ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ម៉ិចស៊ិច​បាន​ឡើង​ដល់​៥៨​នាក់


Pro-democracy demonstrators face water canons as police try to clear the protest venue in Bangkok, Thailand.
Pro-democracy demonstrators face water canons as police try to clear the protest venue in Bangkok, Thailand.

មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៥៨​នាក់​ដែរ​ឥឡូវ​នេះ​បាន​បញ្ជាក់​ថា​ស្លាប់​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ដ៏​ធំ​មួយ​បាន​កើត​មាន​ឡើង​នៅ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ម៉ិចស៊ិច​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អភិបាល​រដ្ឋ​ Oaxaca កាលពី​ថ្ងៃ​ព្រហស្បតិ៍។

លោក ​Alejandro Murat ​អភិបាល​រដ្ឋ​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា​ មនុស្ស​១៧​នាក់​នៃ​មនុស្ស​ទាំង​នោះ​បាន​បញ្ជាក់​ថា​ស្លាប់​មក​ពី​ទីក្រុង​ Juchitan ​ដែល​ស្ថិត​នៅ​តំបន់​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ម៉ិចស៊ិច។

ពួក​អាជ្ញាធរ​បាន​និយាយ​ថា ​ចំនួន​មនុស្ស​ស្លាប់​ទំនង​នឹង​បន្ត​ឡើង​ខ្ពស់​នៅ​ពេល​ដែល​គេ​ទទួល​បាន​ព័ត៌មាន​កាន់​តែ​ច្រើន​ឡើង​ទៀត។

ការ​រញ្ជួ​ផែន​ដី​ដែល​មាន​កម្លាំង​ដ៏​ខ្លាំង​រហូត​៨,២​រិចទ័រ​បាន​កើត​មាន​ឡើង​នៅ​ឆ្នេរមហា​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងត្បូងនៃ​ប្រទេស​ម៉ិចសិច​មុន​ពាក់​កណ្តាល​យប់​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១០០​គីឡូម៉ែត្រ​ពី​ទីក្រុង Tonala។ លោក​ប្រ​ធានាធិបតី​នៃ​ប្រទេស​ម៉ិចស៊ិច​បាន​មាន​ប្រសាសន៍​ថា ​វាជា​ការ​រំជួយ​ដី​ដ៏​ធំបង្អស់​ដែលប្រទេស​នោះ​បាន​ជួយ​នៅ​ក្នុង​រយៈ​ពេល​ជាង​១០០​ឆ្នាំ។

លោក ​Enrique Pena Nieto ​ប្រធានា​ធិបតី​នៃ​ប្រទេស​ម៉ិចស៊ិច​បាន​និយាយ​កាល​ពីថ្ងៃ​សុក្រ​ថា ​ការ​រញ្ជួ​ផែនដី​បាន​ធ្វើ​ឲ្យ​ផ្ទះ​ដួល​រលំនៅ​ក្នុង​រដ្ឋ ​Chiapasភាគ​ខាង​ត្បូង ​ហើយ​ថា​វា​មាន​កម្លាំង​ខ្លាំង​ជាង​ការ​រំជួយផែនដី​នៅ​ឆ្នាំ​១៩៨៥​នៅ​ក្នុង​ប្រទេស​ដែលបាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់។

​លោក​ប្រធានា​ធិបតីបាន​មាន​ប្រសាសន៍ថា៖ «វាជា​ការ​រំជួយ​ផែនដី​ក្នុង​ទំហំ​ធំ​និង​ខ្លាំងបំផុត​នៅ​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ‍»។

ការ​រញ្ជួយ​ផែនដី​នេះ​បាន​បណ្តាល​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមី​ដែល​មាន​កម្លាំង​១.០ នេះ​បើ​យោងតាម​មជ្ឈមណ្ឌលការ​ព្រមាន​រលក​យក្ស​ស៊ូណាមី​នៅ​មហា​សមុទ្រ​ប៉ា​ស៊ី​ហ្វិក។ មិនមាន​ការ​អះអាង​ភ្លាមៗ​ពី​ការ​បំផ្លិច​បំផ្លាញ​ដែល​បណ្តាល​មក​ពី​រលក​យក្សស៊ូណាមី​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG