ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទស្សនកិច្ច​របស់​អនុ​ប្រធានាធិបតី​ស.រ.អា.​ក្នុង​ប្រទេស​អ៊ីស្រាអែល​ផ្ដោត​លើ​ការ​ទទួល​ស្គាល់​ទីក្រុង Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល


អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence ជួប​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu នៅ​ក្នុង​ក្រុង Jerusalem កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។
អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence ជួប​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu នៅ​ក្នុង​ក្រុង Jerusalem កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។

អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា វា​ជា​កិត្តិយស​មួយ​សម្រាប់​លោក​ក្នុង​ការ​មាន​វត្តមាន​នៅ​ក្នុង​ទីក្រុង Jerusalem ដែល​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​ដែល​លោក​លើក​ឡើង​ពី​ការ​សម្រេចចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ទទួល​ស្គាល់​ទីក្រុង Jerusalem នេះ​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល នៅ​ពេល​ដែល​លោក​បាន​ជួប​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​ប្រទេស​អ៊ីស្រាអែល​ដែល​ជា​ប្រទេស​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤ ថ្ងៃ​របស់​លោក​ទៅ​កាន់​ភូមិភាគ​មជ្ឈិម​បូព៌ា លោក Mike Pence បាន​និយាយ​ថា៖ «ដើម្បី​ជា​ការ​ប្រារព្ធ​ដល់​ការ​ប្រកាស​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​កាល​ពី​ថ្ងៃ​ទី ៦ ខែ​ធ្នូ ឆ្នាំ​មុន លោក​ប្រធានាធិបតី Donald Trump បាន​ធ្វើ​ដោយ​ប្រាកដ​ក្នុង​ចិត្ត​ថា ការ​ទទួល​ស្គាល់​ទីក្រុង Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​គឺ​ជា​ការ​ផ្ដល់​ឱកាស​មួយ​ដើម្បី​បន្ត​នូវ​ការ​ចរចា​ដោយ​ស្មោះត្រង់​រវាង​អ៊ីស្រាអែល និង​អាជ្ញាធរ​ប៉ាឡេស្ទីន​លើ​បញ្ហា​នានា​ដែល​អាច​ពិភាក្សា​គ្នា​បាន។ ហើយ​លោក​ប្រធានាធិបតី Trump ជឿជាក់​យ៉ាង​ពិត​ប្រាកដ​ថា បញ្ហា​ទាំង​នោះ​អាច​ដោះស្រាយ​បាន‍»។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Netanyahu បាន​ថ្លែង​អំណរ​គុណ​ដល់​លោក Trump និង​លោក Pence សម្រាប់​អ្វី​ដែល​លោក​ហៅ​ថា​ជា «ការ​ប្រកាស​ជា​ប្រវត្តិសាស្ត្រ‍» ក្នុង​ការ​ទទួល​ស្គាល់​ទីក្រុង Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល។ លោក Netanyahu ក៏​បាន​ប្រកាស​ផង​ដែរ​ថា ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​កាន់តែ​ខ្លាំងក្លា​ជាង​ពេល​ណាៗ​ទាំង​អស់៕

XS
SM
MD
LG