ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា​ ប៉ូលិស​រុស្ស៉ី​ចាប់​ឃុំ​ខ្លួន​បាតុករ​ជាង​៦០០​នាក់


ប៉ូលិស​រុស្ស៊ី​ចាប់​ខ្លួន​បាតុករ​ម្នាក់​ក្នុង​ពេល​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​៣ សីហា ២០១៩។
ប៉ូលិស​រុស្ស៊ី​ចាប់​ខ្លួន​បាតុករ​ម្នាក់​ក្នុង​ពេល​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​៣ សីហា ២០១៩។

ក្រុម​អាជ្ញាធរ​ប៉ូលិស​រុស្ស៉ី​ចាប់​ឃុំខ្លួន​បាតុករ​ជាង​៦០០​នាក់​កាល​ពី​ថ្ងៃសៅរ៍​នៅ​កន្លែង​ធ្វើ​បាតុកម្ម​ក្នុង​ទីក្រុង​មូស្គូ ​ដែល​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​បោះ​ឆ្នោត​ ដែល​គ្មាន​យុត្តិធម៌​ត្រឹមត្រូវ។ ​នេះ​ជា​ការ​បញ្ជាក់​របស់​ក្រុម​អ្នក​ឃ្លាំមើល។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ​OVD-Info​ ដែល​ឃ្លាំមើល​ការ​ចាប់​ខ្លួន​បាន​និយាយ​ថា​ មាន​មនុស្ស​៦៨៥​នាក់​ត្រូវ​ចាប់​ខ្លួន​នៅ​តាម​មហាវិថី​ក្នុង​កណ្តាល​ទីក្រុង ​ជា​កន្លែង​ដែល​ក្រុម​មន្ត្រី​រុស្ស៉ី​និយាយ​ថា ​មិន​អាច​អនុញាត​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ពី​ក្រុម​ប្រ​ឆាំង​នោះ​ទេ។

សកម្ម​ជន​ល្បី​ឈ្មោះ​ម្នាក់​គឺ​លោក ​Lyubov Sobol ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាប់​ឃុំខ្លួន​ ដែល​រួម​មាន​ទាំង​អ្នក​កាសែត​៦​នាក់​ផង​ដែរ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង។​ ប៉ូលិស​បាន​ចាប់​លោក​ Sobol ​ចេញ​ពី​រថយន្ត​តាក់ស៊ី​នៅ​មួយ​នាទី​មុន​ពេល​ដែល​ក្រុមអ្នក​តវ៉ា​ចាប់​ផ្តើម​បាតុកម្ម​របស់​គេ។

ក្រុម​សកម្មជន​បាន​អំពាវ​នាវ​ឲ្យមាន​បាតុកម្ម​ប្រឆាំង​នៅ​ក្រោយ​ពេល​ដែល​បេក្ខជន ក្រុម​ជំទាស់​មួយ​ចំនួន​ត្រូវ​គេ​ហាម​ឃាត់​មិន​ឲ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រដ្ឋធានី​មូស្គូ ​ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កញ្ញា។ ​តែ​ក្រុម​អាជ្ញាធរ​វិញ​បាន​អះអាង​ថា​ ក្រុម​បេក្ខជន​ទាំង​នោះ​ខកខាន​ក្នុងការ​ប្រមូល​ស្នាម​មេដៃ​បញ្ជាក់ ​ដើម្បី​ចុះ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ ដែល​នេះ​ជា​ការ​ផ្តល់​មេរៀន​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ជ្រើស​រើស​សភា​នៅឆ្នាំ​២០២១ ​ខាង​មុខ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG