ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ម៉ាលីថា ស្ត្រី​ម៉ាលី​ម្នាក់​បានសម្រាល​កូន ៩ នាក់


ផែនទីប្រទេសម៉ាលី នៅទ្វីបអាហ្វ្រិក
ផែនទីប្រទេសម៉ាលី នៅទ្វីបអាហ្វ្រិក

ស្ត្រី​ម៉ាលី​ម្នាក់ បាន​សម្រាលកូន​ចំនួន ៩​ នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក​ កាលពី​ថ្ងៃ​អង្គារ ហើយ​ទារក​ទាំង ​៩ ​និងម្តាយ​មាន​សុខភាព​ល្អ។ នេះ​តាម​ការបញ្ជាក់​របស់​រដ្ឋាភិបាល​ម៉ាលី ថ្វីបើ​អាជ្ញាធរ​ម៉ារ៉ុក នៅ​មិនទាន់​បញ្ជាក់​អំពី​ករណី​ដ៏​កម្រ​នេះ​នៅ​ឡើយ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋាភិបាល​ម៉ាលី បាន​ដឹក​នាង Halima Cisse អាយុ​ ២៥ ឆ្នាំ ​ពី​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​ម៉ាលី​ តាម​យន្តហោះ​ទៅ​កាន់​ប្រទេស​ម៉ារ៉ុក​ ដើម្បី​ទទួល​ការថែទាំ​ឲ្យបាន​ល្អ​ប្រសើរ​ កាលពី​ថ្ងៃ​ទី ៣០ ខែ​មីនា។ ដំបូង​គេ​ជឿថា នាង​មាន​ទម្ងន់​ទារក​៧នាក់។

ករណី​ស្ត្រី​ពពោះ​ទារកម្តង​ចំនួន​ ៧ ​ជាការ​កម្រ​មាន​ណាស់ ហើយ​ការពពោះ​មាន​ទារក​ ៩​ រឹតតែ​កម្រ​មានទៀត។

លោក Rachid Koudhari ​អ្នក​នាំពាក្យ​ក្រសួង​សុខភិបាល​ម៉ារ៉ុក បាន​និយាយ​ថា លោកមិន​បាន​ដឹង​ថា មាន​ការសម្រាល​ទារក​ម្តង​ច្រើន​បែប​នេះ ​នៅ​មន្ទីរពេទ្យ​របស់​ប្រទេស​លោក​នោះ​ទេ។

ក៏ប៉ុន្តែ ក្រសួង​សុខាភិបាល​ប្រទេស​ម៉ាលី បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា នាង Cisse បាន​សម្រាល​កូនស្រី​ ៥ ​និង​កូនប្រុស​ ៤ ដោយ​វិធី​វះកាត់៕

XS
SM
MD
LG