ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​អង្គការ​អូតង់​​ព្រមាន​សភា​អាមេរិក​ពី​ភាព​កាន់​តែ​គឃ្លើន​ខ្លាំង​ឡើង​របស់​រុស្ស៊ី


រូបឯកសារ៖ លោក Jens Stoltenberg អគ្គលេខាធិការ​របស់អង្គការ​អូតង់ត្រូវបានទទួលស្វាគមន៍នៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៣ ខែមេសា​ ឆ្នាំ២០១៩។
រូបឯកសារ៖ លោក Jens Stoltenberg អគ្គលេខាធិការ​របស់អង្គការ​អូតង់ត្រូវបានទទួលស្វាគមន៍នៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៣ ខែមេសា​ ឆ្នាំ២០១៩។

លោក Stoltenberg អគ្គលេខាធិការ​អង្គការ​អូតង់បាន​និយាយ​ទៀត​ថា ​យើងមិន​ចង់​ធ្វើ​ឲ្យរុស្ស៊ីឯកោ​ទេ។ យើង​ខិតខំ​ធ្វើឲ្យ​ទំនាក់​ទំនង​ប្រសើរ​ឡើង​ជាមួយ​រុស្ស៊ី។ ក៏ប៉ុន្តែ ​ទោះបី​ទំនាក់​ទំនង​នោះ​ប្រសើរ​ឡើង​ក៏ដោយ ​យើង​នៅ​តែ​ចាំ​បាច់​ដោះ​ស្រាយ​បញ្ហា​ដែល​មាន។

លោក Jens Stoltenberg អគ្គលេខាធិការ​របស់អង្គការ​អូតង់​បាន​ព្រមាន​សភា​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ពុធ ​ពីការ​គំរាមកំហែង​កាន់​តែ​គឃ្លើន​ឡើង​របស់​រុស្ស៊ី​ដោយ​និយាយ​ថា សម្ព័ន្ធមិត្ត​ខាង​យោ​ធា​ដ៏​សំខាន់​របស់​ប្រទេស​លោក​ខាង​លិច មិន​ស្វះ​ស្វែងចាប់​ផ្តើមសង្គ្រាម​ត្រជាក់​ថ្មី​ជាមួយ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ទេ ក៏​ប៉ុន្តែចាំបាច់​បង្ហាញភាព​គឃ្លើន​ខាង​យោធា​របស់​រដ្ឋាភិបាលរុស្ស៊ី។

​ក្នុង​សុន្ទរកថា​មិន​ធ្លាប់​មានកាល​ពី​ពេល​មុន​មួយ​ទៅ​កាន់សម័យ​ប្រជុំ​សភា​រួម​មួយ​នៅខួប​លើក​ទី ៧០​ឆ្នាំ ​នៃការ​បង្កើត​អង្គការ​អូតង់​នៅ​ពេល​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២ ​លោក Stoltenberg ក៏មាន​ប្រសាសន៍​ដែរ​ថា៖ «អង្គការ​សន្ធិសញ្ញា​មហា​សមុទ្រ​អាត្លង់ទិក​ខាង​ជើង​ ដែល​មាន​ប្រទេស ​២៩​ជាសមាជិក ​មិន​មាន​គោល​បំ​ណង​ដាក់​ពង្រាយ​អាវុធ​នុយក្លែអ៊ែរ​នៅ​លើ​ដី​ក្នុង​តំបន់​អឺរ៉ុប​ទេ»។

លោក​បានចោទ​ប្រកាន់​រុស្ស៊ី​ពីការ​រំលោភសន្ធិសញ្ញា​អាវុធ​នុយក្លែអ៊ែរ​វង់​ប្រតិបត្តិការ​មធ្យម​ដែល​សហរដ្ឋ​អាមេរិក​និយាយថា ​ខ្លួន​ចាក​ចេញ​ពី​សន្ធិសញ្ញានេះ ​ពីព្រោះ​តែ​ការ​រំលោភ​របស់​រុស្ស៊ី។​ ការ​អះអាង​នេះត្រូវបាន​រុស្ស៊ី​ច្រាន​ចោល។

លោក Stoltenberg អគ្គលេខាធិការ​អង្គការ​អូតង់បាន​និយាយ​ទៀត​ថា ​យើងមិន​ចង់​ធ្វើ​ឲ្យរុស្ស៊ីឯកោ​ទេ។ យើង​ខិតខំ​ធ្វើឲ្យ​ទំនាក់​ទំនង​ប្រសើរ​ឡើង​ជាមួយ​រុស្ស៊ី។ ក៏ប៉ុន្តែ ​ទោះបី​ទំនាក់​ទំនង​នោះ​ប្រសើរ​ឡើង​ក៏ដោយ ​យើង​នៅ​តែ​ចាំ​បាច់​ដោះ​ស្រាយ​បញ្ហា​ដែល​មាន។

​លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «អង្គការ​អូតង់ ​ជានិច្ចកាល​នឹង​ចាត់​វិធានការ​ចាំ​បាច់​ ដើម្បីធ្វើ​ឲ្យ​ការ​កំញើញ​នោះ​អាចទុក​ចិត្ត​បាន​និងមាន​ប្រសិទ្ធភាព»។

លោក Stoltenberg អគ្គលេខាធិការ​អង្គការ​អូតង់ បាន​អំពាវនាវដល់​សម្ព័ន្ធ​មិត្ត​របស់អង្គការ​អូតង់ឲ្យ​ចំណាយប្រាក់​កាន់តែ​ច្រើន​ឡើង​លើ​វិស័យការ​ពារ​ប្រទេស​ ដើម្បី​បំពេញ​ទៅ​តាមគោលដៅ​នៃ​ការ​ចំណាយ​របស់​ប្រទេស​នីមួយ​របស់​សម្ព័ន្ធ​មិត្ត​ខាង​លិច ដែលយ៉ាង​ហោច​ណាស់​មាន​ ២ភាគរយ នៃ​ទំហំ​សេដ្ឋ​កិច្ចរបស់​ប្រ​ទេសនីមួយៗ​លើ​ការ​ពារ​ប្រទេស​នៅ​កំណត់​ឆ្នាំ ​២០២៤ ​ជា​បទដ្ឋាន​មួយ​ដែល​មាន​ប្រទេស​ចំនួន​៨​គត់​របស់​អង្គការ​អូតង់​បាន​ធ្វើបាន៕

XS
SM
MD
LG