ការប្រកួតប្រជែងជ្រើសរើសបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក បានប្តូររដ្ឋ Nevada ទៅកាន់រដ្ឋផ្សេងទៀត។ រដ្ឋដ៏សោះកក្រោះដែលមានប្រជាពលរដ្ឋរស់នៅមិនច្រើននេះធ្វើការបោះឆ្នោតបឋមដើម្បីជ្រើសតាំងបេក្ខជនប្រធានាធិបតីនៅថ្ងៃសៅរ៍ហើយមនុស្សរាប់ពាន់នាក់បានបោះឆ្នោតមុនពេលកំណត់។បេក្ខជនកំពុងប្រកួតប្រជែងគ្នាដើម្បីឲ្យបានទទួលសន្លឹកឆ្នោតរបស់សមាជិកសហជីពចំនួន២សែននាក់។
តាមប្រវត្តិសាស្រ្តសហជីពសហរដ្ឋអាមេរិកមានតួនាទីខ្លាំងបំផុតក្នុងផ្នែកនយោបាយ។ ពេលដែលសហជីពឡើងខ្លាំង កម្មករ២១លាននាក់ បានក្លាយជាសមាជិកសហជីពនៅទូទាំងប្រទេស។ កាលពីប៉ុន្មានទសវត្សរ៍មុនការទទួលការគាំទ្រពីសហជីព ស្ទើរតែអាចធានាពីជ័យជម្នះរបស់បេក្ខជននៅក្នុងរដ្ឋជាច្រើន។ការណ៍នេះនៅតែពិតនៅក្នុងរដ្ឋណេវ៉ាដាដែលជាទីកន្លែងមានកាស៊ីណូហើយសហជីពនៅតែមានកម្លាំងខ្លាំងដែលមានសមាជិក៦ម៉ឺននាក់។ សហជីពបានផ្តល់នូវការគាំទ្រដល់បេក្ខជនជាច្រើននៅក្នុងរយៈពេល៨៤ឆ្នាំនេះ។ ក៏ប៉ុន្តែ មិនមែននៅពេលឥឡូវនេះទេ។
ផ្ទុយទៅវិញ គេធ្វើការជ្រើសរើសដើម្បីឲ្យប្រសើរឡើងនូវអាទិភាពនិងគោលដៅរបស់សហជីពជំនួសឲ្យការគាំទ្របេក្ខជនណាម្នាក់នៅក្នុងការបោះឆ្នោតបឋម។ អ្នកស្រី Geoconda Arguello-Kline ជាសមាជិកសហជីពនិយាយថា៖«យើងនឹងផ្តល់ការគាំទ្រដល់បុព្វហេតុរបស់យើងនូវអ្វីដែលយើង កំពុងធ្វើ។ នេះជាអ្វីដែលយើងនឹងផ្តល់ការគាំទ្រ»។
អ្នកស្រី Deirdre Felgar បានធ្វើការឲ្យសហជីពអស់ជាច្រើនឆ្នាំមកហើយ។ អ្នកស្រី សង្ឃឹមថា កម្មករទាំងអស់នឹងរួបរួមកម្លាំងដើម្បីគាំទ្របេក្ខជនគណបក្សប្រជាធិបតេយ្យម្នាក់ដើម្បីផ្តួលលោកប្រធានាធិបតីដូណាល់ត្រាំនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា។អ្នកស្រី Deirdre Felgar ជាអ្នកបោះឆ្នោតនិយាយថា៖ «សំឡេងច្រើននិយាយឮជាសំឡេងតែមួយ»។
អ្នកដែលបរិភោពអាហារនៅសណ្ឋាគារនិងកាស៊ីណូ Fremont ប្រហែលធ្លាប់ឃើញលោក Jason Miranda សមាជិកសហជីពជាយូរយាណាស់មកហើយដែលបានធ្វើការនៅកន្លែងសម្ភារៈប្រើប្រាស់នៅផ្ទះបាយ។ លោកនិយាយថា លោកមិនបានរង់ចាំការយល់ព្រមពីសហជីពដើម្បីបោះឆ្នោតនៅក្នុងការបោះឆ្នោតបឋមនោះទេ។លោក Jason Miranda សមាជិកសហជីពនិយាយថា៖ «បញ្ហាសំខាន់អ្វីខ្លះ?ប្រហែលការថែទាំសុខភាព។ ការការពារសុខភាពរបស់យើង»។
ខណៈដែលសហជីពមិនបានផ្តល់ការគាំទ្របេក្ខជនណាមួយសហជីព បានព្រមានសមាជិកថា ផែនការ«ពេទ្យសម្រាប់មនុស្សទាំងអស់»ដែលផ្តល់ថវិកាដោយរដ្ឋាភិបាលរបស់សមាជិកព្រឹទ្ធសភារដ្ឋ Vermont លោក Bernie Sanders នឹងបញ្ចប់ការធានារ៉ាប់រងខាងសុខភាពឯកជនដែលចរចាដោយសហជីព។
ជាថ្មីម្តងទៀត លោកMiranda មិនមានការយល់ច្រឡំទេ។ លោក Miranda បាននិយាយថា៖ «ខ្ញុំគិតថាលោក Bernie Sanders ជាមនុស្សស័ក្តិសមបំផុត»។ លោក Gary Bauman ជាសមាជិកសហជីពតាក់ស៊ីអស់រយៈពេលជាង៤០ឆ្នាំ។លោកបានបោះឆ្នោតមុនកាលកំណត់ឲ្យបេក្ខជនដែលលោកជឿថាទំនងខ្លាំងបំផុតដើម្បីផ្តួលលោកប្រធានាធិបតីត្រាំ។ លោក និយាយទៀតថា៖ «ខ្ញុំនៅមិនទាន់សម្រេចចិត្តនៅឡើយរវាងលោកJoe Biden អតីតអនុប្រធានាធិបតីនិងលោកស្រី Amy Klobuchar សមាជិកព្រឹទ្ធសភារដ្ឋMinnesota»។
លោក Baumanបានទិញផ្ទះដោយចំណាយប្រាក់ដែលលោកបើកតាក់ស៊ីក៏ប៉ុន្តែ និយាយថានៅពេលសព្វថ្ងៃនេះមិនអាចមានលទ្ធភាពទិញបានទេនៅពេលដែលសហជីព បានចុះខ្សោយទៅៗ។ លោក Bauman បាននិយាយថា៖«គេនឹងប្រើម៉ាស៊ីនក្រឡុកស្រា ដូច្នេះនឹងមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងអំពីបញ្ហានេះ»។
ពួកអ្នកវិភាគនិយាយថា បេក្ខជនទំនងដែលរងការប៉ះពាល់ខ្លាំងដោយគ្មានការគាំទ្រពីសហជីពគឺ លោក Joe Bidenអតីតអនុប្រធានាធិបតី។ លោកBiden ដែលមានចំណងទាក់ទងជាយូរយាណាស់មកហើយជាមួយសហជីព ត្រូវការ ជ័យជម្នះយ៉ាងខ្លាំងបន្ទាប់ពីមានសំឡេងតិចនៅក្នុងរដ្ឋ Iowa និងរដ្ឋ New Hampshire ៕
ប្រែសម្រួលដោយជឹង ប៉ូជីន