ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Mnangagwa ស្បថ​ចូល​កាន់​តំណែង​ជា​​ប្រធានាធិបតី​​ស៊ីមបាវ៉េ


លោក​ Emmerson Mnangagwa ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ស៊ីមបាវ៉េ​ ក្នុង​ទីក្រុង​ហារ៉េរ៉េ ប្រទេស​ស៊ីមបាបវ៉េ នៅ​ថ្ងៃទី​២៤ ខែ​វិច្ឆិកា។
លោក​ Emmerson Mnangagwa ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ស៊ីមបាវ៉េ​ ក្នុង​ទីក្រុង​ហារ៉េរ៉េ ប្រទេស​ស៊ីមបាបវ៉េ នៅ​ថ្ងៃទី​២៤ ខែ​វិច្ឆិកា។

នៅ​ថ្ងៃ​សុក្រ​នេះ​ លោក​ Emmerson Mnangagwa ​បាន​ស្បថសច្ចា​ប្រណិធានចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ស៊ីមបាវ៉េ​ ក្នុង​ទ្វីប​អហ្វ្រិក​ ដោយ​បញ្ចប់​ការ​គ្រប់​គ្រង​ផ្តាច់ការ​៣៧​ឆ្នាំ​របស់លោក Robert Mugabe។

កាល​ពី​ដើមខែ​នេះ​ គឹ​នៅ​ថ្ងៃ​ទី​៥​ ខែ​វិច្ឆិកា លោក​ Mnangagwa បាន​ត្រូវ​ដក​ចេញ​ពី​តំណែង​អនុប្រធានាធិបតី​នៃ​ប្រទេស​ស៊ីមបាវ៉េ​ នៅ​ពេល​មាន​ការ​ប្រជែង​សម្រាប់​តំណែង​ប្រធានាធិបតី​ជា​មួយ​ភរិយា​លោក Mugabe គឺអ្នកស្រី​ Grace។​

ពីរ​សប្តាហ៍​បន្ទាប់​មក អ្នក​នយោបាយ​អាយុ​៧៥​ឆ្នាំ​នេះ​បាន​ស្បថ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ជា​មេដឹកនាំ​នៃ​ប្រទេស​នេះ​ក្នុង​ផ្នែក​ខាង​ត្បូង​នៃទ្វីប​អាហ្វ្រិក​ នៅ​ក្នុង​កីឡដ្ឋាន​ជាតិ​មាន​៦​ម៉ឺន​កៅអី​ នៅ​ក្នុង​ក្រុង​ហារ៉េរ៉េ​ ដែល​នៅ​ទី​នោះ​ហ្វូង​មនុស្ស​អបអរ​សាទរ​លោក​នៅ​ក្រោយ​ពិធី​ស្បថ​សច្ចា​ប្រណិធាន​នោះ។​

ដោយ​មានឈ្មោះ​ក្រៅ​ថា ​ក្រពើ ​លោក​ Mnangawa ​មាន​ចំណង​ទាក់​ទង​ជិត​ស្និទ្ធ​ជាមួយ​កង​ទ័ព​នៃ​ប្រទេស​ស៊ីមបាវ៉េ។​ នៅ​ក្នុង​ចំណោម​ការ​សាក​ល្បង​ជាច្រើន​ដែល​លោក​ប្រឈម​មានការ​កសាង​សេដ្ឋកិច្ច​ប្រទេស​ជា​ថ្មី។ សេដ្ឋកិច្ច​នៃ​ប្រទេស

ស៊ីមបាវ៉េ​ មាន​បញ្ហា​ធ្ងន់ធ្ងរ​ខ្លាំង​ដោយសារ​ការ​គ្រប់​គ្រង​ជិត​បួន​ទសវត្សរ៍​របស់​លោក ​Mugabe។​

លោក​អតីត​ប្រធានាធិបតី​ Mugabe​ និង​ប្រពន្ធ​លោក​គឺ​អ្នកស្រី​ Grace Mugabe បាន​ទទួល​អភ័យ​ឯកសិទ្ធិ​ពី​ការយក​មក​កាត់​ទោស។​

កង​យោធា​បាន​កាន់​កាប់​ស្ថាប័ន​រដ្ឋ​នៅ​ក្រោយ​លោក ​Mugabe ដែល​មាន​អាយុ​៩៣​ឆ្នាំ​បាន​ដក​លោក​ Mnangawa ពី​តំណែង​កាល​ពី​ថ្ងៃ​ទី៥​ ខែ​វិច្ឆិកា​ ហើយ​មាន​ការ​យល់​ឃើញ​ថា​ លោក​ Mugabe នឹង​តែង​តាំង​ប្រពន្ធ​លោក​អាយុ​៥២​ឆ្នាំ​ឱ្យ​កាន់​តំណែង​ប្រធានាធិបតី។​

ក្រុម​ការពារ​សិទ្ធិ​មនុស្ស​បាន​ចោទ​ប្រកាន់​លោក ​Mugabe ថា​បាន​គៃ​បន្លំ​សន្លឹក​ឆ្នោត បាន​អនុញ្ញាត​ឱ្យ​មាន​អំពើពុក​រលួយ​រាល​ដាល​ និង​ត្រូវ​ទទួល​ខុស​ត្រូវ​ដល់​ការ​ធ្វើ​ទារុណកម្ម និង​ការ​សម្លាប់​ពួក​អ្នក​ប្រឆាំង​ខាង​នយោបាយ​រាប់​ពាន់​នាក់​នៅ​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ដ៏​យូរ​របស់​លោក។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ.​ Rex Tillerson ​បាន​សុំ​ដល់​ពួក​មេដឹកនាំ​ថ្មី​នៃ​ប្រទេស​ស៊ីមបាវ៉េ​ ឱ្យ​មាន​ការ​ប្រាកដ​ប្រជា​ថា​ ប្រទេស​នេះ​រៀប​ចំការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ប្រកប​ដោយ​យុត្តិធម៌៕

XS
SM
MD
LG