ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសទួរគីស្នើសុំឲ្យមានកិច្ចប្រជុំអូតង់ពិសេស


ጉባኤ ናይ ሕቡራት ሃገራት ኢኮኖሚክ ኮሚሽን - አዲስ አበባ
ጉባኤ ናይ ሕቡራት ሃገራት ኢኮኖሚክ ኮሚሽን - አዲስ አበባ

សហរដ្ឋ​អាមេរិក​បាន​គាំ​ទ្រ​ការ​វាយ​ប្រហាររបស់​ប្រទេស​ទួរគី​តាម​ដែន​អាកាស និងការ​បាញ់​ផ្លោងទៅ​លើ​ពួក​កង​ជីវពល​រដ្ឋ​ឥស្លាមនៅ​ក្នុង​ប្រទេស​ស៊ីរី និងទៅ​លើ​ទី​តាំង​របស់​ពួក​ឧទ្ទាម Kurd ក្នុង​ប្រទេស​អ៊ីរ៉ាក់។

សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​ ក្រោយ​ពី​មាន​អំពើហិង្សា​អស់​ពេល​មួយ​សប្តាហ៍ក្នុង​ប្រទេស​ទួរគី ដែលត្រូវ​គេ​ស្តី​បន្ទោសលើ​ពួក​ក្រុម​ទាំង​ពីរ​ជា​សត្រូវ​និង​គ្នា។

ប្រទេសទួរ​គីបាន​អំពាវ​នាវ​ឲ្យ​មាន​កិច្ច​ប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃ​អង្គារស្អែកនេះ ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​អូតង់ ដើម្បីពិភាក្សា​អំពី​ការ​ព្រួយ​បារម្មណ៍​របស់​តួក​គី​ចំពោះ​បញ្ហា​សន្តិសុខ។

អង្គការ​អូតង់បាន​និយាយ​ថាកិច្ច​ប្រជុំ​នេះ​ស្នើឡើង ក្នុង​គ្រា​ដែល​មានស្ថានភាព​ធ្ងន់​ធ្ងរ ក្រោយ​ពីមាន​ការ​វាយ​ប្រហារ​យ៉ាង​ព្រៃ​ផ្សៃ​របស់​ពួក​ភេរវជនក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

អ្នក​នាំ​ពាក្យ​សេតវិមាន​ម្នាក់បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា រដ្ឋាភិបាល​ក្រុង​ Ankara ​មាន​សិទ្ធិដើម្បី​ចាត់​វិធានការណ៍​ពាក់​ព័ន្ធ​និងពួក​ភេរជន​ដែល​ជា​គោល​ដៅ​៕

XS
SM
MD
LG