ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​ត្រូវបានសរសើរចំពោះចំណាត់​ការ​ដ៏កម្រមួយដើម្បី​ទម្លាក់ចោល​ផែន​ការ​​របស់​ចិន​​​សម្រាប់​ទន្លេមេគង្គ


សកម្មជន​តវ៉ា​ប្រឆាំថ​នឹ​ងគម្រោង​ទន្លេ​មេគង្គ​របស់​ប៉េកាំង​ដើម្បី​បូម​ភក់​និង​បំផ្ទុះបំបែក​ថ្មនៅ​ទន្លេមេគង្គ​ភាគខាងជើង​ប្រទេស​ថៃ​កាលពីឆ្នាំ២០១៧ ខែមករា។
សកម្មជន​តវ៉ា​ប្រឆាំថ​នឹ​ងគម្រោង​ទន្លេ​មេគង្គ​របស់​ប៉េកាំង​ដើម្បី​បូម​ភក់​និង​បំផ្ទុះបំបែក​ថ្មនៅ​ទន្លេមេគង្គ​ភាគខាងជើង​ប្រទេស​ថៃ​កាលពីឆ្នាំ២០១៧ ខែមករា។

គណៈរដ្ឋ​មន្រ្តី​ថៃ​បាន​លប់​ចោល​គម្រោង​មួយ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងដើម្បីបូមភក់​និងបំផ្ទុះយក​ថ្មនៅ​ក្នុង​ទន្លេចេញ​ដើម្បី​ឲ្យ​កប៉ាល់​ធំ​ៗ​បើកបរ​បាន​បន្ទាប់​ពីការប្រឆាំង​តវ៉ា​របស់​ពួក​អ្នក​ស្រុក​ជា​ច្រើន​ឆ្នាំ។​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​និង​ពួក​អ្នក​ស្រាវជ្រាវ​បាន​ស្វាគមន៍​ការ​សម្រេច​របស់​ប្រ​ទេស​ថៃ​លប់​ចោល​គម្រោង​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បីបូមភក់​និង​បំផ្ទុះយក​ថ្ម​នៅ​ក្នុង​ទន្លេមេគង្គចេញ​នៅ​តាម​បណ្តោយ​ព្រំដែន​ថៃ​និងឡាវ។

ចំណាត់​ការ​នេះ​ជា​ជ័យ​ជម្នះ​ដ៏​កម្រមួយ​សម្រាប់​ក្រុម​អង្គការសិទ្ធិ​មនុស្ស​និង​សហ​គមន៍​ដែលប្រយុទ្ធ​ដើម្បីជួយសង្គ្រោះ​ទន្លេ​ដ៏​សំខាន់បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​កុំ​ឲ្យ​គេ​អភិវឌ្ឍន៍ជ្រុល។

ផែនការ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​បាន​ទទួល​ការ​យល់​ព្រម​ពី​ប្រទេស​ឡាវ​ថៃ​និង​មីយ៉ាន់​ម៉ា​នៅ​ឆ្នាំ​២០០០ គឺធ្វើ​ផ្លូវនាវាចរណ៍ត្រង់​និងឆ្លងកាត់​ដ៏រហ័ស​សម្រាប់​កប៉ាល់​ដឹកទំនិញ​ធំៗដោយ​សង្ឃឹម​ថា​នឹង​ឆ្លងកាត់ទន្លេមេគង្គ​រវាង​ខេត្តយូណាន​ដែល​គ្មាន​សមុទ្រនៃ​ប្រទេស​ចិន​និង​ផ្លូវពាណិជ្ជកម្ម​ដ៏មមាញឹក​នៃ​សមុទ្រ​ចិន​ខាង​ត្បូង។​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​និង​សហគមន៍​ក្នុង​មូលដ្ឋាន ភ័យខ្លាច​ថា គម្រោង​នេះ​នឹង​បំផ្លាញជម្រក​ត្រីដ៏​សំខាន់​និងរបៀប​រស់​នៅរបស់​ពួកគេ។

​លោកស្រី ទ្រីស៊ូលី ទ្រីសារ៉ាណាគុល​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ថៃ​និយាយថា ​គណៈ​រដ្ឋ​មន្រ្តី​បាន​បោះ​ចោល​ផែនការ​នោះ​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន។

​លោកស្រី​បាន​ប្រាប់ ​VOA​ ថា «មូលហេតុ​គឺថា​ចិន ​មិនគាំទ្រ​គម្រោង​នេះ​ទៀត​ទេ​ហើយ​គម្រោង​នេះ​ប៉ះពាល់​ដល់​ប្រជា​រាស្រ្ត​ថៃ​ពីព្រោះ​តែ ប្រជា​រាស្រ្ត​ថៃ​មិន​ចង់​ឲ្យ​មាន​គម្រោងនេះ»។

