ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកឃ្លាំមើល​ថា​មនុស្ស​ ៥១៦​ នាក់​ត្រូវ​បាន​សម្លាប់​ចាប់តាំងពី​ការតវ៉ា​នៅ​អ៊ីរ៉ង់​បាន​ចាប់ផ្តើម

រូបឯកសារ៖ ក្រុម​បាតុករ​រំឭកវិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​របស់​ប៉ូលិស​ ក្នុងអំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​​ នៅ​ឧទ្យាន​ជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២២។

ជិត​បួន​ខែ​ក្រោយ​ការ​ចាប់ផ្តើម​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ប្រទេស​អ៊ីរ៉ង់ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​និយាយ​ថា​មាន​បាតុករ​ចំនួន ៥១៦ នាក់​ត្រូវ​បាន​សម្លាប់។

ទីភ្នាក់ងារ​សារព័ត៌មាន​សកម្មជន​សិទ្ធិ​មនុស្ស​ ឬ​ HRANA ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​អ្នក​ស្លាប់​រួម​មាន​កុមារ​ ៧០ ​នាក់​។

តួលេខ​ចុងក្រោយ​ពី​ក្រុម​នេះ​ក៏​បាន​ដាក់​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​មាន​ជាង​១៩​២០០ ​នាក់​ ក្នុង​ចំណោម​ពួកគេ​មាន​និស្សិត​៦៨៧​នាក់។

ការតវ៉ា​បាន​ចាប់ផ្តើម​នៅ​ពាក់​កណ្តាល​ខែកញ្ញា​ ជា​ការឆ្លើយ​តប​ទៅ​នឹង​ការស្លាប់​របស់​នាង​ Mahsa Amini ​នៅក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស។ នាង​ Mahsa Amini ​ដែល​មាន​អាយុ២២​ ឆ្នាំ​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ប៉ូលិស​សីលធម៌​របស់​ប្រទេស​អ៊ីរ៉ង់​ពី​បទរំលោភ​លើ​ច្បាប់​សម្លៀក​បំពាក់​របស់​ប្រទេស៕

XS
SM
MD
LG