ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រព័ន្ធ​អ៊ីនធឺណិត​​​ត្រូវ​​បាន​​​ទម្លាយ​​អាថ៌កំបាំង​​របស់​​លោក​​ពូទីន​


ការ​តវ៉ា​នៅ​រុស្ស៊ី​បន្ទាប់​ពី​លោក​វ្ល៉ាឌីមា ពូទីន​ជាប់​ឆ្នោត​ដ៏ចម្រូងចម្រាស់​មួយ។
ការ​តវ៉ា​នៅ​រុស្ស៊ី​បន្ទាប់​ពី​លោក​វ្ល៉ាឌីមា ពូទីន​ជាប់​ឆ្នោត​ដ៏ចម្រូងចម្រាស់​មួយ។

ប្រជាពលរដ្ឋ​រុស្ស៊ី បាន​បោះ​ឆ្នោត​ជ្រើសរើស លោកប្រធានាធិបតី​ វ្លាដឺមៀរ​ ពូទីន​(Vladimir Putin) សា​ជា​ថ្មី នៅ​ដើម​ខែ​មីនា​នេះ ប៉ុន្តែ​ អណត្តិ​ទី​បី​របស់​លោក​ក្នុងនាមជា​ប្រធានាធិបតី​ បាន​សន្យាថា​នឹងធ្វើឲ្យមាន​ភាពខុស​ប្លែក​ពី​ពីរ​អណត្តិមុន។

​ខ្សែ​វីដេអួ​នេះ ចាប់​ផ្តើម​បង្ហាញ លោក​វ្ល៉ាដឺមៀរ​ ពូទីន ប្រកប​ដោយ​ភាព​ទុក្ខសោក ​អង្គុយក្នុង​ទ្រុង​ដែក​មួយនៅ​ក្នុង​បន្ទប់​សវនាការ​។ នេះ ​ជា​ខ្សែវីដេអូវាយ​ប្រហារប្រឆាំង​នឹង​ ​លោក​ពូទីន ដែលត្រូវ​បាន​ផ្សព្វផ្សាយលើ​អ៊ីនធឺណិតយ៉ាងឆាប់​រហ័ស​។ បន្ទាប់​ពីត្រូវ​បានទស្សនាដោយ​មនុស្សជាង​បីលាន​នាក់ ខ្សែវីដេអូ​ប្រឌិត​រយៈ​ពេល​៥០​វិនាទីនេះ​ បង្ហាញ​ថា​តើ​គ្មាន​រឿងអ្វីមួយ​អាច​ស័ក្តិសិទ្ធិ នៅ​លើប្រព័ន្ធ​អ៊ីនធឺណិត​របស់​រុស្ស៊ី​ យ៉ាងដូច​ម្តេច​ខ្លះ។​

លោក​ កុងស្តង់ទីន វ៉ុន អ៊ីហ្គេត (Konstantin von Eggert) អ្នក​យក​ព័ត៌មានសម្រាប់​ស្ថានីយ៍វិទ្យុ​និង​ទូរទស្សន៍​ បាន​និយាយអំ​ពី​ឥទ្ធិពល​របស់​អ៊ីនធឺណិត​ ដូច​តទៅ៖

«វា​ជា​ការ​ដកចេញ​នូវ​ការហាមឃាត់យ៉ាង​ពិតប្រាកដ ​ដែល​ខ្ញុំ​គិត​ថាត្រូវ​បាន​ដក​ចេញហើយ ស្តីពីរូបភាព​អ្នក​ដឹកនាំ​ដែលមិន​អាច​បំពាន​បាន​ មាន​អំណាចខ្លាំងក្លា និងពោរពេញ​ទៅ​ដោយ​ចំណេះ​ដឹង ដែល​តែងតែយល់ដឹងខ្លាំង​បំផុត។​»

​បច្ចុប្បន្ននេះ ​ពាក់​កណ្តាល​នៃក្រុមអ្នក​បោះឆ្នោត​ជាតិរុស៊្សី​ ​ប្រើ​អ៊ីនធឺណិត​ដែល​ជា​បាតុភូត​មួយ​ត្រូវ​បាន​បំភ្លេចចោល នៅពេល​ដែល​ លោក ​ពូទីន ​បាន​ចាក​ចេញ​ពី​ដំណែង​នៅឆ្នាំ​២០០៨។

