ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សង្គម​កិច្ច​បាន​​​សរសេរ​ចប់​​សេចក្តី​ព្រាង​ច្បាប់​​យុត្តិធម៌​អនិតិជន


រូបឯកសារ៖ ទិដ្ឋភាព​ខាង​ក្រៅនៃ​​ពន្ធនាគារមួយ។
រូបឯកសារ៖ ទិដ្ឋភាព​ខាង​ក្រៅនៃ​​ពន្ធនាគារមួយ។

ក្រសួង​សង្គម​កិច្ច​បាន​សរសេរ​ចប់​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​យុត្តិធម៌​អនិតិជន​ដែល​នឹង​ត្រូវ​ឆ្លង​ការ​អនុម័ត ​និង​ការ​ជជែក​ពិភាក្សា​នៅ​ក្នុង​សភា​នៅ​ពេល​ខាង​មុខ​នេះ។ ​

ក្រសួង​សង្គម​កិច្ច​បាន​សរសេរ​ចប់​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​យុត្តិធម៌​អនិតិជន​ដែល​នឹង​ត្រូវ​ឆ្លង​ការ​អនុម័ត ​និង​ការ​ជជែក​ពិភាក្សា​នៅ​ក្នុង​សភា​នៅ​ពេល​ខាង​មុខ​នេះ។ ​

មន្រ្តី​នានបាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា​ សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​មាន​គោល​បំណងផ្តល់​នូវ​ឱកាស​ស្តារ​នីតិសម្បទា​សម្រាប់​អនិតិ​ជន​ជា​ជាង​ការ​ដាក់​ទោសពួក​គេ​ និង​ដើម្បី​គ្រប់​គ្រងអនិតិជន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ។​

មាន​អ្នកទោស​ចំនួន​១៦៥០០​នាក់​ក្នុង​ពន្ធនាគារ​ដ៏​ចង្អៀត​ណែន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ក្នុង​នោះ​មានអ្នកទោស​ចំនួន​៥០៤ជា​អនិតិជន​ ហើយ​ក្នុងនោះ​២៨នាក់​ជាក្មេង​ស្រី។​

លោក​គង់ ឆាន​ ទីប្រឹក្សា​នៃ​ក្រសួង​សង្គម​កិច្ច ​បាន​និយាយ​ថា​ ច្បាប់​ថ្មី​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ ​និង​ដំណើរ​ទស្សន​កិច្ច​របស់​ក្រុម​ការងារ​ដើម្បី​ស្វែង​រក​បទ​ពិសោធន៍​ពី​ប្រទេស​អូស្ត្រាលី ​ណូវែលសេឡង់​ និង​ប្រទេស​ថៃ។ ​ច្បាប់​នេះផ្តល់​ឱកាស​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ដោយ​ខ្លួន​ឯង​ជា​ជាង​ការ​កាត់​ទោស​ឱ្យ​អនិតិជន​នៅ​ក្នុង​ពន្ធនាគារ ​តាម​ក្រម​ព្រហ្មទណ្ឌ​ថ្មី។ ​អនិតិជន​អាច​នឹង​ត្រូវដាក់​ឲ្យនៅក្រោម​ការ​ត្រួត​ពិនិត្យ​របស់​មាតាបិតា ​និង​មន្រ្តី​សង្គម​ជា​ជាង​ជាប់​ពន្ធនាគារ។​

«វា​អាច​ជួយ​ឱ្យ​ពួក​គេ​កែ​ខ្លួន​ និង​ធ្វើ​សមាហរណកម្ម​ក្នុង​សង្គម»។​

លោក​គង់ ឆាន​បាន​បន្ថែម​ថា​ ច្បាប់​នេះ​អាច​នឹង​ធ្វើ​ឲ្យមនុស្ស​មួយ​ចំនួន​ដែល​មិន​យល់​ពី​ច្បាប់​នេះ​ មិន​សប្បាយ​ចិត្ត។ ​ គាត់​បាន​និយាយ​ថា៖​ «យើង​បង្វែរ​កុមារពីប្រព័ន្ធ​តុលាការ​ទៅ​សហគមន៍។​ ​មនុស្ស​ខ្លះ​និយាយ​ថា ​នេះ​ជា​ការ​ដោះលែង។​ វា​មិន​មែន​ជា​ការ​ដោះលែង​ទេ»។

លោក​គឹម សន្តិភាព​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ បាន​ឱ្យ​ដឹង​ថា៖​ «យើង​បាន​ពិនិត្យ​ឡើងវិញ ​និង​បាន​បញ្ជូន​វា​ទៅ​ [ក្រសួង​សង្គមកិច្ច]​ រួច​ហើយ។​ បន្ទាប់​ពី​គេ​ពិនិត្យ​ឡើងវិញ​ គេ​អាច​ផ្ញើ​វា​ទៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី»។​

សេចក្តី​ច្បាប់​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ព្រាង​អស់​រយៈ​ពេល​ជិត​មួយ​ទស​វត្ស​ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ​ Unicef និង​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ទៀត។ ​Iman Morooka ​អ្នក​នាំ​ពាក្យ​របស់​អង្គការ​ Unicef បាន​និយាយ​ថា ​ការ​តាក់តែង​ច្បាប់យុត្តិធម៌​អនិតិជន​បាន​ត្រឹមត្រូវ​នឹង​ធានា​ថា ​សិទ្ធិ​របស់​កុមារ​ត្រូវ​បាន​ការពារ។​ គាត់បាន​និយាយ​ថា​ ពន្ធនាគារ​គួរ​តែ​ជា​ជម្រើស​ចុង​ក្រោយ។​

គាត់​បាន​បន្ថែម​ថា៖ ​«អង្គការ ​Unicef គិត​ថា ​រដ្ឋា​ភិ​បាល​ត្រូវ​ការ​ច្បាប់​នេះ​ខ្លាំង​ណាស់​ ពីព្រោះ​កុមារ​ត្រូវ​ការ​ជា​បន្ទាន់​នូវ​ប្រព័ន្ធ​យុត្តិធម៌​អនិតិជន ​ដែល​ដាច់ដោយ​ឡែក​ពី​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្ម​ទណ្ឌ​មនុស្ស​ពេញវ័យ។​ កុមារ​ដែល​បានប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​គឺ​ខុស​គ្នា​ពី​មនុស្ស​ពេញវ័យ។ ​ពួក​គេ​មាន​សមត្ថភាព​ខ្ពស់ក្នុង​ការ​ផ្លាស់​ប្តូរ។ ​ពួកគេ​សម​នឹង​ទទួល​បាន​ឱកាស​ដើម្បី​កែ​ប្រែ​ខ្លួន​គេ»៕

XS
SM
MD
LG