ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វើ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​យោធា​​ខណៈ​មាន​ភាព​តាន​តឹង​ព្រំដែន​ជាមួយ​ចិន


នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Nirendra Modi ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ភ្នំហិមាល័យ គឺ​នៅ​តំបន់ Ladakh កាល​ពី​ថ្ងៃ​ទី​៣ កក្កដា ២០២០។
នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Nirendra Modi ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ភ្នំហិមាល័យ គឺ​នៅ​តំបន់ Ladakh កាល​ពី​ថ្ងៃ​ទី​៣ កក្កដា ២០២០។

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi កាល​ពីថ្ងៃ​សុក្រ​បាន​ធ្វើ​ទស្សនកិច្ច​មិន​ប្រកាស​ជា​មុន​ទៅ​កាន់មូលដ្ឋាន​ទ័ព​មួយ​កន្លែងនៅ​តំបន់​ដាច់​ស្រយាល ​Ladakh ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ចិន ដែល​នៅ​ទី​នោះ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​បាន​ប្រឈម​មុន​ដាក់​គ្នា​អស់​រយៈ​ពេល​ជិត​២​ខែ​មក​ហើយ។

លោក Modi ដែល​អម​ដោយ​ថ្នាក់​ដឹកនាំ​យោធា​ឥណ្ឌាផង​នោះ​ បាន​ជជែក​មួយ​ទាហាន​នៅតំបន់ Ladakh ហើយ​រូបថត​តាម​គណនី​ Instagram របស់​លោកបង្ហាញ​រូប​លោក​អង្គុយ​នៅតង់​យោធា នៅ​មូលដ្ឋាន​ទ័ព Nimu ដោយ​លោក​សរសេរ​ថា «កំពុង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​កង​ទ័ព​ដ៏​អង់អាច​ក្លាហាន​របស់​យើង»។

ស្សនកិច្ច​លោក Modi កើត​មាន​ឡើង​ខណៈ​ឥណ្ឌា​កំពុង​បង្កើន​កមា្លំង​ទ័ព​នៅ​តំបន់ Ladakh ក្រោយ​ពី​ទាហាន​ឥណ្ឌា​និង​ចិន​បាន​ប៉ះទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មិថុនា ដែល​បាន​បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា​២០​នាក់​បាន​ស្លាប់ ក្នុង​ការ​ប៉ះទង្គិច​គ្នា​ខ្លាំង​បំផុត​រវាង​ចិន​និង​ឥណ្ឌា​ក្នុង​រយៈ​ពេល​ជាង​៤០​ឆ្នាំ។​

មន្ត្រី​ឥណ្ឌា​ថា​មាន​ទាហាន​ចិន​បាន​ស្លាប់​ដែរ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នេះ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​ចិន​មិន​បាន​បញ្ជាក់​អ្វី​ទេ៕

XS
SM
MD
LG