ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូនប្រុស​របស់​លោក Marcos ប្រកាស​ខ្លួន​ជា​បេក្ខជន​ប្រធានាធិបតី​ហ្វីលីពីន


រូបឯកសារ៖ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ អតីត​សមាជិក​ព្រឹទ្ធសភា​លោក Ferdinand "Bongbong" Marcos Jr. ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ខាង​មុខ​តុលាការ​កំពូល​ហ្វីលីពីន។ (AP)
រូបឯកសារ៖ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ អតីត​សមាជិក​ព្រឹទ្ធសភា​លោក Ferdinand "Bongbong" Marcos Jr. ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ខាង​មុខ​តុលាការ​កំពូល​ហ្វីលីពីន។ (AP)

កូនប្រុស​របស់​អតីត​មេដឹកនាំ​ផ្តាច់ការ​ហ្វីលីពីន​លោក Ferdinand Marcos បាន​និយាយ​កាល ពី​ថ្ងៃ​អង្គារ​ថា លោកនឹង​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​នៅ​ក្នុង​ការបោះឆ្នោត​ឆ្នាំ ២០២២ នៅ​ពេល​ដែល​ក្រុម​គ្រួសារ​ដ៏​ចម្រូងចម្រាស​នេះ​ស្វះស្វែង​ស្តារ​ឥទ្ធិពល​នយោបាយ​ឡើង​វិញ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Ferdinand “Bongbong” Marcos Jr. ដែល​បាន​ការពារ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ដ៏​ចម្រូង​ចម្រាស​របស់​លោក​ប្រធានាធិបតី Rodrigo Duterte ហើយ​បាន​គាំទ្រ​ទោស​ប្រហារ​ជីវិត​សម្រាប់​ពួក​អ្នក​ជួញដូរ​ថ្នាំ​ញៀន​នោះ បាន​ប្រកាស​បេក្ខភាព​របស់​លោក​នៅ​ការផ្សាយ​តាម​វីដេអូ​មួយ​នៅលើ​គេហទំព័រ Facebook។

លោក Ferdinand “Bongbong” Marcos Jr. អាយុ​៦៤ឆ្នាំ​បាន​និយាយ​ថា «ខ្ញុំនឹងនាំ​យក​ការ​ដឹកនាំ​ដោយ​ការរួបរួមគ្នា​មក​ប្រទេស​របស់​យើង​ឡើង​វិញ»។

ការប្រកាស​ឈរឈ្មោះ​ជាបេក្ខជន​ប្រធានាធិបតីនេះ កើត​មាន​ឡើង​បន្ទាប់ពី​ការបរាជ័យ​របស់​លោក Marcos Jr. ដើម្បី​ទទួល​បាន​ដំណែង​ជា​អនុប្រធានាធិបតី​ក្នុង​ឆ្នាំ២០១៦ ដែល​លោក​បាន​ចាញ់​លោក Leni Robredoយ៉ាង​ប្រផិត​ប្រផើយ។

ការចាញ់​ឆ្នោត​នេះ ជា​ការបរាជ័យ​សម្រាប់​ក្រុម​គ្រួសារ​លោក Marcos ដែល​បាន​និរទេស​ខ្លួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បន្ទាប់ពី​ការធ្លាក់​ពី​អំណាច​ដ៏​អាម៉ាស​នៅ​ឆ្នាំ១៩៨៦។

លោក​Marcos និងលោកស្រី Imelda ដែល​ជា​ភរិយា​របស់​លោក បាន​រង​ការចោទប្រកាន់​ពីការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដ៏​ខ្លាំង​ខណៈ​ពេល​លោក​កំពុង​កាន់​អំណាច។

លោក Marcos Jr.បាន​ស្ថិត​នៅ​លំដាប់ទី២​នៅ​ក្រោយ​លោក​ស្រី Sara ដែល​ជា​កូនស្រី​របស់​លោក​ប្រធានាធិបតីDuterte នៅ​ក្នុង​ការស្ទង់​មតិ​កាលពី​ពេល​ថ្មី​ៗ​របស់​អង្គការ​ស្រាវជ្រាវ Pulse Asia Research សម្រាប់​ដំណែង​ប្រធានាធិបតី ថ្វីបើ​លោក​ស្រី​បាន​បដិសេធថា​លោកស្រី​ពុំ​មាន​ផែនការ​ឈរឈ្មោះ​ក៏ដោយ៕

XS
SM
MD
LG