ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្យល់​ព្យុះ​ដ៏​ខ្លាំង​បោកបក់​លើ​ប្រជុំ​កោះ Caribbean


សមាជិក​នៃ​គណៈកម្មាធិការ​ប្រតិបត្តិការ​បន្ទាន់ (Emergency Operations Committee) តាមដាន​ស្ថានភាព​ព្យុះ Hurricane Irma កាលពី​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧។
សមាជិក​នៃ​គណៈកម្មាធិការ​ប្រតិបត្តិការ​បន្ទាន់ (Emergency Operations Committee) តាមដាន​ស្ថានភាព​ព្យុះ Hurricane Irma កាលពី​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧។

នៅ​ព្រឹកថ្ងៃ​ពុធ​នេះ ខ្យល់​ព្យុះ​ Hurricane Irma បាន​បោកបក់​ពី​លើ​ផ្នែក​ខាង​ជើង​នៃ​ប្រជុំ​កោះ Leeward ដោយ​មាន​កម្លាំង​ខ្យល់​កម្រិតទី​៥​ហើយ​បណ្តាល​ឱ្យមានភ្លៀង​ខ្លាំង​នាំ​ឱ្យ​មាន​ទឹក​ជំនន់​នៅ​ Barbuda។

មជ្ឈមណ្ឌល​ជាតិ​ខាង​ខ្យល់ព្យុះ​ Hurricane ស.រ.អា.​ ហៅ​កាត់​ថា​ NHC បាន​និយាយ​ថា​ពួក​អ្នក​ព្យាករណ៍​អាកាសធាតុ​រំពឹង​ថា​ «ស្នូល​ប្រកប​ដោយ​គ្រោះថ្នាក់​ខ្លាំង​បំផុត» នៃ​ខ្យល់​ព្យុះ​នេះ​នឹង​ធ្វើ​ចលនា​ពី​លើ​ ឬ​ទៅ​ជិត Anguilla និង​ប្រជុំ​កោះ Virgin របស់​ស.រ.អា. និង​អង់គ្លេស​នៅ​ពេល​ថ្ងៃ​នៃ​ថ្ងៃ​ពុធ​នេះ​នៅ​មុនពេល​បោកបក់​ទៅ​ជិត​ Puerto Rico នៅ​យប់​ថ្ងៃ​ពុធ​នេះ។

ការ​ទស្សន៍​ទាយ​អំពី​ផ្លូវ​បោកបក់​នៃ​ខ្យល់​ព្យុះ​នេះ​ក្នុង​សប្តាហ៍​នេះ​ជា​ការ​ពិបាក​ជាង​មុន ក៏​ប៉ុន្តែ​មាន​ការ​ព្រមាន​អំពី​ខ្យល់​ព្យុះ​នេះ​សម្រាប់​សាធារណរដ្ឋ​ Dominican និង​មាន​ការ​ប្រាប់​ឱ្យ​តាម​ឃ្លាំ​មើល​សម្រាប់​ប្រទេស​ហៃទី ប្រទេស​គុយបា និង​ប្រជុំកោះ Turks និង​ Caicos។​ មជ្ឈមណ្ឌល NHC បាន​និយាយ​ថា​គេ​រំពឹង​ថា​ខ្យល់​ព្យុះ Irma នៅ​តែ​មាន​កម្លាំង​ខ្លាំង​ជា​ខ្យល់​ព្យុះ​ប្រភេទ​ទី​៤​ឬ​ទី៥​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

កាលពី​ព្រឹក​ថ្ងៃពុធ​នេះ ខ្យល់​ព្យុះ Irma មាន​ខ្យល់​ល្បឿន​២៩៥គ.ម.​ក្នុង​មួយ​ម៉ោង​ ធ្វើឱ្យ​វា​ជា​ខ្យល់​ព្យុះ​ខ្លាំង​បំផុត​មួយ​ក្នុង​មហា​សមុទ្រ Atlantic នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ ពួក​អ្នកព្យាករណ៍​អាកាសធាតុ​បាន​និយាយ​ថា​ខ្យល់​ព្យុះ​នេះ​នាំ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ពី​២០ទៅ​៣០ស.ម. ហើយ​តំបន់ដាច់ស្រយាល​អាច​មាន​ភ្លៀង​រហូត​ដល់​៥០ស.ម.។ លទ្ធផល​អាច​នាំ​ឱ្យ​មាន​ទឹក​ជំនន់ និង​ការ​បាក់ដី​គំរាមកំហែង​ដល់​ជីវិត​មនុស្ស៕

XS
SM
MD
LG