លោកស្រីភានផន ឌីថេត​ជា​នាយិកា​យុទ្ធនាការថៃ​សម្រាប់អង្គការ​ទន្លេ​អន្តរជាតិ​ដែល​គាំ​ទ្រ​ការ​រៀប​ចំ​ចាត់​ចែងទន្លេ​ប្រកប​ដោយ​ចីរភាព​បានហៅ​ការ​បោះបង់​ចោល​គម្រោង​នេះ​ជា«ជ័យ​ជម្នះ​ដ៏​សំខាន់មួយសម្រាប់​ទន្លេមេគង្គ»។

លោកស្រី​និយាយក្នុង​សេចក្តី​ថ្លែងការណ៍​ថា​បើ គម្រោង​នេះរំកិល​ទៅមុខ «វា​នឹងប្រែក្លាយ​ទន្លេនេះ​ពីខ្សែទឹកដែល​ទ្រទ្រង់​ជីវិតទៅជារបៀង​ឧស្សាហកម្ម​ដែល​ក្រុម​ហ៊ុនបរទេស ទទួល​បាន​ផល​ប្រយោជន៍​ដោយ​ធ្វើ​ឲ្យ​ខូចខាត​យ៉ាង​ខ្លាំង​ដល់​ការ​រស់នៅ​និង​ជីវៈ​ចម្រុះ ដែលមាន​លក្ខណៈដូច​គ្នាទៅនឹង​តំបន់​អាម៉ាហ្សូន»។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា «ក៏ប៉ុន្តែ​ការ​សម្រេច​កាល​ពី​សប្តាហ៍​មុន​ដោយ​គណៈរដ្ឋ​មន្រ្តី​របស់​ថៃ ចាត់​ទុក​ជាការ​បង្អាក់ដល់ការស្ទុះ​ស្ទា​ឥត​គិតគូរដើម្បី​ប្រែក្លាយ​និងឆ្លៀត​យក​ផល​ប្រយោជន៍ធនធាន​ដ៏​សម្បូរ​បែប​នៅ​ក្នុង​ទន្លេមេគង្គ។​ការ​សម្រេចនេះ ផ្តល់នូវ​ក្តី​សង្ឃឹមខ្លះថា​អនាគតមួយ​ ​អាច​កើត​មាន ដែលមានការ​ទទួល​ខុសត្រូវ​ដ៏ពេញលេញ​ចំពោះតម្លៃបរិស្ថាន សង្គមនិង​វប្បធម៌​ដ៏​សំខាន់​របស់​ទន្លេមេគង្គ»។

​ពួកអ្នក​រិះគន់​គម្រោង​នោះ​និយាយថា ផ្នែកនៃ​ទន្លេ​ដែល​មាន​ទឹកហូរ​ខ្លាំង​គឺ​ជា​កន្លែងបន្តពូជ​របស់​ត្រីរាជ​ទន្លេមេគង្គ​ដែល​ងាយ​រងគ្រោះ​បំផុតក្នុង​ទន្លេ​មេគង្គ​ដែល​អាច​មាន​ប្រវែង​៣ម៉ែត្រ​និង​ទម្ងន់​៣រយគីឡូក្រាម។​ពួក​អ្នក​រិះគន់ ​ក៏​ព្រួយ​បារម្ភ​ដែរ​ថា​ការ​ប្រែក្លាយ​ផ្លូវទឹកដែល​មាន​ទស្សនីយភាព​ដ៏ល្អទៅជាផ្លូវ​ដឹក​ជញ្ជូន​ដ៏មមាញឹក​នឹង​បំផ្លាញវិស័យទេសចរណ៍ដែល​ជួយ​ទ្រទ្រង់សហគមន៍​ជាច្រើន​នៅ​តាម​បណ្តោយ​ដងទន្លេ​នោះ។

លោកស្រី​ ភានផន បានផ្តល់​ការ​សរសើរ​យ៉ាង​ខ្លាំងដល់ការ​ធ្វើ​យុទ្ធនាការ​ណ៍​ថ្នាក់​មូលដ្ឋាន​រួម​គ្នាប្រឈមនឹងរដ្ឋាភិបាល​ថៃ​របស់អង្គការ​២គឺ អង្គការ​អភិរក្ស​ឈៀងខុងនិង​បណ្តាញ​ការងារ​របស់​ប្រជា​ពលរដ្ឋ​មេគង្គ​ថៃចំពោះការ​ខិត​ខំ​យ៉ាងខ្លាំងហើយ​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំងទាំង​រដ្ឋាភិបាល​ថៃ​និងក្រុមហ៊ុនសំណង់​គមនា​គមន៍​របស់​ចិន​ដែល​ជា​អ្នកអភិវឌ្ឍន៍​គម្រោង​នោះ។

