ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​​នឹង​​ជំរុញ​​ឲ្យ​​មីយ៉ាន់​ម៉ា​​ប្រព្រឹត្តិ​​លើ​​ពួក​ ​Rohingya​ ​ឲ្យ​​បាន​​ប្រសើរ​​ជាង​​មុន


រូបភាព​​បង្ហាញ​​ពី​​ផ្លូវ​​ដំណើរ​​របស់​​ជន​​អន្តោប្រវេសន៍​​ពី​មីយ៉ាន់ម៉ា​​ទៅ​​ម៉ាឡេស៊ី​។ ស.រ.អា​​​នឹង​​​ជំរុញ​​​ឲ្យ​​​មីយ៉ាន់​ម៉ា​​​ប្រព្រឹត្តិ​​​លើ​​​ពួក​​ ​Rohingya​ ​ឲ្យ​​​បាន​​​ប្រសើរ​​​ជាង​​​មុន។
រូបភាព​​បង្ហាញ​​ពី​​ផ្លូវ​​ដំណើរ​​របស់​​ជន​​អន្តោប្រវេសន៍​​ពី​មីយ៉ាន់ម៉ា​​ទៅ​​ម៉ាឡេស៊ី​។ ស.រ.អា​​​នឹង​​​ជំរុញ​​​ឲ្យ​​​មីយ៉ាន់​ម៉ា​​​ប្រព្រឹត្តិ​​​លើ​​​ពួក​​ ​Rohingya​ ​ឲ្យ​​​បាន​​​ប្រសើរ​​​ជាង​​​មុន។

មន្រ្តី​ការ​ទូត​ជាន់​ខ្ពស់​ម្នាក់​របស់​ស.រ.អា​ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ ដើម្បី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ភូមា​ប្រព្រឹត្តិ​ឲ្យ​បាន​ប្រសើរ​ឡើង​ទៅ​លើ​ជន​ភាគ​តិច​ Rohingya​ នៅ​ពេល​មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បង្ហាញ​សញ្ញា​ថា​ ស.រ.អា​មាន​ឆន្ទៈ​ចង់​ជួយ​ផ្តល់​ទី​ជម្រក​ដល់​សមាជិក​ជា​ច្រើន​ពាន់​នាក់​នៃ​ជន​ភាគ​តិច​ទាំង​នេះ​ ដែល​នៅ​គាំង​ជាប់​ក្នុង​សមុទ្រ។​

លោក​អនុ​រដ្ឋមន្រ្តី​ការ​បរទេស​ស.រ.អា​ Anthony Blinken​ បាន​ថ្លែង​ថា​ លោក​នឹង​និយាយ​ជា​មួយ​មេ​ដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ «អំពី​ការ​ទទួល​ខុស​ត្រូវ​ផ្ទាល់​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ឲ្យ​ស្ថានភាព​នៅ​ក្នុង​រដ្ឋ​ Rakhine​ បាន​ប្រសើរ​ឡើង​ ដើម្បី​កុំ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា​ ជម្រើស​តែ​មួយ​របស់​ពួក​គេ​គឺ ​ប្តូរ​ជីវិត​ដើម្បី​ចាក​ចេញ​ពី​ប្រទេស​នេះ​តាម​ផ្លូវ​សមុទ្រ»។​

ជន​ភៀសខ្លួន​ និង​ជន​ទេសន្តរប្រវេសន៍​ប្រមាណ​ ៣​ ពាន់​នាក់​ ភាគ​ច្រើន​ជា​ជន​ Rohingya​ ពី​ប្រទេស​ភូមា​ និង​បង់ក្លាដែស​ បាន​ទទួល​ការ​សង្គ្រោះ​ ឬ​ហែល​ទឹក​ទៅ​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​ អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ ក្នុង​ពេល​ ១០​ ថ្ងៃ​កន្លង​ទៅ​នេះ​ បន្ទាប់​ពី​ពួក​អ្នក​រត់​ពន្ធ​មនុស្ស​បាន​បោះ​បង់​ចោល​ពួក​គេ​នៅ​ក្នុង​សមុទ្រ។​ គេ​ជឿ​ថា​មាន​មនុស្ស​រាប់​ពាន់​នាក់​កំពុង​អណ្តែត​ក្នុង​ទឹក​សមុទ្រ​ដោយ​មាន​សម្ភារៈ​កាន់​តែ​តិច​ទៅៗ៕

XS
SM
MD
LG