ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សរអា​ចង់​បាន​ការ​ផ្ទេរ​អំណាច​ពិត​ប្រាកដ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ


ពលរដ្ឋ​ស៊ីមបាវ៉េ​អបអរសាទរ​នៅ​ខាង​ក្រៅ​អគារ​សភា​ភ្លាមៗ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា លោក​ប្រធានាធិបតី Robert Mugabe បាន​លាលែង​ពី​តំណែង នៅ​ក្នុង​ក្រុង Harare ប្រទេស​ស៊ីមបាវ៉េ កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។
ពលរដ្ឋ​ស៊ីមបាវ៉េ​អបអរសាទរ​នៅ​ខាង​ក្រៅ​អគារ​សភា​ភ្លាមៗ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា លោក​ប្រធានាធិបតី Robert Mugabe បាន​លាលែង​ពី​តំណែង នៅ​ក្នុង​ក្រុង Harare ប្រទេស​ស៊ីមបាវ៉េ កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

សរអា​កំពុង​អំពាវនាវ​ឲ្យ​ក្រុ​ម​មេ​ដឹកនាំ​នៃ​ប្រទេស​ស៊ីមបាវ៉េ ​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ការ​ផ្ទេរ​អំណាច​ពិត​ប្រាកដ​មួយ ហើយ​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​មាន​សេរីភាព​ខាង​វិស័យ​នយោបាយ ហើយ​ឲ្យ​ពល​រដ្ឋ​របស់​ខ្លួន​សម្រេច​អនាគត​របស់​ពួកគេ។

ក្នុង​អំឡុង​កិច្ច​ពិភាក្សា​តូច​មួយ​ជាមួយ​អ្នក​យក​ព័ត៌មាន​ប្រចាំ​ក្រសួង​ការ​បរទេស កាល​ពីល្ងាច​ថ្ងៃ​ចន្ទ អនុ​រដ្ឋ​មន្ត្រីការ​បរទេស​ទទួល​បន្ទុក​កិច្ច​ការអាហ្វ្រិក លោក​ Donald Yamamoto ​បាន​ថ្លែង​ថា ការ​ដាក់​ឲ្យ​មាន​ការ​កែ​ទម្រង់​សេដ្ឋ​កិច្ច​និង​នយោបាយ​ពិត​ប្រាកដ ជា​គន្លឹះ​សំខាន់​ដើម្បីបំរើ​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ​ស៊ីមបាវ៉េ។

សារ​នេះ​បានធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​មុន​ប្រធាន​សភា​នៃ​ប្រទេស​ស៊ីមបាវ៉េ ​ប្រកាស​ថា​លោក​ប្រធានាធិបតី​ Robert Mugabe ​បាន​ចុះ​ចេញ​ពី​តំណែង កាល​ពី​ថ្ងៃ​អង្គារ។

លោក Yamamoto ​បាន​ថ្លែង​ថា​សហគម​អន្តរជាតិ​ចង់​ឲ្យមាន​ការ​លប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស ស៊ីមបាវ៉េ​ហើយ​ចង់​ឃើញ​ប្រទេស​នេះ​ដើរ​តួ​នាទីវិជ្ជមាន​មួយ ​សម្រាប់​ស្ថិរភាព​នៃ​ប្រទេស​ជិត​ខាង។

លោក Yamamoto ថ្លែង​ថា ដើម្បី​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន លប់​ចោល​ទណ្ឌកម្មសេដ្ឋ​កិច្ច​លើ​ប្រទេសស៊ីមបាវ៉េ ​រដ្ឋាភិបាល​ក្រុង​ Harare ត្រូវ​អនុវត្តច្បាប់តុលាការ គោរព​សិទ្ធិ​មនុស្ស និង​ផ្តល់​ឱកាសពិត​ប្រាកដឲ្យគណបក្ស​ប្រឆាំង​បង្កើត​រដ្ឋាភិបាល​មួយ៕

XS
SM
MD
LG