​លោក នីវ៉ាត់ រ៉យកែវ​ នៃ​អង្គការឈៀង​ខុង​បាន​និយាយថា ​ពួក​អ្នក​ស្រុក​ជា​ច្រើន​មុនដំបូង​នៅមាន​ចម្ងល់​អំពីអត្ថប្រយោជន៍​នៃការចាត់​វិធានការតទល់​នឹង​រដ្ឋាភិបាលនិង​ក្រុម​ហ៊ុន​ចិននេះ។
លោក បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍ទៀត​ថា «ក៏ប៉ុន្តែ​ការណ៍​នេះ បង្ហាញ​ថា ​យើង​អាច​ធ្វើ​បាន​ដោយយុទ្ធនាការណ៍​ផ្អែកលើ​ភស្តតាង។យ៉ាងហោច​ណាស់​គម្រោង​នេះ ​ត្រូវ​បានលុបចោល​ជា​ផ្លូវការ»។

​លោក Brian Eyler ​ជា​អ្នកស្រាវជ្រាវជាន់​ខ្ពស់​នៅឯមជ្ឈមណ្ឌល Stimson​ដែលមាន​ទីតាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដែលដឹកនាំគម្រោង​គោលនយោបាយទន្លេ​មេ​គង្គរបស់​ក្រុមស្រាវជ្រាវ​បាន​ប្រាប់ VOA ថា «ថ្វីបើ​ចិន ដកខ្លួនយ៉ាង​ស្ងាត់​ចេញ​ពី​គម្រោង​នោះ​ប្រហែល១ឆ្នាំ​មុន​ក៏ដោយ ដោយ​បានកាត់ថវិកា​សម្រាប់​ការសិក្សាការ​សម្រេច​របស់​គណៈ​រដ្ឋ​មន្រ្តី​ថៃ​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ជាការ​បរាជ័យ»។​លោក ​បាន​និយាយ​ទៀត​ថា៖ «ពួក​សកម្មជន​របស់សហគមន៍មូលដ្ឋាន​ក្នុង​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ថៃ គួរត្រូវទទួលបានការ​សរសើរចំពោះការតស៊ូ​ដ៏​ស្វិត​ស្វាញ​និងមិននឿយ​ហត់​នេះ។​ការឈ្នះ​ដូច​នេះ មិនកើត​មាន​ឡើងញឹកញាប់​នៅ​ក្នុងទន្លេមេគង្គ​ទេ»។

ក៏ប៉ុន្តែ លោក Eyler​ និយាយ​ទៀត​ថា​ពួក​សកម្មជន ក៏មានសំណាងដែរ​ដែលការ​ព្រួយ​កង្វល់​របស់​ពួកគេ​ស្រប​គ្នា​ទៅនឹងការ​ព្រួយ​កង្វល់​របស់ពួក​មន្រ្តីយោធា​ថៃ ដែលមាន​ការ​ប្រយ័ត្ន​ប្រយែងយ៉ាង​ខ្លាំងពីការ​យាម​ល្បាត​ប្រដាប់​ដោយ​អាវុធ​ជា​ប្រ​ចាំ​របស់​ចិន​នៅ​ទន្លេមេគង្គ​កាល​ពី​អតីត​កាល​ហួសពីព្រំ​ដែន​របស់​ខ្លួន។

​លោក​បាន​និយាយ​ថា៖

«ក្នុង​ឧទាហរណ៍​នេះ ការព្រួយ​កង្វល់​ខាង​សន្តិសុខដែល​អាច​ដោះស្រាយបាន​របស់​ថៃគួបផ្សំ​ជាមួយ​ការ​ព្រួយ​កង្វល់​របស់​ក្រុម​សហគមន៍​ដែល​មានការ​រៀប​ចំ​យ៉ាង​ល្អ​គម្រោង​នេះ​ត្រូវលប់​ចោល​ដោយ​មិន​ខ្វល់ខ្វាយ​ពី​មនុស្សផ្សេងទៀត​នៅ​ក្នុង​ប្រទេស​ថៃ គិតចំពោះ​ផល​ប្រយោជន៍ផ្នែក​ពាណិជ្ជកម្ម​ដ៏​ច្រើន​នៅ​ទន្លេ​មេគង្គ​នេះ»។

