ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អូតង់​នឹង​ហ្វឹកហ្វឺន​លើ​ការ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់


មេដឹកនាំ​និង​រដ្ឋមន្ត្រី​នៃ​រដ្ឋ​​សមាជិក​អង្គការ​អូតង់​ និង​លោក ​អូបាម៉ា ថតរូប​នៅ​ឯ​សន្និសីទ​កំពូល​អង្គការ​អូតង់​នៅ​ទីក្រុង​វ៉ាសូវី ប្រទេស​ប៉ូឡូញ កាល​ពីថ្ងៃទី​៨ ខែ​កក្កដា។
មេដឹកនាំ​និង​រដ្ឋមន្ត្រី​នៃ​រដ្ឋ​​សមាជិក​អង្គការ​អូតង់​ និង​លោក ​អូបាម៉ា ថតរូប​នៅ​ឯ​សន្និសីទ​កំពូល​អង្គការ​អូតង់​នៅ​ទីក្រុង​វ៉ាសូវី ប្រទេស​ប៉ូឡូញ កាល​ពីថ្ងៃទី​៨ ខែ​កក្កដា។

សម្ព័ន្ធភាព​អូតង់​ទំនង​ជា​នឹង​សម្រេច​ចាប់​ផ្តើម​ការ​ហ្វឹកហ្វឺន​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម​នៅ​ខាង​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ ដែល​ការ​សម្រេច​នេះ​នឹង​ធ្វើ​នៅ​ក្នុង​សន្និសីទ​កំពូល​នៃ​អង្គការ​អូតង់​នៅ​ក្នុងក្រុង​វ៉ាសូវី។ នេះ​បើតាម​ការ​ប្រាប់​ឱ្យ​ដឹង​ដោយ​មន្ត្រី​ជាន់​ខ្ពស់​អូតង់​ម្នាក់​និង​មន្ត្រី​ជាន់​ខ្ពស់​ស.រ.អ.​ម្នាក់​ដែល​ជិតដិត​នឹង​កិច្ចចរចា​ទាំង​នេះ។

មន្ត្រី​អូតង់​រូបនេះ​ដែល​សុំ​មិន​ឱ្យ​គេ​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា៖ «សេចក្តី​សម្រេច​ចិត្ត​នេះ​ទំនង​ជានឹង​មាន​ធ្វើនៅ​ថ្ងៃ​ស្អែក...​ហើយ​ខ្ញុំ​ទស្សន៍​ទាយ​ថា​ ការ​ប្រជុំ​នេះ​នឹង​យល់​ព្រម​តាម​សំណើ​នេះ»។

មន្ត្រី​រូបនេះ​បាននិយាយ​ថា​ ចំណាត់​ការ​នេះ​នៅ​ខាង​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នឹង​អនុញ្ញាត​ឱ្យ​អង្គការ​អូតង់បង្កើន​ការ​ហ្វឹក​ហ្វឺន​ក្នុង​ចំនួន​កាតព្វកិច្ច​ ដែល​ត្រូវ​ផ្តល់​ឱ្យ​ពួក​អ៊ីរ៉ាក់​ និង​ចំនួន​ពួក​អ៊ីរ៉ាក់​ដែល​ត្រូវ​ហ្វឹកហ្វឺន។

បើ​តាម​ពួក​មន្ត្រី​ជាន់​ខ្ពស់​ខាង​កិច្ច​ការពារ​ប្រទេស​ថា​ ប្រសិន​បើ​ត្រូវ​បាន​យល់​ព្រម​ដោយ​ពួក​មេដឹកនាំ​នៅ​ថ្ងៃ​សៅរ៍​នេះ​ ចំណាត់​ការ​នេះ​នឹង​មាន​ធ្វើ​ពីព្រោះ​ស.រ.អា.​កំពុង​ជំរុញ​ឱ្យ​អង្គការ​អូតង់​ក្លាយ​ទៅ​ជា​សមាជិក​មួយ​នៃ​ក្រុម​ចម្រុះ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងពួក​រដ្ឋឥស្លាម​ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី។

ថ្លែង​ទៅ​កាន់​ពួក​អ្នក​កាសែត​នៅ​មុន​ការ​ប្រជុំនេះ​ មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ផ្នែក​ការពារ​ប្រទេស​ស.រ.អា.​បាន​និយាយ​ថា​ ពួក​អាមេរិកាំង​នៅ​ក្នុង​សន្និសីទ​កំពូល​នេះ​ចង់​ឃើញ​អង្គការ​អូតង់​បម្រើការ​ជា​«អ្នក​ចូល​រួមខាង​យោធា»​មួយ​ក្នុង​យុទ្ធនាការ​នេះ។អង្គការ​អូតង់​មិន​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​កង​កម្លាំង​រដ្ឋ​ឥស្លាម​ ក្នុង​ឋានៈ​ជា​ប្លុក​មួយ​ទេ ក៏​ប៉ុន្តែ​សមាជិក​នៃ​អង្គការ​នេះ​បាន​បញ្ជូន​ពួក​ទាហាន​ជា​ឯកតោ​ភាគី​ទៅ​ចូល​រួម​ក្នុង​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា.​នៅ​ក្នុង​តំបន់​នោះ៕

XS
SM
MD
LG