ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ព្រមាន​​ពលរដ្ឋ​កុំ​ឲ្យ​ធ្វេសប្រហែល​នឹង​កូវីដ១៩ ​ខណៈ​ក្រុង​ខ្លះ​បន្ត​ការ​បិទ​សកម្មភាព​


រូបឯកសារ៖ មន្រ្តីផ្នែកសុខាភិបាលម្នាក់យកសំណាកពីស្រ្តីម្នាក់នៅតំបន់រស់នៅមួយក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។
រូបឯកសារ៖ មន្រ្តីផ្នែកសុខាភិបាលម្នាក់យកសំណាកពីស្រ្តីម្នាក់នៅតំបន់រស់នៅមួយក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi កាល​ពី​ថ្ងៃ​អង្គារ​បាន​ព្រមាន​ពលរដ្ឋ​ឥណ្ឌា​កុំ​ឲ្យ​ខកខាន​មិន​គោរព​តាម​វិធាន​ការរឹតត្បិត​នានា​ ដើម្បី​បង្ការ​ការ​បន្ត​រាតត្បាត​នៃវីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩ ខណៈ​ដែល​លោក​បន្ត​កម្មវិធី​សន្តិសុខ​សង្គម​ដ៏​ធំ​របស់​ឥណ្ឌា​រហូត​ដល់​ខែ​វិច្ឆិកា។​

ទី​ក្រុង​ខ្លះ​របស់​ឥណ្ឌាកំពុង​ត្រៀម​ពន្យារ​បន្តការ​ដាក់កំហិត​សកម្មភាព​ទាំង​អស់​ដើម្បី​ទប់​នឹង​ការ​បន្ត​រាតត្បាតនៃ​ជំងឺកូវីដ១៩ ដែល​កំពុង​ឆ្លង​ដល់​ពលរដ្ឋ​ឥណ្ឌា​ប្រមាណ​២០.០០០​នាក់​ក្នុង​មួយ​ថ្ងៃ។​

លោក Modi បាន​ថ្លែង​ក្នុង​ការ​ផ្សាយ​តាម​ទូរទស្សន៍​ថា តាំង​ពី​ឥណ្ឌា​ចាប់​ផ្តើម​បន្ធូរបន្ថយការ​រឹតត្បិត​សកម្មភាព​មក ក៏ពលរដ្ឋ​កាន់​តែ​ច្រើន​បាន​ធ្វេស​ប្រហែស​មិន​គោរព​តាម​វិធាន​រក្សា​គម្លាត​ក្នុង​សង្គម​និង​ការ​លាង​ដៃ។​

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Modi ក៏​បាន​ប្រកាស​ពី​ការ​បន្ត​កម្មវិធី​តម្លៃ​១២​ពាន់​លាន​ដុល្លារ​ដើម្បី​ចែក​អាហារ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ពលរដ្ឋ​ឥណ្ឌា​៨០០លាន​នាក់ ក្រោយ​ពី​លោក​រង​ការ​រិះគន់​ថា ​បាន​ទុក​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ត្រូវ​ចិញ្ចឹម​ខ្លួន​ឯង​ក្នុង​ពេល​ជាប់បម្រាម​ធ្វើ​ដំណើរ​តាំង​ពី​ខែ​មីនា។

គណបក្ស​ប្រឆាំង​ឥណ្ឌា​ថា​ ​ជំនួយ​នេះ​មិន​គ្រប់គ្រាន់​និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ប្រាក់​ដោយ​ផ្ទាល់​ទៅ​ពលរដ្ឋ​ក្រីក្រ។

គិត​ត្រឹម​ថ្ងៃ​អង្គារ ឥណ្ឌា​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន​ជាង​៥៦៦.០០០​នាក់ គឺ​នៅ​ពី​ក្រោយ​តែ​សហរដ្ឋ​អាមេរិក ប្រេស៊ីល និង​រុស្ស៊ី​ប៉ុណ្ណោះ និង​អ្នក​ស្លាប់​ជាងជិត​១៧.០០០​នាក់៕

XS
SM
MD
LG