ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ផ្សារ​ភាគ​ហ៊ុន​អាស៊ី​​ភាគ​ច្រើន​បិទ​នៅ​ថ្ងៃ​សុក្រ​នេះ​ដោយ​ធ្លាក់​តម្លៃ​បន្តិច​​​


បុរស​ម្នាក់​ដើរ​នៅ​ជិត​ផ្ទាំង​ផ្សាយ​ទីផ្សារ​ហ៊ុន​ នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី ២៧ មេសា ២០២០។
បុរស​ម្នាក់​ដើរ​នៅ​ជិត​ផ្ទាំង​ផ្សាយ​ទីផ្សារ​ហ៊ុន​ នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី ២៧ មេសា ២០២០។

ទីផ្សារ​ភាគ​ហ៊ុន​នៅ​អាស៊ី​បាន​បិទ​ដោយ​ធ្លាក់​ថ្ងៃបន្តិច​ក្នុង​ថ្ងៃ​សុក្រ​នេះ ដោយ​ទី​ផ្សា ​Nikkei ​ក្នុងប្រទេស​ជប៉ុន ​បិទ​ក្នុង​ពិន្ទុ​វិជ្ជមាន​ត្រឹម០.០១%។

ខណៈ​ដែល​អ្នក​វិនិយោគ​បន្ត​បារម្ភ​អំពីការ​រាត​ត្បាត​ជា​សាកល​នៃ​កូរ៉ូណាវីរុស​ដែល​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ទាំង​មូល ​មន្ទិល​ក្នុង​ចំណោម​ពួក​គេ​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​លោក​ប្រធានាធិបតី ​ត្រាំ ដែល​ថា ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​និង​ប្រទេស​រុស្ស៊ី ​អាច​បន្ថយ​ការ​ផលិត​ប្រេង បាន​រួម​ចំណែក​ដល់​ភាព​មិន​ប្រាកដ​ប្រជា​របស់​អ្នក​វិនិយោគ។

ដូច​នៅ​អាស៊ី​ដែរ ​នៅ​អឺរ៉ុប ​ទីផ្សារ​ហ៊ុន​សំខាន់ៗ​នៅ​ក្រុងឡុងដ៍​ ហ្វ្រង់ហ្វួរត៍ និង​ប៉ារីស​ បាន​បិទ​ក្នុង​តម្លៃ​ទាប​ជាង​មុន​ដែរ ​ខណៈ​ដែល​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ទូទាំង​ពិភពលោក​បាន​កើន​លើស​១​លាន​នាក់។

នៅ​សហរដ្ឋ​អាមេរិក​ ទោះ​បី​ទី​ផ្សារ​ភាគ​ហ៊ុន​បាន​បិទ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​តម្លៃ​ខ្ពស់​ជាង​មុន ដោយសារ តម្លៃ​ប្រេង​កើន​ឡើង​អាច​ទប់​ព័ត៌មាន​មិន​ល្អ​អំពី​ចំនួន​អ្នក​អត់​ការងារធ្វើ​កើន​ឡើង​ក្តី ក៏ពិន្ទុ​នៅ​មុន​ការ​បើក​ទី​ផ្សារ​ថា ​ផ្សារ​ភាគ​ហ៊ុន​អាមេរិក​ក៏​ទំនង​នឹង​ធ្លាក់​ថ្លៃ​ដែរ​នៅ​ពេល​ជួញ​ដូរនៅ​ថ្ងៃ​សុក្រ​នេះ។

តួលេខ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បង្ហាញ​ថា​ មាន​មនុស្ស​ចំនួន​៦​លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក​បាន​ពាក្យ​ជំនួយ​ពី​រដ្ឋ​ក្រោយ​បាត់បង់​ការងារ​ ដែល​នេះចំនួន​អ្នក​អត់​ការងារ​ច្រើន​បំផុត​មិន​ធ្លាប់​មាន។ ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា​បាន​នាំ​ឲ្យ​មាន​ការ​បិទ​អាជីវកម្ម​នានា​នៅ​ទូទាំង​ពិភពលោក​និង​បណ្តាល​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​នៅ​ទ្រឹង។

ជា​រួម​ផ្សារ​ភាគហ៊ុន​អាមេរិក​បាន​ធ្លាក់​តម្លៃ​២០% ពី​តម្លៃ​ដ៏​ខ្ពស់​នៅ​ដើម​ឆ្នាំ​នេះ៕

XS
SM
MD
LG