ដោយធ្វើឲ្យមាន​តុល្យភាព ​វិមានក្រឹមឡាំង​កំពុង​ប្រយុទ្ធ​នឹង​ប្រព័ន្ធ​អ៊ីនធឺណិត។​ ក្រុម​អ្នក​គាំទ្រលោក​ពូទីន​ បាន​បង្ហោះ​រូបភាព​វីដេអូ​ប្រឌិតមួយ ដែល​ត្រូវ​បាន​ព៌ណនា​ថាជា ​វីវីភី (VVP) ដែល​ចេញមក​ពីឈ្មោះ វ្ល៉ាដឺមៀរ វ៉្លាឌីមីរ៉ូវិច ពូទីន (Vladimir Vladimirovich Putin)។

អ្នកចម្រៀងជាតិ​តាជីក (Tajik) ​ឈ្មោះ​ តូលីបជុន គួបានខាណូវ​ (Tolibjon Kurbankhanov) ​ច្រៀង​ថា​៖ «វីវីភី! លោក​ បាន​ជួយសង្គ្រោះ​ប្រទេស​ជាតិ។ វីវីភី! លោក​ ការពារយើង។ វីវីភី បានលើកស្ទួយរុស្ស៊ី»។ ដោយងាក​ចេញ​ពីការប្រឡោមចិត្ត​ឲ្យភាពភ័យខ្លាច​ វិមាន​ក្រឹមឡាំង​សូម​និយាយ​ថា «​ប្រទេស​រុស្ស៊ីដែលគ្មាន​លោក​ពូទីន» ​ជា​ហេតុការណ៍​ដ៏​អាក្រក់​សម្រាប់​រុស្ស៊ី​ ដែល​គ្មាន​ស្តេច​សារ​សម័យ​ទំនើបនេះ​។​

ដោយទាញយក​ប្រយោជន៍​ពីភាព​អសន្តិសុខរុស្ស៊ី​សម្រាប់​ប្រទេសជាតិ​យ៉ាង​ធំធេងរបស់ខ្លួន អ្នកប្រកាស​ម្នាក់​បាន​លើក​ឡើងពីទស្សនៈ​វិស័យ​ស្តីពីរុស្ស៊ី​ដែល​ជាមជ្ឈមណ្ឌលយ៉ាងទន់ខ្សោយ​។ កងទ័ព​អង្គការ​អូតង់​ បាន​កាន់កាប់តំបន់កាលីនីនក្រាត (Kaliningrad) ប្រទេស​ចិន(China) ​បាន​ចូល​ទៅ​កាន់​ភាគខាងជើង​ ហើយ​កាន់កាប់​មួយ​ភាគធំនៃ​តំបន់​ស៊ីប៊េរី​ (Siberia) ហើយ​ប្រទេសជប៉ុន(Japan) ​វិញ​បាន​កាន់កាប់កំពង់ផែវ្ល៉ាឌីវ៉ូស្តុក​(Vladivostok) នៃឆ្នេរ​មហា​សមុទ្រប៉ាស៊ីហ្វិក​របស់​រុស្ស៊ី។​ ការ​បោះពុម្ព​ក្រដាស​ប្រាក់​ធ្វើឲ្យ​លុយ​រូបល៍​គ្មាន​តម្លៃ​ អគ្គីសនី​ត្រូវ​បានដាក់កំហិត ភាព​អនាធិបតេយ្យ​ គ្របដណ្តប់​ពាស​ពេញទីក្រុង​របស់​រុស្ស៊ី​។

នៅ​ទីបំផុត​ លោក​ខាង​លិច​បាន​ឆ្លើយ​តប​ថា ខ្លួន​ ប្រគល់ពាន​រង្វាន់​ជ័យ​លាភីណូប៊ែល ដល់មេដឹកនាំ​បក្ស​ប្រឆាំង​គឺ​លោក​ អាឡិចស៊ី​ ណាវ៉ាលនី (Alexei Navalny)។

លោក ​វ៉ុន ​អ៊ី​ហ្គេត(Von Eggert) ​បាន​សង្កេត​ឃើញថាប្រព័ន្ធ​អ៊ីនធឺណិត​ ផ្តល់​សេរីភាព​ដល់​ការ​ពិភាក្សា​ខាង​នយោបាយនៅរុស្ស៊ី​ចាប់​តាំង​ពី​ការត្រួតត្រាអស់រយៈពេលកន្លះ​សតវត្សរ៍ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយនាយកស្ថានីយ៍​ទូរទស្សន៍​របស់រដ្ឋ។​

