ភ្នំពេញ —
តំណាងរបស់លោកឧកញ៉ាទី្រ ភាព ដែលទទួលរងការរិះគន់ពីឧក្រិដ្ឋកម្មព្រៃឈើបានច្រានចោលការចោទប្រកាន់របស់អង្គការក្នុងស្រុកមួយដោយលើកឡើងថារបាយការណ៍របស់អង្គការនេះមានចេតនាបរិហារបង្ខូចកេរ្តិ៍ឈ្មោះ។
លោកជ័យ ពិសិដ្ឋ ជំនួយការរបស់លោកឧកញ៉ា ទ្រី ភាព ប្រធានក្រុមហ៊ុន ទ្រី ភាព បានហៅរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលនោះថាជារបាយការណ៍មិនពិតនិងមិនអាចទទួលយកបាន។
លោកបានបញ្ជាក់ថា៖ «ខ្ញុំបានមើលហើយដែលថាក្រុមហ៊ុនកាប់ព្រៃឈើក្នុងខេត្តទាំង១២នោះមិនត្រូវទេ។ ខ្ញុំគិតទៅដូចជារឿងឆាកកំប្លែងមួយពីព្រោះនៅពេលដែលគាត់បានចុះគេហទំព័រដូចជាការបង្ខូចកេរ្តិ៍ឈ្មោះលោកឧកញ៉ាទ្រី ភាពចឹង ពីព្រោះនៅក្នុងនោះគាត់សរសេរថាគាត់ជាកូនប្រសារអ្នកនេះ អ្នកនោះ។ តាមពិតទៅគាត់មិនមែនជាសែស្រឡាយខាងឧកញ៉ាម្នាក់ទៀតផង ហើយបែរជាសរសេរថាគាត់ជាកូនប្រសារ»។
កាលពីថ្ងៃពុធម្សិលមិញនេះអង្គការដែលមានឈ្មោះថាក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា(Cambodia Human Rights Task Force) បានបង្ហាញរបាយការណ៍មួយថា លោកឧកញ៉ាទី្រ ភាព បានកាប់បំផ្លាញព្រៃឈើចំនួន២៧កន្លែងនៅក្នុងខេត្តដែលសំបូរព្រៃឈើចំនួន១២ហើយលោកក៏មាន សម្ព័ន្ធភាពយ៉ាងរឹងមាំក្នុងគណបក្សកាន់អំណាចនិងជាមួយអង្គភាពប្រដាប់អាវុធ ផងដែរ។
ក្នុងចំណោមខេត្តទាំងនោះមានខេត្តកំពង់ស្ពឺ កោះកុង ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី ឧត្តរមានជ័យនិងខេត្តសៀមរាប។
របាយការណ៍បញ្ជាក់បន្ថែមថាមានកន្លែងស្តុកឈើធំៗចំនួន១៥កន្លែងត្រូវបានរកឃើញហើយប្រជាពលរដ្ឋជាង១.៤០០គ្រួសារត្រូវបានបណ្តេញចេញពីលំនៅដ្ឋានដោយសារការកាប់បំផ្លាញព្រៃឈើនេះ។
របាយការណ៍ឲ្យដឹងទៀតថាក្រុមហ៊ុនទ្រី ភាព ទទួលបានសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចចំនួនជិត៧ម៉ឺនហិកតាសម្រាប់ដាំដំណាំកសិឧស្សាហកម្មដូចជាកៅស៊ូនិងម្រេចជាដើម។ ប៉ុន្តែមានការដាំដុះដំណាំទាំងនេះតិចតួចប៉ុណ្ណោះ។ ផ្ទុយទៅវិញរបាយការណ៍អះអាងថា ក្រុមហ៊ុនបានកាប់បំផ្លាញឈើមានតម្លៃដូចជាឈើបេង កកោះ ធ្នង់ នាងនួន គគីរនិងគ្រើលជាដើម។ ហើយឈើទាំងនេះសំដៅនាំចេញទៅលក់នៅក្រៅប្រទេសដោយឆ្លងកាត់ប្រទេសវៀតណាម។
លោកអ៊ូច ឡេង ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាឲ្យដឹងថាលោកឧកញ៉ាទ្រី ភាព មានកន្លែងស្តុកឈើទុកក្នុងរដ្ឋបាលសាធារណៈរាប់ទាំងកងកម្លាំងទាហាននិងនគរបាលផងដែរ។
