ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ពង្រឹង​សមត្ថភាព​កងទ័ព​ជើងទឹក​នឹង​ធ្វើ​ឲ្យ​​ហ្វីលីពីន​មាន​ភាព​រឹង​មាំ​ប្រឆាំង​នឹង​ចិន ពួក​ភេរវជន​ និង​ទូក​នេសាទ​បរទេស​


ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte នៅ​មុខ​កង​កម្លាំង​កិត្តិយស​នៅ​ថ្ងៃ​ខួប​ទី​១២០ នៃ​កង​ទ័ព​ជើង​ទឹក​ហ្វីលីពីន កាល​ពី​ថ្ងៃទី​២២ ខែ​ឧសភា ២០១៨។

សំណើ​ពង្រឹង​សមត្ថភាព​ទាហាន​ជើងទឹក​ហ្វីលីពីន​ ដែល​មាន​សមត្ថភាព​ខ្សោយ​ជាង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី នឹង​ជួយ​ដល់​ប្រទេស​នេះ​ទប់​ទល់​នឹង​ពួក​ឧទ្ទាម​កាន់​សាសនា​ឥស្លាម​ ទូក​នេសាទ​របស់​បរទេស​ និង​កប៉ាល់​មក​ពី​ប្រទេស​ចិន​ជាដើម។ នេះ​បើ​យោង​តាម​អ្នកវិភាគ​ក្នុង​តំបន់។

លោក​ប្រធានាធិបតី​ហ្វីលីពីន ​Rodrigo Duterte​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​ឧសភា​ថា​ រដ្ឋាភិបាល​ធ្វើ​ការ​ពង្រឹង​សមត្ថភាព​កងទ័ព​នៅ​ដំណាក់​កាល​ពី​២​នេះ​ដែល​ផ្តោត​លើ​កងទ័ព​ជើង​ទឹក​ហ្វីលីពីន។ ​ដំណាក់​កាល​នេះ​នឹង​ប្រើប្រាស់​ថវិកា​ចំនួន​៧៧​ពាន់​លាន​ប៉េសូ​ស្មើ​នឹង​១,៤៦​ពាន់​លាន​ដុល្លារ ​ដើម្បី​ពង្រឹង​សមត្ថភាព​ដល់​កងទ័ព​ជើងទឹក​ហ្វីលីពីន​ដែល​មាន​អាយុកាល​១២០ឆ្នាំ​នេះ។ នេះ​យើង​យោង​តាម​គេហទំព័រ​របស់​ការិយាល័យ​ប្រធានាធិបតី​ហ្វីលីពីន។

លោក​ Duterte ​បាន​ថ្លែង​តាម​រយៈ​គេហទំព័រ​នោះ​ថា «យើង​កំពុង​រស់​នៅ​ក្នុង​ពេល​វេលា​រីករាយ​ជាមួយ​កង​កម្លាំង​របស់​យើង​ នៅ​ស្រ​បពេល​យើង​កំពុង​ពង្រឹង​សមត្ថភាព​កង​ទ័ព​ជើង​ទឹក​របស់​ជើង»។ ​

លោកសាស្រ្តាចារ្យ​ Jay Batongbacal​ មក​ពី​សាកលវិទ្យាល័យ​ហ្វីលីនផ្នែក​កិច្ចការ​ដែន​សមុទ្រ​អន្តរជាតិ​បាន​ថ្លែង​ថា «បន្ទាប់​ពី​ដំណាក់​កាល​ទីពីរ​បញ្ចប់​ គួរ​តែ​មាន​ដំណាក់​មួយ​ទៀត​ដើម្បី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព»។

លោក​បាន​ថ្លែង​ថា «ប្រសិនបើ​ពួក​គេ​អនុវត្ត​តាម​កម្មវិធី​នេះ​ នោះ​នឹង​ធ្វើ​ឲ្យ​ពួក​កងទ័ព​ជើងទឹក​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​បំពេញ​តួនាទី​ឃ្លាំមើល​របស់​ពួក​គេ​ និង​ការ​ដើរ​ល្បាត​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​នានានិង​ភាព​មិន​ប្រក្រតី​ទៅ​លើ​សន្តិ​សុខ​ជាតិ»៕

XS
SM
MD
LG