ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការតាមដាននុយក្លេអ៊ែរបាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់នៅខែក្រោយដោយសង្ឃឹមថានឹងអាចស្ដារឡើងវិញនូវកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលមានបំណងរារាំងសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ការតវ៉ាបានចាប់ផ្តើមនៅពាក់កណ្តាលខែកញ្ញា ជាការឆ្លើយតបទៅនឹងការស្លាប់របស់នាង Mahsa Amini នៅក្នុងការឃុំឃាំងរបស់ប៉ូលិស។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Karine Jean-Pierre បានបញ្ជាក់កាលពីថ្ងៃពុធថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គាំទ្រប្រជាពលរដ្ឋអ៊ីរ៉ង់ និងបាននិយាយថា ប្រហែលជាមានកិច្ចសហប្រតិបត្តិការរវាងប្រទេសអ៊ីរ៉ង់និងប្រទេសរុស្ស៊ីនៅក្នុងការទប់ទល់នឹងក្រុមបាតុករនៅអ៊ីរ៉ង់។
សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញថា ប្រទេសអ៊ីរ៉ង់បានរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមរយៈការផ្គត់ផ្គង់ដ្រូនដល់ប្រទេសរុស្ស៊ី។