ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កីឡាករ​បាល់ទាត់​អាហ្សង់ទីន​ដ៏​ល្បីល្បាញ​លោក Diego Maradona ស្លាប់​នៅ​អាយុ ៦០ ឆ្នាំ


រូប​ឯកសារ​៖ អតីត​កីឡាករ​បាល់ទាត់​អាហ្សង់ទីន​លោក Diego Maradona (ពាក់អាវ​ពណ៌ទឹកប៊ិចលេខ១០) កំពុង​ប្រកួត​កីឡាបាល់ទាត់​ជាមួយ​នឹង​ក្រុម​បាល់ទាត់​អង់គ្លេស​​សម្រាប់​សប្បុរសធម៌ នៅ​ទីក្រុង Manchester ប្រទេស​អង់គ្លេស ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៦។

ទីភ្នាក់ងារ​ព័ត៌មានAP បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ថា លោក Diego Maradona ​កីឡាករ​បាល់ទាត់​អាហ្សង់ទីន​ដ៏​ល្បីល្បាញ​ ដែល​ជា​កីឡាករ​ដ៏​ឆ្នើម​ម្នាក់ និង​បាន​ជួយ​ឲ្យ​ប្រទេស​អាហ្សង់ទីន​ដណ្ដើមបាន​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក World Cup កាល​ពី​ឆ្នាំ ១៩៨៦ ប៉ុន្តែ​ក្រោយ​មក​ជួប​បញ្ហាការប្រើប្រាស់​ថ្នាំ​ញៀន​កូកាអ៊ីន និងជំងឺធាត់ បាន​ស្លាប់​កាល​ពី​ថ្ងៃពុធ ​ក្នុង​អាយុ ៦០ ឆ្នាំ។​

ការិយាល័យ​ប្រធានាធិបតី​អាហ្សង់ទីន​នឹង​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​ប្រទេសជាតិ​ទាំងមូល​កាន់​ទុក្ខ​រយៈពេល ៣ ថ្ងៃ​ចំពោះ​មរណភាព​របស់​លោក Maradona។ សមាគម​បាល់ទាត់​អាហ្សង់ទីន​ក៏​បាន​សម្ដែង​ការ​សោកសៅ​ចំពោះ​មរណភាព​របស់​លោក Maradona ​នៅ​លើ​បណ្តាញ Twitter ផង​ដែរ។ លោក Maradona បាន​ស្លាប់​រយៈពេល ២ សប្ដាហ៍ បន្ទាប់ពី​លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​មន្ទីរពេទ្យ​នៅ​រដ្ឋធានី​ប៊ុយណូស៊ែ (Buenos Aires) ក្រោយ​ទទួល​ការ​វះកាត់​ខួរក្បាល​នៅ​ទីនោះ។ ​

ដោយ​ទទួល​បាន​ភាពល្បីល្បាញ​ក្រោយ​ពី​លោក​បាន​ទាត់​បាល់​ចូល​សំណាញ់​របស់​ក្រុម​បាល់ទាត់​អង់គ្លេស​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដើម្បី​ដណ្ដើម​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ ១៩៨៦ លោក Maradona ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​អ្នក​គាំទ្រ​របស់​លោក​អស់រយៈពេល​ជាង ២ ទសវត្សរ៍ តាមរយៈ​របៀប​លេង​ដ៏​គួរ​ឲ្យ​ទាក់ទាញរបស់​លោក៕

XS
SM
MD
LG