ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក​ព្យាករ​ថា មាន​ការ​រីកលូតលាស់​សេដ្ឋកិច្ច​យឺត​សម្រាប់​តំបន់​អាស៊ី​ខាង​កើត​និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដោយសារ​​ជំងឺ​កូវីដ១៩


រូប​ឯកសារ៖ ពលករ​ចំណាក​ស្រុក​ម្នាក់​ទទួល​ឥវ៉ាន់​ពី​​លើ​​លួស​បន្លា​ដែល​ត្រូវ​បាន​ដាក់​ហ៊ុំ​ព័ទ្ធ​ផ្សារ​បង្គារ​មួយ​កន្លែង​​ក្នុង​ខេត្ត Samut Sakhon ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២០។
រូប​ឯកសារ៖ ពលករ​ចំណាក​ស្រុក​ម្នាក់​ទទួល​ឥវ៉ាន់​ពី​​លើ​​លួស​បន្លា​ដែល​ត្រូវ​បាន​ដាក់​ហ៊ុំ​ព័ទ្ធ​ផ្សារ​បង្គារ​មួយ​កន្លែង​​ក្នុង​ខេត្ត Samut Sakhon ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២០។

(VOA News) ធនាគារ​ពិភពលោក​ព្យាករ​ពី​ការរីក​លូតលាស់​សេដ្ឋកិច្ច​យឺត​យ៉ាវ​សម្រាប់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍នៅ​ក្នុង​តំបន់​អាស៊ី​ខាង​កើត​និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​បណ្តាល​មកពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

របាយការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​ដោយ​ធនាគារ​ពិភពលោក​កាល​ពី​ថ្ងៃ​អង្គារ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្រប​ពេល​ដែល​សេដ្ឋកិច្ច​របស់​ចិន ត្រូវ​គេ​រំពឹង​ថា​នឹង​រីកលូតលាស់​៨,៥ភាគរយ​នៅ​ក្នុង​ឆ្នាំ២០២១​នេះ​ផ្នែក​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់ នឹង​រីកលូតលាស់​ត្រឹមតែ២,៥ភាគរយ​តែ​ប៉ុណ្ណោះ ដែល​ធ្លាក់​ចុះ​ចំនួន៤,៤ភាគរយ​ពី​ការព្យាករណ៍​កាលពី​ខែ​មេសា​កន្លង​ទៅ។

លោក Manuela Ferro អនុ​ប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​កើត​និង​មហា​សមុទ្រ​ប៉ាស៊ី ហ្វិករបស់​ធនាគារ​ពិភពលោក និយាយ​ថា ការងើបឡើង​វិញ​នូវ​សេដ្ឋកិច្ច​របស់​តំបន់​នោះ​ចេញពី​ការរាតត្បាត​នៃ​ជំងឺកូវីដ១៩ «បាន​ប្រឈម​នឹង​ការដើរ​បញ្ច្រាស»។

របាយការណ៍​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ជំងឺ​កូវីដ១៩ ទំនង​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរីក​លូតលាស់​និង​បង្កើន​អសមភាព​នៅ​ទូទាំង​តំបន់។

ធនាគារ​ពិភពលោក​កំពុង​ជំរុញឲ្យរដ្ឋាភិបាល​នានា​បង្កើន​ការធ្វើ​តេស្ត​និង​តានដាន​ដើម្បី​រាំង​ខ្ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា បង្កើនការ​ផលិតកម្ម​វ៉ាក់សាំង​នៅ​ក្នុង​តំបន់​ហើយ​នឹង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាលរបស់​ខ្លួន។

ទន្ទឹម​នឹង​នេះ​ដែរ ធនាគារអភិវឌ្ឍន៍​អាស៊ី​ (ADB) ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ម៉ានីល​នៃ​ប្រទេស​ហ្វីលីពីន​នោះ​បាន​ចេញ​ផ្សាយ​នូវរបាយការណ៍​ដាច់​ដោយ​ឡែក​មួយ​កាល​ពី​សប្តាហ៍​មុន​ដោយ​បាន​ព្យាករណ៍​ថា ការ​រីក​លូតលាស់​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​នោះ ទំនង​នឹង​រីក​លូត លាស់​យឺត​ជាង​ការរំពឹង​ទុក​សម្រាប់​ឆ្នាំ​២០២១​នេះ​បណ្តាល​មកពី​ការ​ផ្ទុះឡើង​នូវ​ជំងឺ​កូវីដ១៩​និង​ការយឺតយ៉ាវ​នៃ​ការ​ខំ​ប្រឹង​ប្រែង​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​នេះ៕

XS
SM
MD
LG