ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាកបាទ​ក្រហម​មីយ៉ាន់ម៉ា បង្កើន​ការគាំទ្រ​ដល់​ប្រជាជន​រាប់សែន​នាក់


រូបឯកសារ៖ បុគ្គលិក​កាកបាទក្រហម ឈរអង្កេត​មើល​នៅពេលដែល​ក្រុមអ្នកតវ៉ា ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​នៅ​ទីក្រុង Dawei នៃ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ បុគ្គលិក​កាកបាទក្រហម ឈរអង្កេត​មើល​នៅពេលដែល​ក្រុមអ្នកតវ៉ា ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​នៅ​ទីក្រុង Dawei នៃ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២១។

កាកបាទ​ក្រហម​មីយ៉ាន់ម៉ា​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា​ ខ្លួន​កំពុង​បង្កើន​ការ​គាំទ្រ​ដល់​ប្រជាជន​រាប់សែន​នាក់​ ដោយ​សារ​វិបត្តិ​សេដ្ឋកិច្ច​ចាប់តាំង​ពីការ​ធ្វើ​រដ្ឋ​ប្រហារ​កាលពី​ថ្ងៃទី​១​ ខែកុម្ភៈ​ ដែល​បន្ថែម​លើ​ការ​លំបាក​បង្កឡើង​ដោយ​ជំងឺ​កូវីដ១៩។ ​នេះ​បើតាម​ទីភ្នាក់​ងារ​ព័ត៌មាន​ Reuters។​

លោក​ Htin Zaw Soe ​អគ្គ​លេខាធិការ​ក្រុម​កាកបាទ​ក្រហម​នេះ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖

​«មនុស្ស​ជាច្រើន​កំពុង​តស៊ូ​រក​ប្រាក់​ចំណូល​ ហើយ​ទទួល​បាន​សេវា​មូលដ្ឋាន​តិចតួច​ដូច​ជាការ​ថែទាំ​សុខភាពជា​ដើម»។​

ក្រុម​កាកបាទ​ក្រហម​នេះ​បាន​និយាយ​ថា​ ខ្លួន​នឹង​បង្កើន​ការគាំទ្រ​ដល់​ប្រជាជន​ចំនួន​២៣ ៦.០០០​ នាក់​នៅ​ទូទាំង​ប្រទេសដោយ​មាន​ជំនួយ​ពី​សហព័ន្ធ​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ទ​ក្រហម។ ​ជំនួយ​នេះ​ រួម​មាន​ស្បៀង អាហារ ​និង​ថវិកា។​

ប្រទេស​ដែល​មាន​ប្រជាជន​ចំនួន​ ៥៣​ លាន​នាក់​នេះ ​បាន​ធ្លាក់​ចូល​ក្នុង​ភាព​ច្របូក​ច្របល់​ចាប់តាំង​ពី​កងទ័ព​ បាន​ផ្តួល​រំលំ​មេដឹកនាំ​ជាប់​ឆ្នោត​ គឺ​លោកស្រី​ អ៊ុងសាន ស៊ូជី។​

សេដ្ឋកិច្ច​ប្រទេស​នេះ​ បាន​ចុះ​ខ្សោយ​ដោយ​សារ​កូដកម្ម​ និង​បាតុកម្ម​ប្រឆាំង​នឹង​របប​យោធា​ជារៀង​រាល់ថ្ងៃ ហើយ​អ្នក​ប្រឆាំង​ការ​កាន់​កាប់​របស់​យោធា​រាប់​រយ​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កម្លាំង​សន្តិសុខ​ និង​រាប់ពាន់​នាក់​ ទៀត​ត្រូវ​បាន​ឃុំ​ខ្លួន។ ​ការ​ប្រយុទ្ធ​គ្នា ​បាន​ផ្ទុះ​ឡើង​នៅតាម​ព្រំដែន​នៃ​ប្រទេស​នេះ៕

XS
SM
MD
LG