ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អូតង់​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ជនភៀសខ្លួន​តាមរយៈ​ការបញ្ជូន​នាវា​ដើម្បី​ទៅ​ជួយ


នាវា​ឆ្មាំ​សមុទ្រ​របស់​ក្រិក​ឈ្មោះ Agios Efstratios ដឹក​ជន​ភៀសខ្លួន​និង​ជន​ចំណាកស្រុក​នៅ​ក្រោយ​ប្រតិបត្តិការ​ជួយសង្គ្រោះ​មួយ​។ នាវា​នេះ​មក​ដល់​កំពង់​ផែ​ Lesbos របស់​ប្រទេស​ក្រិក​ នៅថ្ងៃទី៨​ ខែកុម្ភៈ ឆ្នាំ២០១៦។
នាវា​ឆ្មាំ​សមុទ្រ​របស់​ក្រិក​ឈ្មោះ Agios Efstratios ដឹក​ជន​ភៀសខ្លួន​និង​ជន​ចំណាកស្រុក​នៅ​ក្រោយ​ប្រតិបត្តិការ​ជួយសង្គ្រោះ​មួយ​។ នាវា​នេះ​មក​ដល់​កំពង់​ផែ​ Lesbos របស់​ប្រទេស​ក្រិក​ នៅថ្ងៃទី៨​ ខែកុម្ភៈ ឆ្នាំ២០១៦។

នាវា​ចម្បាំងរបស់​អង្គការ​អូតង់​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​សមុទ្រ ​Aegean ​ដើម្បី​ជួយ​ដល់ប្រទេស​តួកគី​និង​ប្រទេស​ក្រិក​ក្នុង​ការបញ្ឈប់ក្រុម​អ្នកជួញដូរ​មនុស្ស ដែល​នេះ​បញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការជួយ​របស់​ក្រុមសម្ព័ន្ធមិត្ត​ក្នុង​ការដោះស្រាយ​បញ្ហា​នៃ​ការហូរ​ចូល​របស់​ក្រុមជនអន្តោប្រវេសន៍​ទៅ​កាន់​អឺរ៉ុប។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​អគ្គ​មេបញ្ជាការ​អង្គការ​អូតង់ ​Jens Stoltenberg​ បាន​ថ្លែង​ថា នាវា​ចំនួន​៣​គ្រឿង​ដែល​ស្ថិត​នៅ​ក្រោម​ការបញ្ជា​របស់​អាល្លឺម៉ង់​កំពុង​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ភ្លាមៗ​ដើម្បី​ជួយ​ដល់​ឆ្មាំ​សមុទ្រ​តួកគី​និង​ក្រិក ដែល​ស្ថិត​ក្រោម​ការ​ឈ្លប​យក​ការណ៍​នានា។​ មក​ទល់​នឹង​ពេល​នេះ នាវា​ទាំង​៣​គ្រឿង​នេះ​ពុំ​ទាន់​ទទួល​បាន​ការបញ្ជា​ឲ្យ​ស្ទាក់​ចាប់​ទូក​នានា​ដែល​ដឹក​ក្រុមជនអន្តោប្រវេសន៍​នៅ​ឡើយ​ទេ។

សេចក្តីសម្រេច​ក្នុង​ការបញ្ជូន​នាវា​ទាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីបញ្ចប់​នៃ​កិច្ចប្រជុំ​រយៈ​ពេល​២​ថ្ងៃ​ជាមួយ​នឹង​ក្រុមរដ្ឋមន្រ្តី​ការពារ​របស់​អង្គការ​អូតង់​ នៅ​ឯ​ទីស្នាក់ការ​របស់​ក្រុមសម្ព័ន្ធមិត្ត​ក្នុង​រដ្ឋធានី​ព្រុច​សែល (Brussels) និង​ជា​ការឆ្លើយតប​ទៅ​នឹង​សំណើ​របស់​ប្រទេស​អាល្លឺម៉ង់ តួកគី និង​ក្រិក។

សកម្មភាព​របស់​អង្គការ​អូតង់​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​ជួយ​ជា​បន្ទាន់​របស់​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​លោក​ខាងលិច ​ខណៈ​ដែល​ក្រុមមន្រ្តី​ប៉ាន់​ស្មាន​ថា​ នឹង​មាន​ក្រុម​ជនភៀសខ្លួន​ប្រមាណ​៤​លាន​នាក់​ស្វែងរកសិទ្ធិ​ជ្រកកោន​នៅ​អឺរ៉ុប​ក្នុង​ឆ្នាំ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG