ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ក្រុង Minneapolis ដែល​ដាក់​ជង្គង់​សង្កត់​លើ​ក​ជន​រងគ្រោះ​ជាប់​ចោទ​បទ​ឃាតកម្ម


បាតុករម្នាក់កាន់ទង់ជាតិសហរដ្ឋអាមេរិកឡើងលើដែលជាសញ្ញាមួយនៃមិនពេញចិត្ត នៅក្បែរអាគារដែលកំពុងឆេះកាលពីថ្ងៃព្រហស្បតិ៍ទី ២៨ ខែឧសភាឆ្នាំ ២០២០ នៅទីក្រុង Minneapolis។ (AP / Julio Cortez)
បាតុករម្នាក់កាន់ទង់ជាតិសហរដ្ឋអាមេរិកឡើងលើដែលជាសញ្ញាមួយនៃមិនពេញចិត្ត នៅក្បែរអាគារដែលកំពុងឆេះកាលពីថ្ងៃព្រហស្បតិ៍ទី ២៨ ខែឧសភាឆ្នាំ ២០២០ នៅទីក្រុង Minneapolis។ (AP / Julio Cortez)

មន្ត្រី​ប៉ូលីស​ដែល​ត្រូវ​បាន​គេ​ឃើញ​ក្នុង​វីដេអូ​ថា​បាន​ដាក់​ជង្គង់​សង្កត់​លើ​កញ្ចឹង​ក​បុរស​ស្បែក​ខ្មៅ​ជាប់ខ្នោះ​គឺ​លោក George Floyd ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម ក្នុង​ករណី​ដែល​បង្ក​ឱ្យ​មាន​ការ​តវ៉ា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​និង​មាន​អំពើ​ហឹង្សា​នៅ​ទីក្រុង Minneapolis។ លោក George Floyd បាន​ស្លាប់​នៅ​ពេល​ការ​ឃុំ​ឃាំង​បន្ទាប់​ពី​បាន​ស្រែក​អង្វរ​ថា​លោក​មិន​អាច​ដក​ដង្ហើម​បាន។

លោក Mike Freeman មេធាវីប្រចាំតំបន់ Hennepin បាននិយាយថា​លោក​ប៉ូលីស Derek Chauvin ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​កម្រិត ៣ ។ លោក Freeman មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ភ្លាមៗ​ទេ ប៉ុន្តែ​បាន​និយាយ​ថា​បណ្តឹង​ព្រហ្មទណ្ឌ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ហើយ​ថា​ការ​ចោទ​ប្រកាន់​អាច​ធ្វើ​ទៅ​បាន។

នៅ​ក្នុង​វីដេអូ​លោក​ប៉ូលីស Derek Chauvin ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ដាក់​ជង្គង់​សង្កត់​លើ​កញ្ចឹង​ក​របស់ លោក Floyd នៅ​ពេល​លោក​Floyd កំពុង​នៅ​ក្រាប​លើ​ដី។ លោក​ចាប់​ផ្តើម​ឈប់​កម្រើក​បន្តិច​ម្តងៗ​ នៅ​ពេល​ដែល លោក​ប៉ូលីស Derek Chauvinនិង​មន្ត្រី​ប៉ូលីស​បី​នាក់​ផ្សេង​ទៀត​មិន​អើពើ​នឹង​ការ​ស្រែក​របស់​អ្នក​ឈរ​មើល​ជិត​ខាង​ឲ្យ​ឈប់​សង្កាត់​លោក Floyd។ លោកមេធាវី Freeman បាន​និយាយ​ថា ការ​ស៊ើប

​អង្កេត​នៅ​តែ​បន្ត​ទៅ​លើ​មន្ត្រី​៣នាក់​ផ្សេង​ទៀតនេះ ប៉ុន្តែ​អាជ្ញាធរ «យល់​ថា​វា​សម​ហេតុផល​ដែល​ផ្តោត​លើ​ជនល្មើស​ដែល​មាន​គ្រោះថ្នាក់​បំផុត​សិន»។

បាតុកម្ម​តវ៉ា​នៅ​ទីក្រុង Minneapolis បាន​រីករាលដាល​រហូត​ដល់​មាន​អំពើ​ហឹង្សា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពេល​ក្រុម​បាតុករ​បាន​ដុត​ប៉ុស្ត៍​ប៉ូលីស​ដែល​មន្ត្រី​ប៉ូលីស​បាន​រត់​ចោល។

លោក Freeman បានថ្លែងថា៖ «ខ្ញុំមិនមែន​មិន​ដឹង​ថា​មាន​រឿង​អ្វី​បាន​កើត​ឡើង​នៅ​តាម​ដង​ផ្លូវ​ទេ។ មាន​អ្នក​មក​ធ្វើ​បាតុកម្ម​នៅ​មុខ​ផ្ទះ​របស់​ខ្ញុំ​យ៉ាង​ទៀង​ទាត់។

