ក្រុមកីឡាករបាល់ទាត់ប្រទេសបារាំងបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០១៨ កាលពីថ្ងៃអាទិត្យដោយបានឈ្នះក្រុមប្រទេសក្រូអាស៊ី ៤ ទល់នឹង២ ដើម្បីទទួលបានពានរង្វាន់ពិភពលោកលើកទី២។ ក្រុមកីឡាករបារាំងបានឈ្នះ២ទល់នឹង១នៅវគ្គទី១ នៅកីឡាដ្ឋាន Luzhniki ក្នុងទីក្រុងមូស្គូ។
កីឡាករ Mario Mandzukic របស់ក្រូអាស៊ីបានធ្វើឲ្យបាល់ចូលទីខ្លួនឯងមួយគ្រាប់ដោយអុកនឹងក្បាលហើយកីឡាករ Antoine Griezmann របស់បារាំងបានទាត់បាល់ពិន័យបានមួយគ្រាប់។ កីឡាករIvan Perisic របស់ក្រូអាស៊ីបានស៊ុតបាល់បញ្ចូលទីគ្រាប់ទីមួយបានយ៉ាងល្អនៅនាទីទី៣០។ កីឡាករ Paul Pogba និងកីឡាករ Kylian Mbapp របស់បារាំងបានទាត់បាល់បញ្ចូលទីម្នាក់មួយគ្រាប់បន្ថែមទៀតក្នុងតង់ទី២ ហើយបន្ទាប់មកកីឡាករ Mandzukic របស់ក្រូអាស៊ីទាត់ចូលមួយគ្រាប់ចុងក្រោយគួរឱ្យភ្ញាក់ផ្អើល។ ប្រទេសបារាំងបានឈ្នះពានរង្វាន់ជើងឯកនៅលើទឹកដីរបស់ខ្លួនក្នុងឆ្នាំ១៩៩៨ ដោយយកឈ្នះប្រេស៊ីល ៣-០ ។ ប្រទេសបារាំងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាបាល់ទាត់នារីពិភពលោកឆ្នាំក្រោយនៅ Décines-Charpieu នៅជាយក្រុងយ៉ុង Lyon នៅរដូវក្តៅ។ ការប្រកួតបាល់ទាត់ពិភពលោកលើកក្រោយធ្វើនៅប្រទេសកាតានៅឆ្នាំ ២០២២។
នៅពេលមានចំណាប់អារម្មណ៍ខ្លាំងទៅលើការប្រកួតបាល់ទាត់ពិភពលោកនៅរុស្ស៊ី ប្រជាប្រិយភាពនៃកីឡាបាល់ទាត់នារីនៅក្នុងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងកើនឡើងខ្លាំង ព្រោះកីឡានេះទាក់ទាញអ្នកគាំទ្រថ្មី ហើយឪពុកម្តាយជាច្រើនទៀតជំរុញឱ្យកូនស្រីរបស់ពួកគេលេងកីឡានេះ។ ក្រុមកីឡាការិនីជាតិអាមេរិកបានឈ្នះពានរង្វាន់បាល់ទាត់ស្ត្រីបីលើករួចមក ហើយនេះជាកំណត់ត្រាមួយដែលនឹងបង្កើនការទាក់ទាញកីឡាការិនីក្មេងៗ៕