​ជា​ពួក​និយម​ជ្រុល​បាន​អះ​អាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​ពុធ​នេះ។

ក្រុង Quetta​ ជា​ទី​រួម​ខេត្ត​ Baluchistan ​ដែល​នៅ​ទី​នោះ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ខ្លាំង​មួយ​នៅ​ក្នុង​ការ​ប្រជុំ​ក្បួន​ឃោសនា​បោះ​ឆ្នោត​មួយ​កាល​ពី​ដើមខែ​នេះ​បាន​បណ្តាល​ឱ្យ​មនុស្ស​១៥១​នាក់​បាត់​បង់​ជីវិត​ ដោយ​មាន​រួម​បញ្ចូល​បេក្ខជន​ម្នាក់​ក្នុង​ការ​បោះ​ឆ្នោត​សភា​ខេត្ត​ផង​ដែរ។​ ពួក​រដ្ឋ​ឥស្លាម​ ក៏​បាន​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​នោះ​ដែរ។​

ការ​បោះឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ​បាន​បញ្ចប់​ការ​ឃោសនា​បោះ​ឆ្នោត​ទូទៅ​ដ៏​ជូរ​ចត់​មួយ​ដែល​មាន​អំពើ​ហិង្សា​ច្រើន​ និង​មាន​ការ​ចោទ​ប្រកាន់​អំពី​ការ​ជ្រៀត​ជ្រែក​របស់​ក្រុម​យោធា​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ប្រទេស​នេះ​ផង​ដែរ។​

ការ​បោះ​ឆ្នោត​នេះ​បាន​បង្រួម​នៅ​តែ​ត្រឹម​ជា​ការ​ប្រកួត​ប្រជែង​រវាង​គណបក្ស Pakistan Muslim League-Nawaz ហៅ​កាត់​ថា​ PML-N ​ដែល​ជា​អតីត​គណបក្ស​គ្រប់​គ្រង​ប្រទេស​របស់​លោក​អតីត​នាយក​រដ្ឋ​មន្ត្រី​ Nawaz Sharif ​និង​គណបក្ស

Pakistan Tehreek-e-Insaf ​ហៅ​កាត់​ថា​ PTI ដឹក​នាំ​ដោយ​លោក ​Imran Khan អតីត​កីឡាករ​ cricket ​ល្បី​ល្បាញ​ដែល​បាន​សន្យា​ថា​នឹង​បំបាត់​អំពើពុក​រលួយ​និង​បង្កើត​«រដ្ឋឥស្លាម​ មួយ​មាន​សុវត្ថិភាព​សង្គម»៕

XS
SM
MD
LG