«ការរីកសាយភាយ​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅរុស៊្សី បានធ្វើ​ឲ្យ​ថយ​ចុះសមត្ថភាពរបស់រដ្ឋាភិបាល ក្នុង​ការជះ​ឥទ្ធិពល​លើរបៀបវារៈ​ប្រចាំ​ថ្ងៃនិងដាក់​បង្ខំ​ទៅ​លើទស្សនៈ​របស់​ខ្លួន។»

ស្ថានីយ៍​ទូរទស្សន៍របស់រដ្ឋ ​ត្រូវបាន​គ្រប់គ្រង​យ៉ាង​តឹង​តែងទៅ​លើ​ការពិភាក្សាស្តីពី​អំពើ​ពុករលួយ​ ដែល​ជា​ការត្អូញ​ត្អែរ​ខ្លាំង​ជាង​គេ​ពី​សំណាក់​ជនជាតិរុស៊្សី​ នា​ពេល​សព្វថ្ងៃ។ ​ផ្ទុយ​ទៅ​វិញ​ ប្រព័ន្ធ​អ៊ីនធឺណិត អាច​ចូល​ទស្សនា​ដោយសេរី​ចំពោះ​ខ្សែវីដេអូបែបនេះ​ ដែល​មាន​ចំណង​ជើង​ថា ​«លោកពូទីន​ពិត​ប្រាកដ​»។

ដោយចុចលើ​ម៉ោស​កុំព្យូទ័រ អ្នកប្រើប្រាស់​អ៊ីនធឺណិត អាចមើលវិមាននិង​ទូក​ជិះ​កំសាន្ត​ របស់​លោក ពូទីន និងមជ្ឈដ្ឋានមិត្តភ័ក្ររបស់​លោក។

ដើម្បីជម្នះទៅ​នឹង​ការ​ចោទ​ប្រកាន់ ដែល​ក្រុម​អ្នក​តវ៉ា​ ​ជា​ក្រុម​មនុស្សនៅតាម​ទីក្រុង​ធំៗ ទីតាំងរបស់​ក្រុម​ប្រឆាំង ផ្សព្វផ្សាយបទ​ចម្រៀង​នេះ ដោយទាហានជើង​ចាស់ពីរ​រូប នៃអង្គភាពឆ្នើមរបស់កងទ័ពឆ័ត្រ​យោង​របស់​រុស្ស៊ី។

ពួក​គេ​បាន​ច្រៀង​អំពី​លោក​វ៉្លាដឺមៀរ ពូទីន​ថា«​លោក​មិនខុសពីខ្ញុំ​ទេ។​ ​លោក​គ្រាន់​តែ​ជា​មនុស្សម្នាក់ ដែលមិន​មែនជាព្រះ​ជា​ម្ចាស់​ឡើយ។ ខ្ញុំមិនខុស​ពី​អ្នកទេ។ លោក ជាមនុស្ស​ម្នាក់ ដែល​មិន​មែន​ជា​បីសាច​ទេ»​។ យើង​នឹង​មិនអនុញ្ញាត​ឲ្យ​លោក​បន្ត​ភូតភរទៀត​ទេ។ យើង​នឹងមិនអនុញ្ញាតឲ្យ​លោក លួចទៀតទេ។»

​នៅ​ខែ​ឧសភា​នេះ​ លោក ​វ៉្លាដឺមៀរ ​ពូទីន ​នឹងត្រលប់ទៅវិមាន​ក្រឹមឡាំងវិញ​។​ ប៉ុន្តែ​ដោយសារ​ប្រព័ន្ធអ៊ីនធឺណិត ​បញ្ហា​ប្រឈមរបស់លោក គឺ​ត្រូវគ្រប់គ្រងលើ​ជនណា ដែល​គួរឲ្យ​សង្ស័យ​និង​ទទួល​បាន​ព័ត៌មាន​ច្រើន​ជាងពេលមុន៕

ប្រែ​សម្រួលដោយ គឹង ភិរុណ

XS
SM
MD
LG