ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ច្រាន​ចោល​អនុសាសន៍​ឲ្យ​ចោទ​ប្រកាន់​លោក​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ


ប្រធានាធិបតី​អ៊ីស្រាអែល Benjamin Netanyahu ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​ប្រចាំ​សប្តាហ៍​នៅ​ទីស្តីការ ក្នុង​ទីក្រុងហ្ស៊េរុយសាឡិម កាល​ពី​ថ្ងៃ​ទី​១១ ​កុម្ភៈ ២០១៨។
ប្រធានាធិបតី​អ៊ីស្រាអែល Benjamin Netanyahu ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​ប្រចាំ​សប្តាហ៍​នៅ​ទីស្តីការ ក្នុង​ទីក្រុងហ្ស៊េរុយសាឡិម កាល​ពី​ថ្ងៃ​ទី​១១ ​កុម្ភៈ ២០១៨។

នៅ​ថ្ងៃ​ពុធ​នេះ ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​ Benjamin Netanyahu បាន​និយាយ​ថា​ រដ្ឋាភិបាល​ចម្រុះ​របស់​លោក មាន​ស្ថិរភាព​ ហើយ​លោកបាន​បដិសេធ​នូវ​អនុសាសន៍មួយ​ដោយ​ពួក​ប៉ូលិស​ដែល​សុំ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​គាត់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ករណីយ​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា។

លោក Netanyahu បាន​ថ្លែង​ថា៖ «ទាំង​ខ្ញុំ​ឬ​ក៏នរណា​ផ្សេង​ទៀត​គឺគ្មាន​ផែនការរៀប​ចំ​ការ​បោះ​ឆ្នោត​ទេ។ យើង​នឹង​បន្ត​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ភាព​ល្អ​ប្រសើរ​នៃ​ពលរដ្ឋ​អ៊ីស្រាអែល​ រហូត​ដល់​ដំណាច់​អាណត្តិ»។

អនុសាសន៍​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​កាល​ពី​ថ្ងៃ​អង្គារ​ មាន​ឡើង​ក្រោយ​ពីមាន​ការ​ស៊ើប​អង្កេត​រាប់​ខែ​អំពី​ការ​ចោទ​ប្រកាន់​ថា​ លោក Netanyahu បាន​ទទួល​កាដូ​ថ្លៃៗ​ពីពួក​សេដ្ឋី​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដោយ​មានរួម​បញ្ចូល​លោក ​Arnon Milchan ​ផលិតករ​ នៅ​ Hollywood​ មាន​ដើម​កំណើត​អ៊ីស្រាអែល​ និង​ លោក ​James Packer​ សេដ្ឋី​ខាង​បណ្តាញ​ផ្សាយ​ព័ត៌មាន​អូស្ត្រាលី។​

លោក​ Avichai Mandelblit ​រដ្ឋ​មន្ត្រីក្រ​សួង​យុត្តិធម៌អ៊ីស្រាអែល​នឹង​ធ្វើ​សេចក្តី​សម្រេច​ចុង​ក្រោយ​បង្អស់​ ថា​តើ​នឹង​ចោទ​ប្រកាន់ ​Netanyahu​ ឬ​ក៏​បែប​ណា។​

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ រូប​នេះ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ អនុសាសន៍​របស់​ប៉ូលិស​ «នឹង​មិន​បាន​ការ​អ្វី​ទេ»។

លោក ​Amit Hadad ​មេធាវី​របស់​ Netanyahu ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​តាម​វិទ្យុ​ថា​ ការ​ចោទ​ប្រកាន់​ទាំង​នេះ​បាន​ត្រូវ​«បំប៉ោង»​ហើយ​ថា លោក​ Netanyahu ​មិន​បាន​ទទួល​សំណូក​ទេ។​

លោក ​Ehud Barak ​ដែល​ជា​គូ​ប្រជែង​យូរ​យា​មក​ហើយ​របស់​លោក ​Natanyahu បាន​ហៅ​ការ​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ​ទាំង​នេះ​ថា​ជា​ «ការ​គួរ​ឱ្យ​ស្អប់​ខ្ពើម»។

ពួក​មេដឹកនាំ​ក្រុម​ប្រឆាំង​បាន​និយាយ​ថា​ លោក Netanyahu ​គួរ​ចុះ​ចេញ​ពី​តំណែង​ ចំណែក​ឯ​ពួក​សមាជិក​នៃ​គណបក្ស​ Likud ​របស់​លោក​បាន​សម្តែង​ការ​គាំទ្រ​ដល់​នាយក​រដ្ឋមន្ត្រី​រូប​នេះ៕

XS
SM
MD
LG