ការ​ច្រាន​ចោល​របស់​ថៃ​នូវ​គម្រោងដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជា​ការកម្រ​មួយ។ ក៏ប៉ុន្តែ ហេដ្ឋារចនា​សម្ព័ន្ធដ៏ធំ​បំផុត​របស់​ចិននៅទូទាំងតំបន់ បានជួបប្រទះការប្រឆាំងតវ៉ាឬស្ទះ​ដំណើរ​ការ​នៅ​កន្លែង​ផ្សេង​ទៀត​ដែរ។

ចាប់​តាំង​ពីពួក​អ្នក​បោះឆ្នោត​ម៉ាឡេស៊ី បានបណ្តេញ​ពួក​មេដឹកនាំពុករលួយ​ចេញ​ពី​អំណាច​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៨មក​រដ្ឋាភិបាល​ថ្មី​កាត់​បន្ថយសោ​ហ៊ុយ​របស់​គម្រោងកំពង់ផែ​និងផ្លូវរទេះភ្លើងដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុងប៉េកាំង​ដែល​បាន​គំរាម​កំហែង​ធ្វើ​ឲ្យ​ប្រទេស​នោះ​ធ្លាក់​ចូល​ក្នុង​បំណុល​កាន់តែ​ខ្លាំង។​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា ការស្វះស្វែង​របស់​ចិន​ដើម្បី​ស្ថាបនា​ទំនប់​វារី​អគ្គីសនី Myitsone​បាន​ជួប​នូវការ​ជំទាស់​ប្រឆាំង​យ៉ាងខ្លាំង​ពី​ពួក​អ្នកស្រុក​ហើយ​ត្រូវបាន​បញ្ឈប់​ចាប់​តាំង​ពី​រដ្ឋាភិបាល​យោ​ធា​របស់​ប្រទេស​នោះ បាន​ចាប់​ផ្តើម​ធ្វើ​កំណែ​ទម្រង់​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ឆ្នាំ​២០១១​មក។

​លោ ​Eyler ​បាន​និយាយ​ទៀត​ថា «​ក្នុង​ប្រទេស​នានា​ដែលពលរដ្ឋ​ក្នុង​មូលដ្ឋាន​មាន​ផលប៉ះពាល់​ជាអវិជ្ជមាន​ដោយ​គម្រោង​ទាំង​នោះ​អាច​ចាត់​វិធានការ​ដើម្បី​សម្តែង​នូវក្តី​ព្រួយ​កង្វល់​ហើយជំរុញ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​កាន់​តែ​ប្រសើរ​ឡើងឬពន្យាពេលឬ​លប់ចោល​គម្រោង​នោះ​យើង បាន​ឃើញ​ក្រុម​ហ៊ុន​ចិនទាំង​នោះបាន​ឆ្លើយតប​ដោយការ​បង្កើន​បទដ្ឋាន​ឬតម្លាភាព​ឬគម្រោង​ដែល​មាន​មកពី​មុនទេ។​ទោះ​ជាយ៉ាង​ណាក៏ដោយ ​ការណ៍​នេះ​មិនបាន​កើត​មាន​ឡើងនោះទេ​នៅ​ក្នុង​ប្រទេស​នា​នា​ដូចជាប្រទេស​លាវឬ​កម្ពុជា​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិលនិង​ពួក​អ្នក​ទទួល​ផល​ប៉ះពាល់​កម្រ​មាន​សំឡេង។

​ចិន មានទន្លេ​យ៉ាង​វែង​ដោយ​មាន​ទំនប់​វារី​អគ្គីសនី​ចំនួន១១​ខណៈ​ដែល​ប្រទេស​លាវ​និង​កម្ពុជា​កំពុង​ប្រតិបត្តិការ​សាងសង់ឬរៀបចំផែន​ការសាង​សង់​ច្រើន​ថែម​ទៀត​ដោយ​មានការផ្គត់ផ្គង់​ថវិកាមកពី​ចិន ថៃ​និង​វៀត​ណាម។​ពួក​អ្នក​ស្រាវជ្រាវ​បាន​ព្រមាន​ពី​ការ​ដួលរលំ​ខាង​បរិស្ថាន​របស់​ទន្លេ​នោះ​ប្រសិនបើ​ប្រទេស​ទាំងអស់​ស្ថាបនា​ទំនប់​វារីអគ្គីសនី​ទាំងនោះ៕

ប្រែសម្រួលដោយជឹង​ប៉ូជីន

XS
SM
MD
LG