ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​អង្គការ​អូតង់​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​អង់ការ៉ា ​ដើម្បី​រារាំង​ការ​លក់​កាំជ្រួច​មីស៊ីល​រុស្ស៊ី


អគ្គលេខាធិការ​អង្គការ​​អូតង់ លោក Jens Stoltenberg ថ្លែង​ទៅ​កាន់​សារព័ត៌មាន ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​របស់​អង្គការ​អូតង់ នៅ​ក្រសួងការបរទេស​អាមេរិក កាលពី​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។
អគ្គលេខាធិការ​អង្គការ​​អូតង់ លោក Jens Stoltenberg ថ្លែង​ទៅ​កាន់​សារព័ត៌មាន ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​របស់​អង្គការ​អូតង់ នៅ​ក្រសួងការបរទេស​អាមេរិក កាលពី​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។

អគ្គលេខាធិការ​អង្គការអូតង់ លោក Jens Stoltenberg​ កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​រដ្ឋធានី​ប្រទេស​តួកគី ​ក្នុងពេល​មាន​កំណើន​នៃភាព​តាន​តឹង រវាង​សមាជិក​ក្រុម​សម្ព័ន្ធមិត្ត​ គឺតួកគី​និង​សហរដ្ឋ​អាមេរិក​ ទាក់ទង​នឹង​ការ​ទិញ​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី ​ប្រភេទ​ S-400​ របស់​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា។

ទស្សនកិច្ច​របស់​នាយក​អង្គការ​អូតង់ត្រូវគេ​មើលឃើញ​ថា​គឺជា​ការ​បញ្ចុះ​បញ្ចូល​ចុង​ក្រោយ​ដល់​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា ​ឲ្យ​បោះបង់​ចោល​ការ​ទិញ​កាំជ្រួច​មីស៊ីល​រុស្ស៊ី។

នាយក​អង្គការ​អូតង់ លោក ​Jens Stoltenberg ​បាន​ជួប​ប្រជុំ​ជាមួយ​លោក​ប្រធានាធិបតីតួកគី​ Recep Tayyip Erdogan ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការ​បរទេស​តួកគី ​Mevlut Cavusolgu។

លោក ​Cavusolgu ​បានថ្លែង​ថា ​យើង​បាន​ធ្វើការ​វាយ​តម្លៃ​លើ​បញ្ហាធំៗ​ជាច្រើន​ រួម ទាំង​ទំនាក់​ទំនង​រវាង​អូតង់​ និង​សហភាព​អឺរ៉ុប​ ហើយ​និង​ការទិញកាំជ្រួច​មីស៊ីល​ S-400 ​ពីរុស្ស៊ី៕

XS
SM
MD
LG