រដ្ឋាភិបាលកម្ពុជា បានសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារដែលមានអាយុពី៣ឆ្នាំដល់ក្រោម៥ឆ្នាំចាប់ពីថ្ងៃទី២៣ខែកុម្ភ:ខាងមុខនេះ ដោយលើកឡើងពីការបារម្ភចំពោះការឆ្លងរាលដាលកើនឡើងយ៉ាងឆាប់រហ័សនៃវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មី អូមីក្រុង ក្នុងប្រទេស។
មន្រ្តីក្រសួងការបរទេសអាមេរិកម្នាក់បាននិយាយនៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនោះថា ប្រធានបទមួយនៃការពិភាក្សានោះគឺថា តើពួកតាលីបង់ធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្លួន និងដូចការរំពឹងទុករបស់សហគមន៍អន្តរជាតិឬទេ។
នៅឥណ្ឌា ការឆ្លងរាតត្បាតជំងឺកូវីដ១៩ ជាលើកទី ២ កំពុងវាយលុកចូលដល់តំបន់ដាច់ស្រយាល ដែលមិនធ្លាប់មានករណីឆ្លងជំងឺកូវីដ១៩ ក្នុងអំឡុងពេលវិបត្តិរាតត្បាតលើកទី១ កាលពីឆ្នាំមុន។
ជនជាតិអាស៊ី គឺជាក្រុមចម្រុះនៅសហរដ្ឋអាមេរិក ប៉ុន្តែពួកគេឆ្លើយតបស្រដៀងគ្នាទៅនឹងឧក្រិដ្ឋកម្មស្អប់ខ្ពើមដែលអាចកើតមាន។ សកម្មជននិយាយជាមួយអ្នកស្រី Virginia Gunawan នៃ VOA ក្នុងសេចក្តីរាយការណ៍នេះ។ លោក ពិន ស៊ីសុវណ្ណ ប្រែសម្រួល៕
បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Joe Biden បានអំពាវនាវសុំឲ្យគណបក្សទាំងពីរមានការរួបរួមគ្នា។
VOA បានបង្កើតកម្មវិធីផតខាសថ៍ថ្មីមួយឈ្មោះ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ដែលជាកិច្ចពិភាក្សាស៊ីជម្រៅជាមួយអ្នកស្រាវជ្រាវ និងអ្នកនិពន្ធ១៦នាក់ ក្នុងកម្រងសៀវភៅបីក្បាល ក្រោមចំណងជើងថា៖ «កម្ពុជាឆ្នាំ ២០៤០ ឬ Cambodia 2040»។
មន្ត្រីការទូតកំពូលរបស់សហរដ្ឋអាមេរិកប្រចាំទីក្រុងហុងកុង បាននិយាយថា វាជា «សោកនាដកម្ម» នៅក្នុងការប្រើច្បាប់សន្តិសុខជាតិថ្មីរបស់ចិនសម្រាប់ទីក្រុងហុងកុង ដើម្បីកាត់ផ្ដាច់ «សេរីភាពជាមូលដ្ឋាន» នៃទីក្រុងនេះ។
កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកអាចនឹងអំពាវនាវឱ្យដាក់ប្រើ «ច្បាប់ប្រឆាំងការបះបោរ ឬ Insurrection Act» ដើម្បីបង្ក្រាបបណ្តាបាតុកម្មតវ៉ាទូទាំងប្រទេស ដែលបានកើតឡើងប ន្ទាប់ពីបុរសអាមេរិកាំងដើមកំណើតអាហ្វ្រិកម្នាក់ បានស្លាប់ក្នុងអំឡុងពេ
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់មូលនិធិបន្ថែមចំនួន ១,៥ លានដុល្លារដើម្បីជួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃចន្ទរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅក្នុងរាជធានីភ្នំពេញ។
គិតត្រឹមម៉ោង១១អាធ្រាត្រថ្ងៃទី១៥ ខែមីនា នេះ កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន៤ថែមទៀត។
សវនាការលើលោកកឹម សុខា នៅព្រឹកនេះ ត្រូវបានយាមកាមដោយកម្លាំងសន្តិសុខចម្រុះនិងមានការតាមដានពីមន្រ្តីអង្គទូត អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ។ សមត្ថកិច្ចដាក់ម៉ាស៊ីនស្កែនគ្រឿងផ្ទុះ នៅច្រកដើរចូលទៅខាងក្នុងតុលាការផងដែរ។
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាដែលហៅកាត់ថា ខេមបូចា ដែលទើបតែត្រូវបានបង្កើតឡើងដើម្បីការពារអ្នកសារព័ត៌មានកម្ពុជា បានអំពាវនាវឲ្យរដ្ឋាភិបាលនិងអាជ្ញាធរកម្ពុជាធានាដល់សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានកម្ពុជាក្នុងការបំពេញកិច្ចការងាររបស់ខ្លួន។
ប្រជាពលរដ្ឋចំនួនជាង៨៧.០០០គ្រួសារទទួលរងផលប៉ះពាល់ ក្នុងនោះ១ម៉ឺនគ្រួសារត្រូវបានជម្លៀសទៅកាន់ទីកន្លែងមានសុវត្ថិភាព។
ព័ត៌មានផ្សេងទៀត