ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្យុះ​សង្ឃរា Irma ​ដែល​ឆ្លង​កាត់សាធារណរដ្ឋ​ដូមីនីក​​បាន​តម្រង់​ទៅ​កាន់​រដ្ឋFlorida


ការខូចខាត​ពី​ព្យុះសង្ឃរា Irma ត្រូវ​បានឃើញ​នៅ St. Martin កាលពីថ្ងៃទី០៧ កញ្ញា ២០១៧។
ការខូចខាត​ពី​ព្យុះសង្ឃរា Irma ត្រូវ​បានឃើញ​នៅ St. Martin កាលពីថ្ងៃទី០៧ កញ្ញា ២០១៧។

រដ្ឋ Florida មជ្ឈមណ្ឌល​ព្យុះ​សង្ឃរា​ជាតិ​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹងថា ទោះស្នូល​របស់​ព្យុះ​សង្ឃរា​នេះ​បាន​ចាប់​ផ្តើម​ចេញ​ពី​ប្រទេស​នោះ​ក៏ដោយ ខ្យល់​និង​ការ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​របស់​ព្យុះ Irma ​នៅ​តែ​គំរាម​កំហែង​ជីវិត​មនុស្សនៅ​ក្នុង​ប្រ​ទេសសាធារណរដ្ឋ​ដូមីនីក​ដែរ។ ស្ថាន​ភាព​ដូច​គ្នា​ត្រូវ​គេ​រំពឹង​នឹង​កើត​មាន​ឡើង​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​នៅ​សហរដ្ឋ​អាមេរិក​នៅ​ប្រជុំ​កោះ Turks ​និង Caicos ​និង​កោះ​បាហាម៉ា។

​ព្យុះ Irma ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​ម្នាក់​ដែរ​នៅ​កោះ Barbuda និងមនុស្ស​៨​នាក់​ទៀត​នៅ St. Martin ​បន្ទាប់​ពី​បក់​បោក​កាត់​ប្រជុំ​កោះ​ទាំង​នោះ​នៅ​ពេល​ដែល​ព្យុះ​ប្រភេទ​ទី​៥​នេះមាន​ល្បឿន​ខ្យល់អតិបរមា​២៨៥​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។​ មជ្ឈមណ្ឌល​ព្យុះ​សង្ឃរា​ជាតិ​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹងថា​ព្យុះ Irma ​នឹង​ស្ថិត​នៅ​ជា​ព្យុះ​ប្រភេទ​ទី៤ឬទី៥​ក្នុង​រយៈ​ពេល​បី​ឬ​បួន​ថ្ងៃ​ទៀត។

លោក Gerard Collomb ​រដ្ឋ​មន្រ្តីក្រសួងមហាផ្ទៃ​បារាំង​បាននិយាយថា ​ចំនួន​មនុស្ស​ស្លាប់​នៅកោះ St. Martin ទំនង​នឹង​កើន​ឡើង។ កោះ​នោះ​ត្រូវ​បាន​បែង ចែក​រវាង​ប្រទេស​បារាំង​និង​ហូឡង់។ ​មន្រ្តី​ហូឡង់​បាន​និយាយថា ​ពួកគេ​មិន​ទាន់​បាន​ទទួល​ដំណឹង​អំពី​មនុស្ស​ស្លាប់​ឬ​រងរបួស​ទេ ក៏ប៉ុន្តែមានការ​ខូចខាត​យ៉ាង​ខ្លាំង ​រួម​ទាំង​ចំណត​យន្តហោះ​និង​កំពង់​ផែ​ផង។

ព្យុះ Irmaបាន​ឆ្លងកាត់​កោះព័រតូរីកូ​ដែល​បាន​ធ្វើ​ឲ្យដាច់​ថាម​ពល​ដល់​មនុស្ស​ប្រហែល​១លាននាក់។​ ប្រធាន​ក្រុមហ៊ុនថាម​ពល​នៅលើកោះ​ដែនដី​របស់​សហរដ្ឋ​អាមេរិកបាន​និយាយថា វា​ប្រហែល​ត្រូវការពេលវេលា​ពី​៤ខែ​ទៅ​៦​ខែ​មុនសេវា​កម្ម​ទាំងអស់​អាច​ត្រូវ​បាន​ស្តារ​ឡើង​វិញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG