ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Navalny​ ត្រូវ​កាត់​ទោស​និង​ឃុំ​ខ្លួន​នៅ​មូស្គូ​ពីបទ​លួចបន្លំថវិកា


លោក​ Alexei Navalny​ អាយុ​៣៨ឆ្នាំ​ សកម្មជន​ក្រុម​​ប្រឆាំង​នៅ​ប្រទេស​រុស្ស៊ី​ និង​ជាអ្នក​ទាម​ទារ​ឲ្យ​មាន​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ឈរ​នៅ​ឯ​តុលាការ​មួយ​ក្នុង​ទីក្រុង​មូស្គូ​ប្រទេស​រុស្ស៊ី​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​៣០ ខែ​ធ្នូ​ ឆ្នាំ២០១៤។
លោក​ Alexei Navalny​ អាយុ​៣៨ឆ្នាំ​ សកម្មជន​ក្រុម​​ប្រឆាំង​នៅ​ប្រទេស​រុស្ស៊ី​ និង​ជាអ្នក​ទាម​ទារ​ឲ្យ​មាន​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ឈរ​នៅ​ឯ​តុលាការ​មួយ​ក្នុង​ទីក្រុង​មូស្គូ​ប្រទេស​រុស្ស៊ី​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​៣០ ខែ​ធ្នូ​ ឆ្នាំ២០១៤។

លោក​ Alexei Navalny​ មេ​ដឹក​នាំ​ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស​រុស្ស៊ីត្រូវ​បាន​ឃុំឃាំង​ដោយ​ពួក​ប៉ូលិសភ្លាមៗ​ក្រោយ​ពី​លោក​បាន​ចូល​រួម​ជា​មួយ​ពួក​បាតុករ​ដោយ​បំពាន​លើ​សាលក្រម​ដែល​ឲ្យលោក​ឋិតនៅ​ក្នុង​ការ​ឃុំឃាំង​ក្នុង​ផ្ទះ។

កាល​ពី​ព្រលឹមថ្ងៃ​អង្គារ​ តុលាការ​មួយ​ក្នុង​ប្រទេស​រុស្ស៊ី​បាន​រក​ឃើញ​ថា សកម្មជន​នយោបាយ​រូប​នេះ​មាន​ទោស​ពី​បទ​បន្លំ​ប្រាក់​យ៉ាង​តិច​ណាស់​៥សែន​ដុល្លារ​ពី​ក្រុម​ហ៊ុន​ផលិតគ្រឿង​សំអាង​បារាំង​មួយ។​

តុលាការនេះ​បាន​កាត់​ទោសមេធាវី​អាយុ​៣៨​ឆ្នាំ​និង​ជាអ្នក​សរសេរ​អត្ថបទ​ blogs​ តាម​អ៊ិនធឺណិត​រូបនេះ​ឲ្យ​ជាប់​ពន្ធនាគារ​ដោយ​ព្យួរ​ទោស​បី​ឆ្នាំ​កន្លះ ​ដែល​ជា​ទោស​តិច​ជាង​ការ​ដែល​ពួក​រដ្ឋអាជ្ញា​ទាម​ទារ​ឲ្យ​លោក​ជាប់គុក​រហូត​ដល់​១០ឆ្នាំ។​

ប្អូន​ប្រុស​របស់លោក​ Navalny ​ឈ្មោះ​ Oleg ​បាន​ទទួល​ទោសដូច​គ្នា​នេះ​ដែរ​ ក៏​ប៉ន្តែត្រូវ​បាន​បញ្ជា​ឲ្យ​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ។​ ពួក​អ្នក​ការពារ​ក្តី​លោក​ Navalny​ បាន​និយាយ​ថា​ ពួក​គេ​នឹង​តវ៉ា​ទ្បើង​ឧទ្ធរណ៍​ជំទាស់​នឹង​សាល​ក្រម​នេះ។​

ថ្លែង​ដោយ​ផ្ទាល់​ទៅ​កាន់​ចៅក្រម​ លោក​ Alexei Navalny​ បាន​ថ្កោល​ទោស​ការ​កាត់​ទោស​ប្អូន​ប្រុស​លោក។ លោក​ Oleg Navalny មិន​ដែល​បំពញ​មុខ​នាទី​ណា​មួយ​ក្នុង​ចលនា​ប្រឆាំង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ទេ។​

លោក​ Daniel Schearf នៃ​វីអូអេ​បាន​និយាយ​ថា​ សេចក្តី​សម្រេច​ក្នុង​ការ​បញ្ជូន​លោក​ Oleg Navalny ទៅ​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​នេះ​ ជាកលល្បិច​មួយ​ដើម្បីបង្ក្រាប​ភាពជា​សកម្មជន​របស់​លោក​ Alexei Navalny តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG