ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​នៃ​សម្ព័ន្ធមិត្ត​អូតង់​ពិចារណា​ពង្រឹង​សន្តិសុខ​នៅ​តាម​ព្រំដែន​តួកគី


រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅឯ​ទីបញ្ជាការ​កណ្តាល​នៃ​អង្គការ​អូតង់ក្នុង​ទីក្រុង​ព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅឯ​ទីបញ្ជាការ​កណ្តាល​នៃ​អង្គការ​អូតង់ក្នុង​ទីក្រុង​ព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។

រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​អូតង់ ​កំពុង​ត្រិះរិះ​រក​មធ្យោបាយ​ ពង្រឹង​សន្តិសុខ​នៅ​តាម​ព្រំដែន​ប្រទេស​តួកគី មួយ​សប្តាហ៍​ក្រោយ​ពី​ក្រុង​អង់ការ៉ា បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយ​គ្រឿង ​នៅ​តាម​បណ្តោយ​ព្រំដែន​ស៊ីរី។

ក្រុម​មន្ត្រី​ដែល​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស​ក្នុង​ទីក្រុង​ព្រុចសែល (Brussels) ​ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​វិធានការ​បន្ថែម​ទាំង​នោះ​រួម​មាន​ការ​បន្ថែម​នាវា​នៅ​ក្នុង​ដែន​សមុទ្រ​មេឌីទែរ៉ាណេ (Mediterranean Sea) ការ​បន្ថែម​យន្តហោះ​របស់​ក្រុម​សម្ព័ន្ធ​មិត្ត​នៅ​មូលដ្ឋាន​ទ័ព​អាកាស Incirlik ក្នុង​ប្រទេស​តួកគី និង​ការ​បំពាក់​ប្រព័ន្ធ​ការពារ​គ្រាប់​ម៊ីស៊ីលជាដើម។

ក្រុម​រដ្ឋ​មន្ត្រី​ការបរទេស​ទាំង​នោះ បាន​ហៅ​ស្ថានការណ៍​នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​តួកគី​ជាប់​នឹង​ប្រទេស​ស៊ីរី ​និង​អ៊ីរ៉ាក់ ថាមិន​មាន​ស្ថិរភាព​នោះ​ទេ។ រដ្ឋមន្ត្រី​ការបរទេស​ទាំង​នោះ​និយាយ​ថា ពួក​គេ​«នៅ​តែ​ប្តេជ្ញា​បន្ត​បង្កើត​វិធានការ​ធានា​បន្ថែម​ទៀត​ ហើយ​ថា​ ក្រុម​សម្ព័ន្ធ​មិត្ត​អូតង់​កំពុង​ធ្វើការ​រួម​គ្នា​ដើម្បី​ត្រៀម​ចូលរួម​ចំណែក​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន»។ អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​មិត្ត​អូតង់ ​លោក Jens Stoltenberg បាន​និយាយ​ថា ប្រទេស​ជា​សមាជិក​គួរ​តែ​សម្រេច​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ទៀត​ ទៅលើ​វិធានការ​ជាក់​លាក់​ ដែល​ខ្លួន​នឹង​ធ្វើ​សម្រាប់​ប្រទេស​តួកគី។

រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​លីទុយអានី (Lithuania)​ លោក Linas Linkevicius និយាយ​ថា៖ «អ្វី​ក៏​ដោយ​ដែល​ប្រទេស​តួកគីស្នើឡើង ​គួរ​តែ​ត្រូវ​បាន​ពិចារណា»។ លោក​បន្ថែម​ថា៖ «វា​ជា​កតព្វ​កិច្ច​របស់​អូតង់ មិន​ថា​ការ​គំរាម​កំហែង​ចេញ​ពី​ទិស​ណា​ទេ សម្ព័ន្ធ​មិត្ត​អូតង់​ត្រូវ​តែពិចារណា​វា​រួមគ្នា​ប្រកប​ដោយ​សាមគ្គីភាព»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG