ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ពិភាក្សា​រវាង​អង្គការ​អូតង់​ជាមួយ​រុស្ស៊ី​បរាជ័យ​ប៉ុន្តែ​បង្កើត​ឲ្យ​មាន​ក្តី​សង្ឃឹម


អគ្គលេខាធិការ​អង្គការ​អូតង់​ លោក Jens Stoltenberg ថ្លែង​បន្ទាប់​​ពី​កិច្ច​ពិភាក្សា​មួយ​រវាង​​រុស្ស៊ី​​នឹង​អង្គការ​អូតង់​ នៅ​ទីស្នាក់​ការ​កណ្តាល​របស់​អង្គការ​អូតង់​ ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក​ កាល​ពីថ្ងៃទី២០ ខែ​មេសា ឆ្នាំ២០១៦។
អគ្គលេខាធិការ​អង្គការ​អូតង់​ លោក Jens Stoltenberg ថ្លែង​បន្ទាប់​​ពី​កិច្ច​ពិភាក្សា​មួយ​រវាង​​រុស្ស៊ី​​នឹង​អង្គការ​អូតង់​ នៅ​ទីស្នាក់​ការ​កណ្តាល​របស់​អង្គការ​អូតង់​ ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក​ កាល​ពីថ្ងៃទី២០ ខែ​មេសា ឆ្នាំ២០១៦។

អង្គការ​អូតង់​និង​ប្រទេសរុស្ស៊ី​ បាន​ធ្វើការ​សន្ទនា​គ្នា​លើក​ទី​មួយ​របស់​ពួកគេ​ក្នុង​រយៈ​ពេល​ពីរឆ្នាំ។ ​ការ​ជួប​ប្រជុំ​គ្នា​រវាង​ពួក​ឯកអគ្គរដ្ឋទូត​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​នៃ​សម្ព័ន្ធភាព​នេះ​ជាមួយ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ក្រុង​ប៊្រុចសែល​ កាល​ពី​ថ្ងៃ​ពុធ​ គ្មាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​ណាមួយ​ទេ។

​ក៏​ប៉ុន្តែ​ពួក​អ្នក​ធ្វើ​វិភាគ​បាន​និយាយ​ថា​ ការ​ប្រជុំ​គ្នា​នេះ​បាន​នាំ​ឱ្យមាន​សេចក្តី​សង្ឃឹម​ថា ​ប្រទេស​រុស្ស៊ី​ប្រហែល​ជា​ធ្វើ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ថ្មី​មួយ​ដើម្បី​ចេញ​ពី​ភាព​នៅ​ដាច់​ពី​គេ​ នៅ​ក្រោយ​ពេល​រុស្ស៊ី​បាន​ចូល​កាន់​កាប់​តំបន់​គ្រីម៉េ​ និង​គាំទ្រ​ពួក​ឧទ្ទាម​ទាមទារ​បំបែក​រដ្ឋ​នៅ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។

ប្រទេស​រុស្ស៊ី​នៅ​តែ​ឋិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​របស់​ស.រ.អា.​ និង​សមាជិក​ឯ​ទៀតៗ​នៃ​អង្គការ​អូតង់​ ដែល​បាន​អំពាវនាវ​ដល់​កង​កម្លាំង​រុស្ស៊ី​ឱ្យ​បញ្ឈប់​សកម្មភាព​របស់​ពួក​គេ​ក្នុង​ការ​ធ្វើ​ឱ្យ​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​មាន​អស្ថិរភាព​និង​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​កាន់​កាប់​តំបន់​គ្រីម៉េ​ផង​ដែរ។​

នៅ​ក្នុង​ការ​ប្រជុំ​នោះ​ ពួក​មន្ត្រី​មិន​បាន​បង្ហាញ​ការ​បញ្ជាក់​ថា ​ប្រទេស​រុស្ស៊ី​ប្រុង​ប្រៀប​ធ្វើ​សម្បទាន​ណា​មួយ​ដូច​ជា​ការ​បញ្ឈប់​ការ​គាំទ្រ​របស់​ខ្លួន​ទាំង​ខាង​បុគ្គលិក ​និង​ទាំង​ខាង​អាវុធ​ឱ្យ​ដល់​ពួក​ឧទ្ទាម​ទាមទារ​បំបែក​រដ្ឋ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ទេ។​

លោក ​Jens Stoltenburg​ អគ្គលេខាធិការ​នៃ​អង្គការ​អូតង់​បាន​មាន​ប្រសាសន៍​ថា៖ «យើង​មាន​ការ​ពិភាក្សា​គ្នា​ដ៏​ស្មោះ​ត្រង់​ និង​ម៉ឺងម៉ាត់»​ ក៏​ប៉ុន្តែ​លោក​បាន​និយាយ​ថា​ ការ​ខ្វែង​គំនិត​គ្នា​រវាង​រដ្ឋាភិបាល​ក្រុង​មូស្គូ​ និង​អង្គការ​អូតង់​មាន​ជានិច្ច​ហើយ​មាន​ភាព​ខ្លាំង​ក្លា​ថែម​ទៀតផង។​ លោក​បាន​ថ្លែង​ថា​នៅ​មាន​ «ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង»៕

XS
SM
MD
LG