វិទ្យាស្ថាន George W. Bush នៅទីក្រុង Texas បានដាក់ចំណាត់ថ្នាក់ទីក្រុងធំៗទូទាំងអាមេរិក ដែលខ្លួននិយាយថា ជនអន្តោប្រវេសន៍ត្រូវបានយកចិត្តទុកដាក់និងជោគជ័យ។
បន្ទាប់ពីកងទ័ពរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ពលរដ្ឋអាមេរិកាំងបានចេញធ្វើបាតុកម្មនៅតាមដងផ្លូវកាលពីរសៀលថ្ងៃព្រហស្បតិ៍។ ក្រុមបាតុករបានទាមទារសុំឲ្យមានសន្តិភាពនិងសុំឲ្យបញ្ចប់សង្គ្រាម ដោយពួកគេបានធ្វើបាតុកម្មនៅទូទាំងប្រទេស។ អ្នកស្រី Carolyn Presutti អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់ប្រចាំរដ្ឋធានីវ៉ាស៊ីនតោនរបស់ VOA រាយការណ៍បន្ថែមអំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
មួយថ្ងៃបន្ទាប់ពីក្រុមបាតុករបានសម្រុកចូលវិមានសភាសហរដ្ឋអាមេរិក និងបង្ខំក្រុមអ្នកតាក់តែងច្បាប់ឲ្យចូលលាក់ខ្លួន សមាជិកសភាខឹងសម្បារយ៉ាងខ្លាំង ហើយសន្តិសុខកំពុងតែត្រូវបានពង្រឹងឡើងនៅជុំវិញបរិវេណវិមានសភា។ អ្នកស្រី Carolyn Presutti នៃ VOA រាយការណ៍ពីវិមានសភា ដែលនៅទីនោះអ្នកស្រីបាននិយាយជាមួយក្រុមអ្នកគាំទ្រលោក Tru
ការជជែកដេញដោលគ្នាជាលើកទីមួយរវាងលោកប្រធានាធិបតី Donald Trump ខាងគណបក្សសាធារណរដ្ឋ និងលោកអតីតអនុប្រធានាធិបតី Joe Bidenដែលជាគូប្រជែងខាងគណបក្សប្រជាធិបតេយ្យ នឹងធ្វើឡើងនៅថ្ងៃអង្គារនេះ នៅទីក្រុង Cleveland រដ្ឋOhio។
នៅសប្ដាហ៍នេះ គណបក្សសាធារណរដ្ឋសង្ឃឹមថានឹងអាចត្រួសត្រាយផ្លូវសម្រាប់ការឈ្នះតំណែងប្រធានាធិបតីជាថ្មីម្ដងទៀតរបស់លោក Donald Trump ដូចឆ្នាំ ២០១៦ តាមរយៈការពង្រឹងភាពស្មោះត្រង់ក្នុងបក្ស និងទាក់ទាញអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តថាគួរគាំទ្រគណបក្សណាមួយ។
លោកស្រី Melania Trump បច្ចុប្បន្នជាស្រ្តីទី១សហរដ្ឋអាមេរិក ពីមុនលោកស្រី ជាតារាបង្ហាញម៉ូដ មុនពេលដែលលោកស្រីបានរៀបការជាមួយលោក Donald Trump កាលពី១៥ឆ្នាំមុន។
អ្នកស្រី Nicole Ruane ដែលជាអ្នកបោះឆ្នោតម្នាក់នៃរដ្ឋ New Hampshire និយាយថា៖ «ខ្ញុំនៅមិនទាន់សម្រេចចិត្តនៅឡើយ»។
ឆ្នាំ២០១៩ស.រ.អា.បានចាប់ផ្ដើមដោយការអបអរសាទរនៅវិមានសភា ខណៈចំនួនស្ត្រីនិងចំនួនសមាជិកជនជាតិភាគតិចនិងអ្នកកាន់សាសនាចំនួនច្រើនមិនធ្លាប់មានត្រូវស្បថចូលកាន់តំណែងជាសមាជិកសភា។ ប៉ុន្តែនៅពេលសមាជិកសភា៤៣៥ នាក់និងសមាជិកព្រឹទ្ធសភា ១០០នាក់ចាប់ផ្ដើមធ្វើការនោះ នយ
នៅក្នុងគម្រប់ខួបមួយឆ្នាំនៃក្បួនដង្ហែស្ត្រី អ្នកស្រី Carolyn Presutti នៃVOA ពន្យល់ពីឥទ្ធិពលនៃព្រឹត្តិការណ៍កាលពីឆ្នាំមុនទៅលើការផ្លាស់ប្តូរស្ថានភាពរបស់ស្ត្រីអាមេរិកាំង។
៥៤ឆ្នាំមុន មេដឹកនាំសិទ្ធិពលរដ្ឋស្បែកខ្មៅលោក Martin Luther King Jr. បានថ្លែងសុន្ទរកថានៅរដ្ឋធានីវ៉ាស៊ីនតោន ដែលហៅថា «I Have a Dream» ឬដែលមានន័យថា «ខ្ញុំមានក្តីសុបិន្តមួយ»។ ក្រុមប្រវត្តិវិទូបានថ្លែងថា សុន្ទរកថានោះបានកែប្រែអនាគតរបស់ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក។ កាលពីថ្ងៃចន្ទ ក្រុមបព្វជិតរាប់រយនាក់និងក្រុមអ្នកប្រណិប័តន៍សាសនាជាច្រើនបានរំឭកពីសុន្ទរកថាដោយការធ្វើក្បួនដង្ហែដើម្បីទាមទារយុត្តិធម៌នៅក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិក។ ក្បួនដង្ហែឆ្នាំនេះបានពាំនាំនូវសារដ៏សំខាន់មួយ ស្របពេលដែលមានអំពើហិង្សាកើតមានឡើងនាពេលថ្មីៗនេះ។
បាតុករជាង៤ម៉ឺននាក់ កាលពីថ្ងៃសៅរ៍ បាននាំគ្នាធ្វើការតវ៉ានៅតាមដងផ្លូវនានាក្នុងក្រុងបូស្តុន រដ្ឋម៉ាសាឈូសេត ដើម្បីទាមទារឲ្យមានការបញ្ចេញមតិដោយសេរី ដែលបានធ្វើឡើងដោយក្រុមអភិរក្សស្តាំនិយមជ្រុល។