ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​រុស្ស៊ី​ថា​ទីក្រុង​មូស្គូ​រង​ការវាយ​ប្រហារ​ពី​ដ្រូន​អ៊ុយក្រែន​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ប៉ុន្តែ​កម្ទេច​បាន​​ទាំង​អស់


រូបឯកសារ៖ ធុងប្រេង​ត្រូវបានឆាបឆេះ​បន្ទាប់​ពី​មានការវាយប្រហារ​ដោយ​យន្តហោះដ្រូន​អ៊ុយក្រែន​ក្នុង​តំបន់Bryansk នៃប្រទេស​រុស្ស៊ីកាលពីថ្ងៃទី​១៩ មករា ឆ្នាំ២០២៤។
រូបឯកសារ៖ ធុងប្រេង​ត្រូវបានឆាបឆេះ​បន្ទាប់​ពី​មានការវាយប្រហារ​ដោយ​យន្តហោះដ្រូន​អ៊ុយក្រែន​ក្នុង​តំបន់Bryansk នៃប្រទេស​រុស្ស៊ីកាលពីថ្ងៃទី​១៩ មករា ឆ្នាំ២០២៤។

ពួក​អាជ្ញាធរ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ទីក្រុង​មូស្គូ​ ​បាន​រង​ការវាយ​ដោយ​ដ្រូន​ដ៏​ធំ​បង្អស់​មួយមិន​ធ្លាប់​មានចាប់តាំងពី​ការចាប់ផ្តើម​ការប្រយុទ្ធ​នៅ​ឆ្នាំ២០២២​មក ​ហើយ​ថា​ខ្លួន​បាន​កម្ទេច​ដ្រូន​នោះ​ទាំង​អស់។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​AP។

រុស្ស៊ី​បាន​កម្ទេច​ដ្រូន​អ៊ុយក្រែន​៤៥​គ្រឿង​ក្នុង​រយៈពេល​មួយ​យប់។ នេះ​បើតាម​ការ បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​ថា​ដ្រូន​១១​គ្រឿង​បាន​ត្រូវ​កម្ទេច​នៅ​ពីលើ​តំបន់​ក្រុង​មូស្គូ ​២៣​គ្រឿង​នៅ​ពី​លើ​តំបន់ ​Bryansk ៦​គ្រឿង​នៅ​លើ​តំបន់ Belgorod ​៣​គ្រឿង​នៅលើ​តំបន់ Kaluga​ និង​២គ្រឿង​នៅ​ពីលើ​តំបន់ Kursk។

បណ្តាញ​ព័ត៌មាន​សង្គម​រុស្ស៊ី​ខ្លះ​បាន​ចែករំលែក​វីដេអូអំពី​ដ្រូន​ដែល​ទំនង​ត្រូវ​បាន​កម្ទេច​ដោយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដែល​បន្ទាប់មក​បាន​ធ្វើ​ឱ្យ​ប្រព័ន្ធការពារ​រថយន្ត​រោទិ៍​។

លោកAlexander Bogomaz​ អភិបាល​តំបន់ Bryansk​ បាន​និយាយ​ថា​មាន​«ការវាយ​ប្រហារ​ដ៏​ធំ​មួយ»​លើ​តំបន់​របស់​លោក​ ក៏ប៉ុន្តែ ​គឺ​ថា​ដ្រូន​ចំនួន​២៣​គ្រឿង​ត្រូវ​បាន​កម្ទេច។

ការវាយ​ប្រហារ​របស់​ដ្រូន​កើត​មាន​ឡើង​នៅពេល​ដែល​កងទ័ព​អ៊ុយក្រែន​កំពុង​បន្ត​រុញ​ចូល​ក្នុង​តំបន់ Kurskភាគ​ខាង​លិច​ប្រទេស​រុស្ស៊ី។

វិទ្យាស្ថាន​សម្រាប់​ការសិក្សា​សង្គ្រាម ដែល​ជា​អង្គការ​ស្រាវជ្រាវ​មួយ​មាន​ទីតាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​និយាយនៅ​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​កាលពី​យប់​ថ្ងៃ​អង្គារ​ថា​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​មាន​ការជឿនលឿន​បន្ថែម​នៅ​ក្នុង​ការរុលទៅមុខ​របស់​ខ្លួន ឥឡូវនេះ ស្ថិត​នៅ​ក្នុង​សប្តាហ៍​ទី៣​របស់​ខ្លួន។ វិទ្យាស្ថាន​នោះ​បាន​កត់​សម្គាល់​ថា​កងទ័ព​អ៊ុយក្រែន​ទំនង​ជា​វាយប្រហារ​ស្ពាន​អណ្តែត​ទឹក​និង​ឧបករណ៍​វិស្វកម្ម​អណ្តែត​ទឹក​របស់​រុស្ស៊ី​នៅ​ទន្លេ​ Seym នៅ​ក្នុង​តំបន់ Kursk ​ភាគ​ខាង​លិច៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG