សភាអ៊ុយក្រែនបានហាមឃាត់សកម្មភាពរបស់ក្រុមសាសនាដែលមានទំនាក់ទំនងនឹងវិហារគ្រិស្តអូស្សូដក់របស់រុស្ស៊ី ឬក្រុមជំនឿផ្សេងទៀតដែលគាំទ្រការឈ្លានពានរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែន។
វិធានការនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាសំដៅលើព្រះវិហារគ្រិស្តអូស្សូដក់អ៊ុយក្រែន។ វិហារនេះមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយទីក្រុងមូស្គូ ប៉ុន្តែឥឡូវនេះបានអះអាងថានៅឯករាជ្យ។ ទោះជាយ៉ាងណា រដ្ឋាភិបាលអ៊ុយក្រែននិយាយថា វិហារនេះនៅតែជាប់ជិតដិតនឹងក្រុងម៉ូស្គូ។
មេដឹកនាំសាសនាគ្រិស្តអូស្សូដក់របស់រុស្ស៊ីបានពណ៌នាការចូលឈ្លានពានប្រទេសអ៊ុយក្រែនថាជាសង្រ្គាមព្រះប្រទានពរ៕
វេទិកាបញ្ចេញមតិ