ហើយលោកទ្រី ភាព ដែលគេដឹងថាជាកូនប្រសាររបស់លោកឧកញ៉ា ឡៅ ម៉េងឃីន ដែលវិនិយោគលើបឹងកក់ដ៏ចម្រូងចម្រាសនិងជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា មានទំនាក់ទំនងជ្រាលជ្រៅជាមួយក្រុមប្រដាប់អាវុធ។
លោកអ៊ូច ឡេង មានប្រសាសន៍ថាគោលដៅសំខាន់របស់ក្រុមហ៊ុនទ្រី ភាព គឺកាប់និងនាំឈើប្រណិតទៅក្រៅប្រទេស៖ «អាជីវកម្មរបស់ទ្រី ភាពមិនមានការអភិវឌ្ឍអ្វីក្រៅពីការកាប់បំផ្លាញព្រៃឈើ ការប្រមូលឈើមានតម្លៃ ជាឈើប្រណិតនានានោះលក់ចេញទៅបរទេសតាមរយៈប្រទេសវៀតណាម។ ព្រៃដែលប៉ះពាល់លើដីសម្បទានដែលហៅថាខុសច្បាប់នោះមានចំនួនជិត៧ម៉ឺនហិកតា»។
លោកជ័យ ពិសិដ្ឋ ជំនួយការរបស់លោកឧកញ៉ាទ្រី ភាព មានប្រសាសន៍ថាថ្វីត្បិតតែមានការចោទប្រកាន់ពីអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាក៏ដោយ ក៏ក្រុមហ៊ុនលោកនឹងមិនធ្វើប្រតិកម្មតបវិញបែបណានោះទេ។
លោកបន្ថែមថា ក្រុមហ៊ុនរបស់លោកឧកញ៉ាទ្រី ភាព ធ្វើការដេញថ្លៃឈើពីអាជ្ញាធរក្នុងខេត្តចំនួន៨និងដែលមានឈើសរុបចំនួន៤.៨៧១ម៉ែត្រគូប ប៉ុន្តែមិនបានកាប់បំផ្លាញព្រៃឈើនោះទេ។
«គឺយើងកាប់សម្អាតតែក្នុងខេត្តនិងដែនដីដែលយើងបានទទួលសម្បទានពីរដ្ឋខាងផ្នែកដំណាំកសិឧស្សាហកម្មទេ។ បើនិយាយពីការកាប់ព្រៃឈើគឺរឹតតែខុសឆ្ងាយពីព្រោះក្រុមហ៊ុនអត់បានទៅកាប់ដែនជម្រកផ្សេងៗដែលមិនមែនជាដីសម្បទានរបស់ក្រុមហ៊ុនទេ»។
យ៉ាងណាក៏ដោយលោកជាម យៀប ប្រធានក្រុមតំណាងរាស្ដ្ររបស់គណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មការធនាគារ ហិរញ្ញវត្ថុនិងវិនិយោគរបស់រដ្ឋសភាមានប្រសាសន៍ថា លោកនឹងដាក់ឲ្យមានការត្រួតពិនិត្យលើការណ៍ពិតអំពីរបាយការណ៍ស្តីពីការកាប់បំផ្លាញព្រៃឈើដែលទាក់ទងជាមួយនឹងក្រុមហ៊ុន ទ្រី ភាពនេះ។
«ខ្ញុំនឹងសួរចំពោះរដ្ឋសភាថាតើបញ្ហានេះមានពិតប្រាកដដែរទេ ហើយបើមានពិតប្រាកដខ្ញុំនឹងរាយការណ៍ជូនទៅរាជរដ្ឋាភិបាលដើម្បីចាត់វិធានការហើយយើងនឹងសួរទៅរដ្ឋមន្ត្រីក្រសួងកសិកម្មនិងក្រសួងបរិដ្ឋានដើម្បីឲ្យលោកឆ្លើយបំភ្លឺដល់រដ្ឋសភា»។
របាយការណ៍មួយរបស់អ្នកស្រាវជ្រាវអាមេរិកដែលត្រូវផ្សព្វផ្សាយកាលពីសប្តាហ៍មុនបង្ហាញថាប្រទេសកម្ពុជាបានបាត់បង់គម្របព្រៃច្រើនជាង៧ភាគរយក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះ៕