ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេដ្ឋកិច្ច​រុស្សី​ចាប់​ផ្តើម​ធ្លាក់​ចុះ


មនុស្ស​ដើរ​កាត់​ផ្ទាំង​អេឡិចត្រូនិច​ដែល​បង្ហាញ​ពី​តួលេខ​នៃ​អត្រា​ប្តូរ​ប្រាក់​នៃ​រូបិយប័ណ្ណ​រុស្ស៊ី​ និង​អាមេរិក នា​ឯ​ St. Petersburg​ ប្រទេស​រុស៊្សី​ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៤។

ការជួញ​ដូរ​រូបិយប័ណ្ណ​រុស្ស៊ី​បាន​ធ្លាក់​ចុះជាង៦​ភាគរយ​បើ​ធៀបទៅ​នឹង​ប្រាក់​ដុល្លារ​សហរដ្ឋ​អាមេរិក​ជា​លើក​ទី​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​បាន​និយាយ​ថា​សេដ្ឋ​កិច្ច​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​ជា​លើក​ទី​មួយ​កាល​ពី​ខែ​វិច្ឆិកា ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក។

​សេចក្តី​រាយការណ៍​សេដ្ឋ​កិច្ច​របស់​រុស្ស៊ី​បាន​ព្យាករណ៍​ពី​ការ​ធ្លាក់​ចុះ​៤ភាគរយ​បន្ថែម​ទៀត​ ​ប្រសិន​បើ​ប្រេង​មាន​តម្លៃ​ជា​មធ្យម​៦០​ដុល្លា​ក្នុង​មួយ​ធុង​នៅ​ឆ្នាំ​២០១៥​នោះ។

រុស្ស៊ី​បាន​ទទួល​រង​ការ​ប៉ះពាល់​ដោយ​សារ​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​ឆៅ​ដែល​ជា​ការ​នាំ​ចេញ​សំខាន់​ ហើយ​និង​ដោយ​សារ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ចចំពោះ​សកម្មភាព​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ដែល​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ជាមួយ​វិទ្យុ​សាធារណៈ​ជាតិ (NPR) លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ ​អូបាម៉ា ​បាន​និយាយ​ថា ​លោក​គិត​ថា​ស្ថិរភាព​នៃ​ការគៀប​សង្កត់​ដោយ​ការ​ដាក់​ទណ្ឌកម្ម​នឹង​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​រុស្ស៊ី​មាន​ងាយ​រង​គ្រោះ​ ហើយ​ពេល​តម្លៃ​ប្រេង​ចុះ​ថោក​នឹង​ធ្វើ​ឲ្យ​រុស៊្សី​ពិបាក​យ៉ាង​ខ្លាំង​ក្នុង​គ្រប់​គ្រង​សេដ្ឋ​កិច្ច​។

​លោក​ប្រធានា​ធិបតី​មាន​ប្រសាសន៍​ទៀត​ថា ​មុន​ពេល​ប្រេង​ដួល​រលំ ​សេដ្ឋ​កិច្ច​រុស្ស៊ី​បាន​បង្ហាញ​សញ្ញាទន់​ខ្សោយ​រួ​ចហើយ៕

XS
SM
MD
LG