ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​ប្រហារ​ជីវិត​មនុស្ស​ទី២​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​តវ៉ា


មនុស្សម្នាក់នៅក្នុង​រដ្ឋធានី​នីកូស៊ី​នៃ​ប្រទេសស៊ីប​មើល​ទូរស័ព្ទដៃ​នៅ​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដោយ​បង្ហាញ Tweet អំពី​ការប្រហារ​ជីវិត​ដែល​ប្រកាស​ដោយ​អាជ្ញាធរ​អ៊ីរ៉ង់​លោក Majidreza Rahnavard ដែលជា​ការប្រហារ​ជីវិត​អ្នកទោសទី២ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការតវ៉ា​អស់​រយៈពេល​ជិត​បីខែ​មកនេះ។
មនុស្សម្នាក់នៅក្នុង​រដ្ឋធានី​នីកូស៊ី​នៃ​ប្រទេសស៊ីប​មើល​ទូរស័ព្ទដៃ​នៅ​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដោយ​បង្ហាញ Tweet អំពី​ការប្រហារ​ជីវិត​ដែល​ប្រកាស​ដោយ​អាជ្ញាធរ​អ៊ីរ៉ង់​លោក Majidreza Rahnavard ដែលជា​ការប្រហារ​ជីវិត​អ្នកទោសទី២ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការតវ៉ា​អស់​រយៈពេល​ជិត​បីខែ​មកនេះ។

ប្រទេស​អ៊ីរ៉ង់​នៅ​ថ្ងៃ​ចន្ទ​នេះ​និយាយ​ថា ​ខ្លួន​បាន​ប្រហារ​ជីវិតអ្នកទោសទី​២​ម្នាក់ទៀត ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​នៅ​ទូទាំង​ប្រទេស​ ដែល​បាន​ចាប់ផ្តើមឡើង​តាំង​ពី​ខែ​កញ្ញា​កន្លងមក។​

ទីភ្នាក់ងារ​សារព័ត៌មាន Mizan ​ដែល​គ្រប់គ្រង​ដោយតុលាការ​អ៊ីរ៉ង់​ចេញ​ផ្សាយ​ថា​ លោក Majidreza Rahnavard ​ត្រូវ​បាន​ព្យួរក​កាល​ពី​ថ្ងៃ​ចន្ទ​នៅក្នុង​ទីក្រុង Mashhad។ ​

លោក Rahnavard​ ត្រូវ​បាន​ចោទ​ប្រកាន់ថា ​បាន​ចាក់​សម្លាប់សមាជិក​កងសន្តិសុខ​អ៊ីរ៉ង់​២​នាក់ កាល​ពី​ខែ​មុន​ក្នុង​ទីក្រុង Mashhad។​

ក្រុម​សកម្មជនមួយចំនួន​និយាយ​ថា​ ​ប្រទេស​អ៊ីរ៉ង់​បាន​កាត់ទោសប្រហារ​ជីវិត​អ្នក​តវ៉ាប្រឆាំង​ជា​ច្រើន​នាក់ ​នៅក្នុង​សវនាការអសាធារណៈ​របស់​ខ្លួន។​

អ្នក​ទោស​អ៊ីរ៉ង់ទី​១​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​តវ៉ានោះ​ ត្រូវ​បានប្រហារ​ជីវិត​កាល​ពី​សប្តាហ៍​កន្លង​ទៅ។​

ការ​តវ៉ា​ប្រឆាំង​នឹងអាជ្ញាធរ​អ៊ីរ៉ង់បាន​ចាប់​ផ្តើម​ឡើង​ ជា​ការ​ឆ្លើយ​តបនឹងការ​ស្លាប់​របស់នាង Mahsa Amini អាយុ​២២​ឆ្នាំ​ពេល​ជាប់​ឃុំឃាំង​នៅប៉ូលិស​សីលធម៌​អ៊ីរ៉ង់ ដែល​បាន​ចាប់​ឃុំ​ខ្លួននាង​ ពី​បទ​បំពាន​ទៅលើ​ការ​ស្លៀកពាក់​មិនសមរម្យ​របស់​ប្រទេស​ ដោយមិន​បាន​ពាក់​កន្សែង​រុំមុខ​និង​ក្បាលឱ្យ​បាន​ត្រឹមត្រូវ។

ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប​លោក Josep Borrell ​បាន​និយាយ​នៅ​ថ្ងៃចន្ទ​នេះ​ថា ​លោក​រំពឹង​ថា ​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​នឹង​អនុម័ត«កញ្ចប់​ទណ្ឌកម្ម​ដ៏​តឹងតែង​បំផុត»ប្រឆាំង​នឹង​អ៊ីរ៉ង់ ​ទាំង​ការបង្រ្កាប​លើ​ក្រុម​បាតុករ​ និង​តួនាទី​របស់​ខ្លួន​ក្នុង​ការផ្គត់ផ្គង់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​រុស្ស៊ី​បាន​ប្រើ​ដើម្បី​វាយ​ប្រហារ​ប្រទេស​អ៊ុយក្រែន។

រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​ អ្នកស្រី ​Annalena Baerbock​ បាន​ប្រាប់​អ្នកយកព័ត៌មាន​មុន​កិច្ចប្រជុំ​នៅ​ទីក្រុង​ Brussels​ ថា ​ការប្រហារ​ជីវិត​របស់​អ៊ីរ៉ង់​ គឺជា«ការប៉ុនប៉ង​បំភិតបំភ័យ»៕

ព័ត៌មាន​ខ្លះ​សម្រាប់​អត្ថបទ​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ AP, AFP និង​ Reuters។

XS
SM
MD
LG