ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា៖ អាមេរិក និងអង្គការ​អូតង់​សាមគ្គីគ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម


ប្រធានាធិបតី​អាមេរិក លោក​ បារ៉ាក់ អូបាម៉ា ជួប​ជាមួយ​អគ្គលេខាធិការ​នៃ​អង្គការ​អូតង់​ Jens Stoltenberg នៅ​បន្ទប់​រាង​ពង​ក្រពើ​នៃ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពីថ្ងៃទី៤ ខែ​មេសា ឆ្នាំ២០១៦។
ប្រធានាធិបតី​អាមេរិក លោក​ បារ៉ាក់ អូបាម៉ា ជួប​ជាមួយ​អគ្គលេខាធិការ​នៃ​អង្គការ​អូតង់​ Jens Stoltenberg នៅ​បន្ទប់​រាង​ពង​ក្រពើ​នៃ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពីថ្ងៃទី៤ ខែ​មេសា ឆ្នាំ២០១៦។

ពីរ​សប្តាហ៍​ក្រោយ​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល​ ប្រទេស​ប៊ែលសហ្ស៊ិក​ លោក​ប្រធានាធិបតី​ ស.រ.អា. បារ៉ាក់ អូបាម៉ា​ និង​លោក​ Jens Stoltenberg អគ្គលេខាធិការ​នៃ​អង្គការ​អូតង់​បាន​កត់​សម្គាល់​សោកនាដកម្ម​នេះ​នៅ​ពេលពង្រឹង​ជា​ថ្មី​នូវ​សារៈសំខាន់​នៃ​ការ​បន្តការ​យក​ចិត្ត​ទុកដាក់​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួកជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ បន្ត​ទៅ​ទៀត។

ដោយ​អង្គុយ​នៅ​ជិត​លោក​អគ្គលេខាធិការ​នៃ​អង្គការ​អូតង់​នៅ​ក្នុង​ការិយាល័យ​រាង​ពង​ក្រពើ​ក្នុង​សេតវិមាន ​លោក​ អូបាម៉ា បាន​មាន​ប្រសាសន៍​ថា៖ «ជាការ​ច្បាស់​លាស់​ ពេល​នេះ​ជា​ពេល​វេលា​មួយ​មាន​ចលាចល​នៅ​ក្នុង​ពិភពលោក។ទ្វីប​អឺរ៉ុប​ជា​ចំណុច​សំខាន់​មួយ​នៃ​ការ​ឈឺចាប់​និង​ការ​តាន​តឹង​នៅ​ក្នុង​ប្រព័ន្ធ​សន្តិសុខ​សាកល»។

នៅ​ក្នង​ការ​ថ្លែង​របស់​លោក​ទៅកាន់​ពួក​អ្នកកាសែត​នៅ​ក្រោយ​កិច្ចចរចា​ជាមួយ​លោក​ Stoltenberg ​លោក​ប្រធានធិបតី​ ស.រ.អា. បាន​សរសើរ​ដល់ការ​ធ្វើ​វិភាគទាន​របស់​អង្គការ​អូតង់​ក្នុង​ការ​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម ជាពិសេស​សរសើរ​ដល់​កិច្ចខិត​ខំប្រឹង​ប្រែង​របស់​សម្ព័ន្ធភាព​នេះ​ដើម្បី​ហ្វឹកហ្វឺន​និង​ជួយ​កងកម្លាំង​ក្នុង​មូលដ្ឋាន​នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ហ្ស៊កដានី។​

លោក ​Stoltenberg​ បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​គាំទ្រ​របស់​អង្គការ​អូតង់​ដល់​ប្រទេស​ឯទៀតៗ​ក្នុង​តំបន់​ដើម្បី​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម។លោក​បាន​មាន​ប្រសាសន៍​ថា៖ វិធី​ផ្សេងៗ​ដើម្បី​កសាង​សមត្ថភាព​ក្នុង​មូលដ្ឋាន​ឋិត​នៅ​ខ្ពស់​នៅ​ក្នុង​របៀបវារៈ​របស់​យើង​ក្នុងអង្គការ​អូតង់»។

មេដឹក​នាំ​ទាំង​ពីរ​នាក់​នេះ​ក៏​បាន​ពិភាក្សា​គ្នា​អំពី​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​លោក​ អូបាម៉ា បាន​ហៅ​អង្គការ​អូតង់​ថា​ជា​ដៃ​គូ​ដ៏​អស្ចារ្យ​មួយ​ក្នុងការ​ធ្វើឱ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​នេះ​ដែល​ឋិន​នៅ​ផ្នែក​ខាង​ត្បូង​នៃ​ទ្វីបអាស៊ី៕

XS
SM
MD
LG