ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​លោក Mattis៖ គ្មាន​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​​អាមេរិក​ក្នុង​ការ​ការ​ពារ​កូរ៉េ​ខាង​ត្បូង​ទេ


លោក​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ Jim Mattis (កណ្ដាល)​ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ជាមួយ​លោក Song Young-moo (ស្តាំ) ក្នុង​ពេល​ធ្វើ​ទស្សកិច្ច​ទៅ​កាន់​ភូមិ​ក្នុង​តំបន់​ស Panmunjom ក្នុង​តំបន់​គ្មាន​កង​ទ័ព កាល​ពី​ថ្ងៃទី​២៧ ខែ​តុលា។

លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា. ​Jim Mattis​ បាន​មាន​ប្រសាសន៍​ថា ​គ្មាន​ការ​កែ​ប្រែគោលនយោបាយ​ស.រ.អា.​ស្តី​ពី​ការការ​ពារ​ប្រទេសកូរ៉េខាង​ត្បូង​ទេ នៅ​ក្នុង​ការ​ប្រឈម​នឹង​ការគំរាម​កំហែង​ដោយ​កាំជ្រួចមីស៊ីល​ និង​ដោយ​អាវុធ​បរមាណូ​ពី​ប្រទេសកូរ៉េ​ខាង​ជើង។​

ថ្លែង​ទៅ​កាន់ពួក​ទាហាន​ស.រ.អា.​និង​កូរ៉េខាង​ត្បូង​នៅ​ថ្ងៃ​សុក្​រនេះ​នៅ​»ភូមិយុទ្ធសន្តិភា» Panmunjom ​ដែល​ជាប់​ព្រំដែន​រវាង​ប្រទេស​កូរ៉េខាង​ជើង​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ​Mattis ​បាន​មាន​ប្រសាសន៍​ថា៖ «យើង​ធ្វើ​អ្វីៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ដោះស្រាយ​វិបត្តិនេះ​តាម​ការទូត គឺ​ជា​អ្វី​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន»​ដោយ​លោក​និយាយ​យោង​ដល់​កម្មវិធី​អាវុធ​បរមាណូ​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក ​Mattis ​បាន​មាន​ប្រសាសន៍​ថា៖ ពួក​អ្នកការ​ទូត​របស់​យើង​ត្រូវ​តែ​ទទួល​ការ​គាំទ្រ​ពី​ពួក​ទាហាន​ជើង​គោក, ពួក​ទាហាន​ជើងទឹក,​ ពួក​ទាហាន​អាកាស​និងក្រុម​ទាហាន​មុជ​ទឹក​ ដ៏​ខ្លាំង​ក្លា​របស់​យើង​ដើម្បី​ឱ្យ​ពួក​គេ​និយាយ​ពី​គោល​ជំហរ​មួយ​នៃ​កម្លាំង,​នៃ​កម្លាំង​រួម​បញ្ចូល​គ្នា, នៃ​កម្លាំង​របស់​ពួក​សម្ព័ន្ធ​មិត្ត ឈរ​ស្មា​ទល់​នឹង​ស្មា»។

លោក​ Mattis ​បាន​ដក​ស្រង់​ពាក្យ​សម្តី​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. ​Rex Tillerson ដែល​បាន​មាន​ប្រសាសន៍​ថា៖ «គោល​ដៅ​របស់​យើង​មិន​មែន​សង្គ្រាម​ទេ»​ ដោយ​លោក​បានថ្លែង​បន្ថែម​ថា ​គោលដៅ​របស់​យើង​គឺ​បង្ខំ​ប្រទេស​កូរ៉េខាង​ជើង​ឱ្យ​បំបាត់​កម្មវិធី​អាវុធ​បរមាណូ​ទាំង​ស្រុង​ និង​មិន​ប្រែ​ក្រឡះ​បាន​ដែល​បាន​កើន​ខ្លាំង​ឡើងៗ​ចាប់​តាំង​ពី​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ចូល​កាន់​តំណែង​មក៕

XS
SM
MD
LG