នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយនៅថ្ងៃចន្ទនេះថា លោកជឿថា បណ្ដាប្រទេសអឺរ៉ុបភាគច្រើន ឬក៏ទាំងអស់ នឹងប្ដូរទីតាំងស្ថានទូតរបស់ពួកគេក្នុងប្រទេសអ៊ីស្រាអែលមកកាន់ទីក្រុង Jerusalem និងទទួលស្គាល់ទីក្រុងនេះជារដ្ឋធានីរបស់អ៊ីស្រាអែល បន្ទាប់ពីសហរដ្ឋអាមេរិកបានចាត់វិធានការដូច្នេះរួចមក។
ដោយថ្លែងនៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ជាមួយនឹងប្រធានគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុបលោកស្រី Federica Mogherini លោក Netanyahu បាននិយាយថា ការទទួលស្គាល់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នូវទីក្រុង Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល គឺជាការលើកយកការពិតមកពិភាក្សាដោយត្រង់ៗ។ លោក Netanyahu បានបន្ថែមទៀតថា សន្តិភាពគឺផ្អែកលើការពិត។
លោក Netanyahu បាននិយាយយ៉ាងដូច្នេះថា៖ «ទីក្រុង Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល។ គ្មាននរណាម្នាក់អាចប្រកែកបាននោះទេ។ វាមិនមែនធ្វើឲ្យបាត់នូវសន្តិភាពនោះទេ។ វាអាចធ្វើឲ្យមានសន្តិភាពបាន ដោយសារតែការទទួលស្គាល់ការពិតគឺជាសារធាតុ និងជាមូលដ្ឋាននៃសន្តិភាព»។
លោកស្រី Federica Mogherini បាននិយាយថា សហភាពអឺរ៉ុបនឹងបន្តធ្វើតាមការឯកភាពរបស់អន្តរជាតិចំពោះទីក្រុង Jerusalem នេះ រហូតទាល់តែបញ្ហានេះត្រូវបានដោះស្រាយជាផ្នែកមួយនៃការចរចាសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលនេះចង់មានន័យថា នៅពេលនេះ សហភាពអឺរ៉ុបនឹងមិនចូលរួមជាមួយនឹងគោលជំហររបស់សហរដ្ឋអាមេរិកចំពោះទីក្រុង Jerusalem នេះទេ។
លោកស្រី Megherini បាននិយាយថា៖ «សហភាពអឺរ៉ុបជឿថា ដំណោះស្រាយសមហេតុសមផលតែមួយគត់ចំពោះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺជាដំណោះស្រាយផ្អែកលើរដ្ឋទាំងពីរ ដោយចាត់ទុកទីក្រុង Jerusalem ជារដ្ឋធានីរបស់រដ្ឋទាំងពីរគឺអ៊ីស្រាអែល និងប៉ាឡេស្ទីន»។

លោកស្រី Mogherini បានបដិសេធទៅលើសេចក្តីថ្លែងការរបស់លោក Netanyahu ដោយលោកស្រីបានថ្លែងថា៖ សហភាពអឺរ៉ុបនឹងមិនចូលរួមជាមួយនឹងការទទួលស្គាល់របស់លោក Trump ថាទីក្រុង Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែលនោះទេ៕