ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ឈ្នះ​ហូឡង់ ​២​ទល់​០​ក្នុង​វគ្គផ្តាច់​ព្រ័ត្រ​នៃការ​ប្រកួត​កីឡា​ពិភពលោក​ផ្នែក​ស្ត្រី


កីឡាការនី Megan Rapinoe របស់​ក្រុម​អាមេរិក (រូប​កណ្តាល) លើក​ពាន​ នៅ​ពេល​ឈ្នះ​ការ​ប្រកួត​បាល់​ទាត់​ស្ត្រី​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ក្នុង​ក្រុង​លីយ៉ុង​ ប្រទេស​បារាំង កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩។
កីឡាការនី Megan Rapinoe របស់​ក្រុម​អាមេរិក (រូប​កណ្តាល) លើក​ពាន​ នៅ​ពេល​ឈ្នះ​ការ​ប្រកួត​បាល់​ទាត់​ស្ត្រី​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ក្នុង​ក្រុង​លីយ៉ុង​ ប្រទេស​បារាំង កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩។

ក្រុម​កីឡា​អាមេរិក​ដែល​ពេញ​និយម​ខ្លាំង​ បាន​ផ្តួល​គូប្រកួត​ប្រទេស​ហូឡង់ ​២ ​ទល់​នឹង​០ ​ក្នុងការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ផ្នែក​ស្ត្រី ​នៅវគ្គផ្តាច់​ព្រ័ត្រ ហៅថា Women's ​World ​Cup ​Final ​នៅក្នុង​ទីក្រុង​ លីយ៉ុង​ ប្រទេស​បារាំង។​ នេះគឺ​ជា​ការ​ឈ្នះ​ពាន​រង្វាន់​ជើងឯក​ពិភពលោក​ចំនួន​៤លើក​ជាប់ៗគ្នា ​លើក​ដំបូង។

ក្រុម​កីឡា​អាមេរិក ​បាន​ផ្តួល​ក្រុម​កីឡា​មក​ពី​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ដួចជា​ ស៊ុយអែត អេស្ប៉ាញ ​បារាំង ​និង​អង់គ្លេស ​មុនឈាន​ដល់​វគ្គ​ចុងក្រោយ​នេះ ​គឺឈ្នះ​ការ​ប្រកួត កាល​ពីថ្ងៃ​អាទិត្យ​លើ​ក្រុម​ជម្រើស​ជើងឯក​សហភាព​អឺរ៉ុប​មកពី​ប្រទេស​ហូឡង់​ទៀត។

ក្រុម​អ្នកវិភាគ​ផ្នែក​កីឡា​បាល់ទាត់​បាន​និយាយ​ថាក្រុម​កីឡា​អាមេរិក​ផ្នែក​ស្ត្រី​បាន​ឈ្នះ​នេះ​ គឺដោយ​សារ​បទពិសោធន៍​ជ្រាលជ្រៅ​ជាង​កីឡា​ហូឡង់។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ​បាន​អញ្ជើញ​ក្រុមកីឡា​ទាំង​អស់​ចូល​ជួប​លោក​ ដែល​គេគិត​ថា​ជា​ការ​លើកទឹក​ចិត្ត​ដល់​កីឡាករ​ទាំង​នោះ៕

XS
SM
MD
LG