មន្ត្រី​ប៉ូលីស​ទាំង​បួន​នាក់​ដែល​នៅ​កន្លែង​នៃ​ការ​ស្លាប់របស់ Floyd ត្រូវ​បាន​បណ្តេញ
​ចេញ​ពី​ដំណែង​នៅ​ថ្ងៃ​បន្ទាប់​ពី​ការ​ស្លាប់​របស់​លោក Floyd។ បន្ទាប់​ពី​ការ​ចោទ​ប្រកាន់​ត្រូវ​បាន​ប្រកាស ក្រុម​អ្នក​តវ៉ា​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​រដ្ឋាភិបាល​បាន​ស្រែក​ថា៖ « អ្នក​ទាំង​បួន​ត្រូវ​តែ​ទៅ​ឲ្យ​បាត់»។

ព័ត៌មាន​អំពី​ការ​ចាប់​ខ្លួន​នេះ​បាន​កើត​ឡើង​ភ្លាមៗ បន្ទាប់​ពី​អភិបាល​រដ្ឋ Minnesota លោក Tim Walzបាន​ទទួល​ស្គាល់ «ការ​បរាជ័យ​ដ៏​គួរ​ឱ្យ​ស្អប់​ខ្ពើម» នៃការ​ឆ្លើយ​តប​ចំពោះ​ការ​តវ៉ា​និង​បាន​អំពាវនាវ​រក​យុត្តិធម៌​ជា​បន្ទាន់​អោយ​មន្ត្រី​ពាក់ព័ន្ធ។ លោកអភិបាល Tim Walz បាន​និយាយ​ថា រដ្ឋ​នឹង​ទទួល​ខុស​ត្រូវនិង​ធ្វើ​ការ​ឆ្លើយ​តប​ចំពោះ​អំពើ​ហឹង្សា ហើយ​ថា​វា​ដល់​ពេល​ដែល​ត្រូវ​ផ្តល់ការ​គោរព​និង​សេចក្តី​ថ្លៃថ្នូរ​ដល់​អ្នក​ដែល​កំពុង​រងគ្រោះ។

«ទីក្រុងMinneapolis និងទីក្រុង St. Paul កំពុងឆេះ។ ភ្លើង​នៅ​តែ​ឆេះ​នៅ​តាម​ដង​ផ្លូវ​របស់​យើង ហើយ​ផេះ​ទាំង​នេះ​គឺ​ជា​និមិត្ត​រូប​នៃ​ការ​ឈឺ​ចាប់​រាប់​ទសវត្ស​និង​រាប់​ជំនាន់​នៃ​ការ​ឈឺ​ចាប់​ដែល​មិន​ធ្លាប់​បាន​ទទួល​ដឹង​ឮ” ។ ឥឡូវ​នេះ​ ការ​ឈឺ​ចាប់​ជា​ច្រើន ជំនាន់​នេះ កំពុង​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ពិភពលោក ហើយ​ពិភពលោក​ក៏​កំពុង​តាម​ដាន​មើល​ដែរ។

ការ​អត្ថាធិប្បាយ​របស់​លោកអភិបាល Tim Walz បាន​កើត​ឡើង​នៅ​ព្រឹក​បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​បាន​ដុត ប៉ុស្ត៍​ប៉ូលីស​ដែល​មន្ត្រី​នានា​បាន​បោះ​បង់​ចោល​ក្នុង​អំឡុង​ពេល​យប់​ទី​បី​នៃ​អំពើ​ហឹង្សា។ ខ្សែ​វីដេអូ​ផ្សាយ​ផ្ទាល់​បាន​បង្ហាញ​ពី​ក្រុម​អ្នក​តវ៉ា​ចូល​ទៅ​ក្នុង​អគារ​ហើយ​ភ្លើង​ដែល​ត្រូវ​បាន​ចញ្ចេះ​ឡើង​បាន​បើក​ដំណើរការ​ឧបករណ៍​ប្រកាស​អាសន្ន​និង​ឧបករណ៍​បាញ់​ទឹក។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​គំរាម​ចាត់​វិធានការ​តាម​សារ​ធ្វីតថឺ​ថា៖ « បើ​មាន​ការ​លួច​ប្លន់​ចាប់​ផ្តើម ការ​បាញ់​ប្រហារ​នឹង​ចាប់ផ្តើម»។ ហើយ​សារ​នេះ​បាន​ធ្វើ​ឲ្យ​វិបសាយ​ធ្វីតថឺ​ដាក់​ការ​ព្រ​មាន​ថា​ជា​សារ​ដែល «បង្កអំពើ​ហិង្សា»។

XS
SM
MD
LG